នឿយហត់សព្វគ្រប់!
_____ធ្វើការសុខៗស្រាប់តែបាត់ជុងហ្គុកពេញមួយថ្ងៃ សួរថាតើនៅក្រុមហ៊ុនចលាចលប៉ុណ្ណា?ច្បាស់ណាស់ប្រាកដជាមានអ្នកអន្ទះសារឆ្ងល់ចង់ដឹងរឿង ម្នាក់នោះប្រាកដជានាងកញ្ញា ឆ័យ អាន់ណាហើយ គ្មានអ្នកណាឆ្ងាយទេ ព្រោះតែថ្ងៃនេះនាងកំពុងតែត្រៀមខ្លួនប្រាប់ដំណឹងល្អដល់ជុងហ្គុកផងតែនាយមិនមកធ្វើអោយនាងឆ្ងល់ណាស់ទើបដាច់ចិត្តខលសួរ ។
"ថ្ងៃនេះបងមិនស្រួលខ្លួនមិនបានទៅធ្វើការទេ"
"បងឈឺឬ?មិនអីទេ ចាំអូនទៅមើល"
"មិនបាច់ទេ កុំមកអី..អឺបងផ្ដាសាយខ្លាចឆ្លងទៅអូន បងបារម្ភណាស់"
"ប៉ុន្តែថ្ងៃនេះអូនមានរឿងចង់ប្រាប់បងណាជេឃេ!"
"ចាំថ្ងៃស្អែកចុះ ថ្ងៃនេះបងឈឺក្បាលចង់គេង"
"អញ្ចឹងក៏បានដែរ ស្អែកជួបគ្នាបងសម្លាញ់"
"បងនឹកអូន"និយាយតែប៉ុណ្ណឹងមុនបិទទូរសព្ទ័គ្រាន់តែប្រាប់អោយរំភើបចិត្តលេងៗមុនពេលបែកគ្នាប៉ុណ្ណឹង។ ពេលនោះនាយកំពុងតែនៅជាមួយយ៉ុនជី ទើបត្រូវបាននាយជាមិត្តបង្អាប់ថាខ្លាចលង់ស្រលាញ់នាងមែនទែន ប៉ុន្តែជុងហ្គុកបាននិយាយហើយមនុស្សដូចឆ័យអាន់ណានាយស្គាល់ច្បាស់ណាស់ ដូច្នេះហើយរឿងបកទៅស្រលាញ់នាងវិញនោះវាគឺមិនអាចកើតឡើងបានទេ។ថ្ងៃបន្ទាប់ពេលព្រឹកព្រលឹម ជុងហ្គុកក្រោកពីគេងចុះទៅក្រោមដើម្បីចិតបន្លែត្រៀមអាហារសម្រាប់ក្មេងតូចញ៉ាំ ដើមឡើយអ្នកស្រីគីមក៏ចង់នាំអ្នកបម្រើម្នាក់មកជួយមើលថែថេហ្យុងដែរ តែនាយមិនយក ព្រោះតែនាយមិនសូវនៅផ្ទះម្យ៉ាងទៀតផ្ទះនាយមានរឿងអាថ៌កំបាំងច្រើន ការមានអ្នកនៅជាមួយចេញចូលសេ៊រីតាមចិត្តនោះពិតជាមានអត្រាហានិភ័យបែកធ្លាយខ្ពស់ណាស់ ដូច្នេះនាយត្រូវនៅតែពីរនាក់ថេហ្យុង ទោះជាហត់បន្តិចតែក៏ជាជម្រើសល្អបំផុតដែរ។
តុតុ!
"ថេហ្យុងហា៎..ក្រោកនៅ?ពូចូលហើយ"ធ្វើម្ហូបរួចជុងហ្គុកឡើងទៅលើគោះទ្វាដាស់ក្មេងតូចតែជាច្រើនដងនៅតែគ្មានសម្លេងឆ្លើយតបទើបនាយដាច់ចិត្តបើកចូលទៅឃើញគេគេងលក់ដដែល
"ថេហ្យុង!ក្រោកឡើងមេឃភ្លឺហើយ ថេហ្យុង"នាយចូលទៅបើកវាំងននរអោយភ្លឺជាងមុនដើម្បីងាយដាស់ក្មេង ហើយរាងតូចក៏ភ្ញាក់ពិតមែន