"ឆេះ!ឆេះៗ!មានភ្លើងឆេះ ឆាប់ឡើងមានភ្លើងឆេះ!""មានរឿងអី!"
"មេការមានភើ្លងឆេះ! ភ្លើង..ឆេះឃ្លាំងដាក់ទំនិញពិសេស!"
"ថាម៉េច?"
"ឆាប់ឡើងជួយគ្នាពន្លុតភ្លើងឆាប់ឡើង!"សម្លេងស្រែកជាមួយនឹងភាពវឹកវរនៅម្ដុំឃ្លាំងស្តុកទំនិញនៃភាគខាងត្បូងដែលគេស្គាល់ច្បាស់ថាជាទឹកដីនៃត្រកូលម៉ាហ្វៀវ៍ឆ័យដែលសាងសងឡើងដើម្បីលាក់បាំងទំនិញគេចពន្ធខុសច្បាប់ពីក្រោយខ្នង
"ចៅហ្វាយ!"សម្លេងស្រែកបង្អាក់សកម្មភាពនាយកម្លោះវ័យកណ្ដាលមនុស្សកំពុងរៀបចំតែងខ្លួនរៀបចំទៅលេងល្បែងបន្តនៅបន បន្ទាប់ពីបង្កាត់សង្រ្គាមស្នេហ៍ជាមួយស្រីស្អាតក្នុងofficeរួចរាល់
"មានការអី?"នាយនិយាយទាំងមុខក្រញ៉ូវស៊ីញ៉ូអោយនាងម្នាក់នោះចេញទៅទើបកូនចៅចូលមកខ្សិបប្រាប់
"មានភ្លើងឆេះឃ្លាំងស្តុកទំនិញសំខាន់"
"ឯងថាម៉េច?"បន្ទាប់ពីស្ដាប់រួចនាយក៏ស្ទុះទៅចាប់ក្របួចករអាវនាយជាកូនចៅទាំងសម្លេងក្រោធខឹង ធ្វើការយ៉ាងម៉េចបានជាបណ្ដោយអោយភ្លើងឆេះឃ្លាំងសំខាន់ហើយមិនរាយការណ៍ប្រាប់នាយដូច្នេះ
"គឺ..មកពីមុននេះចៅហ្វាយ..កំពុងតែ.."អោយរាយការណ៍យ៉ាងម៉េចបើមុននេះនាយកំពុងសប្បាយបើចូលទៅមិនមើលឃើញ...🙈
"ហើយយើងខូចខាតអ្វីខ្លះ?"
"គឺ..."
"ចៅហ្វាយ!"មិនទាន់និយាយផងកូនចៅមួយទៀតក៏ចូលមក
"មានការអី!"
"ការបញ្ជាទិញពីភ្លៀវVIPត្រូវបាន cancel ចៅហ្វាយ"
"ហាស?"
"គេថាបើទំនិញមិនបានដល់ដៃគេថ្ងៃនេះគេមិនយកទាំងអស់"
"ចុះឯងមិនបញ្ជូនអោយគេថ្ងៃនេះ?"
"ខ្ញុំបានបញ្ជូនទៅហើយចៅហ្វាយ ប៉ុន្តែនៅកំពុងផែប៊ូសានថ្ងៃនេះមានប៉ូលីសចុះត្រួតពិនិត្យ ទើប...ពួកគេចាប់ទំនិញយើងទៅអស់ហើយចៅហ្វាយ"
"ពុទ្ធោហ្អើយ!"
"ចៅហ្វាយ!"
"វាស្អីទៀតហើយ?"កំពុងស្មុគស្មាញស្រាប់តែមានមនុស្សចូលមកបំណងរាយការណ៍រឿងអ្វីទៀតហើយ