ម៉ោង4ទាមភ្លឺនៅប្រទេសកូរ៉េខាងត្បូង ដោយសារតែការពន្យាពេលនៃការហោះហើរ ធ្វើអោយនាយត្រូវខកខាតពេលវេលារងចាំខកដល់ទៅមួយថ្ងៃ ដើមឡើយថាមកដល់វិញថ្ងៃចន្ទ័ដើម្បីកុំអោយខាតការងារ តែនាយមកដល់ថ្ងៃអង្គារជាពេលទាមភ្លឺទៅហើយ ។
ដោយសារតែមកចំពេលទាបភ្លឺជុងហ្គុកក៏ជួលរថរយន្តធ្វើដំណើរទៅផ្ទះនាយសិនទើបទៅក្រុមហ៊ុមវិញតាមក្រោយ"ថេយ៍!ថេហ្យុង..ដល់ផ្ទះយើងហើយចុះមកសិន"នាយអោនដាស់គេម្ដងទៀត តែគេមិនព្រមភ្ញាក់ ដោយសារវាជាពេលទាបភ្លឺក្មេងៗច្បាស់ជាត្រូវការសម្រាកម្យ៉ាងពេលនៅលើយន្តហោះនាយដាស់គេច្រើនដងព្រោះត្រូវរងចាំជួរ check out ផង
"ភ្ញាក់មកសិនមកថេយ៍..ចាំគេងវិញ"ព្រោះតែឃើញគេកម្រើកនាយក៏ចាប់លើគេតែម្ដង
"ហ្អឹម..ហ៉ឹកៗ!ពូ!JK"គេពេបមាត់យំ ព្រោះតែត្រូវនាយរំខានគេងមិនបានរហូត
"ភ្ញាក់សិនណា ចាំគេងវិញ!"ជុងហ្គុកនិយាយផ្អែម ចាប់គេផ្អែកស្មារនាយ រួចងាកមកបាញ់លុយអោយម្ចាស់ឡានរួចទើបលើកគេចូលក្នុង ព្រមទាំងឥវាន់ដែរ សំណាងថេហ្យុងមកវិញយកមិនច្រើនមិនអញ្ចឹងពិបាកនាយមិនខាន។ យប់នេះនាយខ្ជិលចេញចូលណាស់ នាំគេចូលបន្ទប់រួចចូលគេក្បែរគេតែម្ដង ចំណែកថេហ្យុងមកយ៉ាងម៉េចគេងអញ្ចឹង ប៉ុន្តែនាយបានដោះស្បែកជើងអោយគេរួចហើយ។
*Skip
ថ្ងៃបន្ទាប់! ពេលព្រឹកម៉ោង7ជុងហ្គុកភ្ញាក់ពីគេងដោយសារម៉ោងរោទ៍ រាវដៃបិទសិនទើបនឹកឃើញក្មេងក្បែរដៃ យប់មិញគេងលក់យ៉ាងម៉េច? ផ្ទៃមុខជិតគ្នាណាស់ សឹងតែដកដង្ហើមប៉ះគ្នាទៅហើយ
"ឯងជាក្មេងដែលចម្លែកណាស់"មែនហើយ ថេហ្យុងជាក្មេងដែលចម្លែកពិតមែន ប៉ាម៉ាក់មិនព្រមតាម បែរជារត់តាមនាយមកកូរ៉េវិញ មិនយល់សោះម្សិលមិញគេគួរតែក្រាញននៀលសុំនៅផ្ទះវិញ តែបែរជាដើរតាមនាយត្រឹកៗដូចកូនឆ្កែដើរតាមម្ចាស់ទៅវិញ ឆ្ងាញ់ត្រង់និយាយលាម៉ាក់គេដូចទីនេះជាផ្ទះគេអញ្ចឹង
"អ៊ុ!"រវល់តែភ្លឹកមើលទម្រង់មុខថេហ្យុងស្រាប់តែភ្ញាក់ នឹកឃើញថាម៉ោង7ជាងហើយនាយខកការងារមិនខាន នេះខានទៅមួយថ្ងៃហើយ