ពេលវេលាចេះតែកន្លងទៅជារើយៗ ផែនការកាត់ដៃជើងរបស់ជុងហ្គុកក៏ចេះតែកន្លងទៅមុខយ៉ាងរលូនពីមួយថ្ងៃទៅមួយថ្ងៃ ។ រឿងដែលនាយបាននិយាយនឹងរៀបចំទុកជាមួយយ៉ុនជីកាលពីថ្ងៃមុននោះពេលនេះចាប់ផ្ដើមចេញផ្លែផ្កាជាបណ្ដើរៗហើយ។
"ហ្យុងពិតជាចង់បង្ហោះរូបពិតមែន?"ណាំជូនសួរបញ្ជាក់ វាអាចនឹងខុសនឹងច្បាប់បើគេចាប់បានអាចនឹងជាប់ទោសពីបទបរិហាកេរ្ត៍លើទីសាធារណ:
"វាមិនអីទេ បើមានរឿងបងជាអ្នកទទួលខុសត្រូវ"
"ប៉ុន្តែតើបងចង់ធ្វើអីទៅ កាលពីយើងនិយាយគ្នាដំបូងបងមិនចង់ធ្វើអញ្ចឹងទេ"
"ពេលនេះទោះប្រថុយក៏បងធ្វើ ឯងគិតថាគេអាចបញ្ចេញសកម្មភាពងាយៗហេស?ទាន់ពួកវាភ្លេចខ្លួនបងបានលួចទិញភាគហ៊ុនដែលជាចំណូលបាំងមុខពួកវារួចអស់ហើយ ចុងក្រោយជាចំណូលខុសច្បាប់ បងនឹងធ្វើអោយវាបញ្ចេញសកម្មភាពក្នុងពេលឆាប់ៗ"
"ប៉ុន្តែវាទាក់ទងអីហ្នឹងឆ័យអាន់ណា?"
"បងទើបតែដឹងថាកាងគ្លីសុងគឺស្រលាញ់ឆ័យអាន់ណា បងនឹងធ្វើអោយគេក្បត់ឆ័យ ដុងឃ្យុគអោយទាល់តែបាន"
"បងជឿជាក់ថាអាចធ្វើបានហេស?"
"ពួកយើងគ្មានជម្រើសច្រើនទេ ដរាបណាពួកគេនៅតែទុកចិត្តគ្នា យើងគ្មានថ្ងៃចាប់ពួកវាបានឡើយ កាងគ្លីសុងមិនមែនចំណុចខ្សោយតែគេជាដៃជើងដ៏សំខាន់ដៃអាចចាត់ការរឿងខុសច្បាប់អោយឆ័យដុងឃ្យុគបានយ៉ាងល្អ ពួកយើងត្រូវធ្វើអោយពួកវាក្បត់គ្នា នៅពេលដែលឆ័យដុងឃ្យុគលែងទុកចិត្តអ្នកណាគេនឹងធ្វើការងារនោះដោយខ្លួនឯង"
"ហើយដល់ពេលនោះយើងនឹងអាចចាប់ពួកវាបានទាំងសម្បុក"ណាំជូនបន្ត ផែនការយ៉ាងលំអិតក៏បានរៀបចំទុកតាំងពីថ្ងៃនោះ ថ្ងៃដែលនាយអោយយ៉ុនជីចាប់ផ្ដើមទិញភាគហ៊ុនទាំងអស់ពីឆ័យណាមឈុល ពេលទិញបានហើយនាយនឹងកម្ចាត់ឆ័យអាន់ណាវិញម្ដង ចុងក្រោយជាកាងគ្លីសុង តែរឿងនឹកស្មានមិនដល់គឺកាងគ្លីសុង! នាយមិនទាន់ធ្វើអីផងគេក៏ចេញមុខក្បត់ចៅហ្វាយខ្លួនឯងទៅហើយ ដូច្នេះហើយនាយគ្មានអ្វីគួរអោយបារម្ភទៀតទេ ពេលពួកគេកំពុងឈ្លោះគ្នានាយបែរជាអង្គុយមើលពួកគេផឹកតែដូចមើលរឿងសម្ដែងទៅវិញ។ អូ! រឿងដែលនាយមានកាំមេរ៉ានៅផ្ទះលោកឆ័យនោះវិញ គឺនាយធ្លាប់អោយកាដូជាគ្រឿងឈឺសម្រាប់ដាក់តាំងតុងតែងផ្ទះអោយទៅឆ័យអាន់ណា មិនស្មានថានាងយកទៅដាក់តាំងនៅក្នុងទូបន្ទប់ក្នុងទទួលភ្ញៀវកន្លែងដែលនាយអាចមើលឃើញគ្រប់សកម្មភាពនៃផ្ទះនោះបានថែមទៀត។