[ Episode 06 ]

1K 53 3
                                    

គ្រោះថ្នាក់ចរាចរណ៍
________

      នៅពេលយប់ ប្រហែលជាម៉ោង6ល្ងាច ជុងហ្គុកបានមកអង្គុយលេងលំហែកកាយស្រូបយកខ្យល់អាកាសនៅសួនមុខទន្លេហានបន្ទាប់ពីមកពីផ្ទះយ៉ុនជីវិញ នាយមកទីនេះម្នាក់ឯងដោយសារនៅផ្ទះអផ្សុកពេក

      អង្គុយយូរៗ ក៏នឹកឃើញរឿងកាលពីថ្ងៃមិញ គឺនាយបានស្ដាប់ឮពេលលោកឆ័យនិយាយទូរស័ព្ទ ពេលគាត់ដើរចេញទៅ....

(ល្អ បានសម្រេចពេលណាយើងវេអោយពាក់កណ្ដាលទៀត) សម្លេងមិនសូវឮប៉ុន្មាន តែជុងហ្គុកមានត្រចៀកវ័យស្រាប់ទើបអាចស្ដាប់ឮយ៉ាងច្បាស់បែបនេះ

"កាំង គ្លីសុង?" គឺឈ្មោះដែលនាយបានឃើញពេលលោកឆ័យលើកមកមើលមុនពេលងាកមកលានាយ ឈ្មោះនេះប្រហែលខ្លាំងណាស់ តែនាយមិនចាំថាបាន ដូចជាធ្លាប់ឮពីកន្លែងណាមួយ

"ន៎ែ!..ពួកឯងចង់ធ្វើអី កុំចូលមកណា" សម្លេងស្រួយស្រេះរបស់មនុស្សស្រី ហោះចូលត្រចៀកជុងហ្គុក កាត់ផ្ដាច់ការគិតរបស់នាយអស់រលីង ពេលដែលនាយងាក ទៅរកប្រភពសម្លេងក៏បានឃើញ......ជុងហ្គុកក៏ញញឹមខ្ជិបមាត់ដើរទៅរកប្រពភសម្លេងនោះ

"លែងៗ លែងយើង...ជួយផង អ្នកណាក៏បានដែរជួយខ្ញុំផង" នាងព្យាយាមរើរចេញពី កម្លាំងដៃរបស់មនុស្សប្រុសមាឌធំៗ2/3នាក់

ឌឹប! ជុងហ្គុកចូលទៅដល់មិននិយាយច្រើនក៏ហក់ធាក់អាម្នាក់នោះអោយដួលទៅលើដីភ្លាមៗ

"លោកបង!យ៉ាងម៉េចហើយ?"

"ចង់ងាប់ហេស? ឆាប់ចេញទៅ" ជុងហ្គុករកចូលទៅថែម តែពួកនោះឃើញមិនស្រួលក៏នាំគ្នារត់ចេញទៅអស់

"អ្នកនាងមិនអីទេហេស?" ពេលពួកនោះទៅអស់ នាយក៏ងាកមកសួរនាង

"មិនអីទេ អរគុណលោកណាស់ លោកគីម" នាងញញឹមអរគុណជុងហ្គុកទាំងអៀនមុខក្រហមងាំង

"អុ...អ្នកនាងស្គាល់ខ្ញុំ? ពួកយើងធ្លាប់ជួបគ្នាពីមុនមកឬ?"

"គឺ...ខ្ញុំគឺ ឆ័យ អាន់ណា ពួកយើងជួបគ្នាហើយកាលពីព្រឹកមិញ" នាងរាងទម្លាក់ទឹកមុខបន្តិចខំលួចស្រលាញ់គេតែគេបែរជាគេមិនចាំយើងសូម្បីតែឈ្មោះ

លោកពូ JK💚💜Where stories live. Discover now