[ Episode 21 ]

771 56 6
                                    

       ព្រឹកព្រលឹមនៅឯប្រទេសកូរ៉េខាងត្បូង ប៉ុន្តែជាយប់ព្រលប់នៅឯប្រទេសអ៉ីតាលី យប់ស្មើរនេះមនុស្សម្នានាំគ្នាចូលគេងលក់អស់ហើយ នៅឡើងតែជុងហ្យុង នាយនៅមើលឯកសារដែលជុងហ្គុកផ្ញើរអោយកាលពីល្ងាចមិញ បានភ្លាមក៏យកមកមើលភ្លាម

"បង" អ្នកជាប្រពន្ធមានផ្ទៃពោះ6ខែ កំពុងតែដើរមករកស្វាមីក្នុងដៃមានកាន់កែវកាហ្វេមួយផង បំណងមកសួរនាំដោយក្ដីបារម្ភ

"បងកំពុងធ្វើអី យប់ជ្រៅហើយណា?"

"បងកំពុងមើលរបាយការណ៍ ដូចជាមានកន្លែងខុសឆ្គង"

"ឯណា?"

"អូនមើល!កន្លែងនេះនិងកន្លែងនេះដូចមានភាពខុសគ្នា ហើយត្រង់នេះ ត្រង់នេះ ថែមទាំងត្រង់នេះទៀត គ្រប់យ៉ាងគឺខុសប្រក្រតីទាំងអស់"

"មែនហើយ!ខ្ញុំថាបងគួរតែខលសួរជុងហ្គុក!គេប្រាកដជាដឹងរឿងនេះ"

"អត់ទេ បងថាចាំបងខលសួរគេម្នាក់សិន"ជុងហ្យុងនិយាយហើយក៏ទាញទូរសព្ទ័ខលទៅភ្លាម នាយមានមនុស្សជំនិតម្នាក់នៅកូរ៉េ គេប្រហែលជាដឹងរឿងនេះច្រើនជាងជុងហ្គុក។

     ត្រឡប់មកមើលនាយក្រាស់វិញ បន្ទាប់ពីបំផ្លាញកាមេរ៉ាដែលអាន់ណាបានលាក់ទុករួចហើយនាយក៏ប្រញាប់ទាក់ទងទៅណាំជុនភ្លាម។

"បងគិតថាមានគេតាមដានបង"

"បងកុំទាន់អាលស្លន់ស្លោរអ្នកផ្ទះនោះមិនទាន់មានសកម្មភាពអី្វទេ"

"ប៉ុន្តែបើគេបញ្ជូននាងមកនោះ សមាសភាពបងច្បាស់ជាត្រូវបង្ហាញ"

"ប៉ុន្តែពួកគេមិនបាននិយាយអ្វី ខ្ញុំគិតថានាងដាក់នៅទីនោះដើម្បីន័យផ្សេងទេ"

"តែយ៉ាងបងមិនទុកចិត្ត បងត្រូវតែរកវិធីទប់ទល់"

"ប៉ុន្មានថ្ងៃទៀតបងត្រូវទៅផ្ទះគេ"

"គេបញ្ចារនាងមកអោយហៅបងទៅបង្ហាញខ្លួនក្នុងនាមជាកូនប្រសារ យ៉ាងណាបងគេចមិនរួចនោះទេ"ណាំជូននិយាយបន្តពេលដែលជុងហ្គុកកំពុងស្ងាត់ដូចជាកំពុងគិតអ្វី។ ដោយសារតែពេលនោះជាយប់ជ្រៅ ពួកគេក៏បំបែកគ្នាហើយចូលគេងអស់ទៅ។

លោកពូ JK💚💜Where stories live. Discover now