[ Episode 09 ]

929 51 2
                                    

តើប៉ាអាចខឹងទេ?
______

       ថេហ្យុងដែលចេញពីពេទ្យទៅនោះ មិនបានធ្វើអោយលោកស្រីគីមធូរចិត្តទេ តែកាន់តែធ្វើអោយគាត់ពិបាកចិត្តលើសដើម ពីមួយថ្ងៃទៅមួយថ្ងៃគេកូរគាត់ឡើងរវល់អស់ហើយ ធ្វើអីក៏មិនកើតដែរ គាត់មិនហ៊ានយកថេហ្យុងទៅផ្ញើរញាតិជិតខាងរបស់គាត់ទេ ព្រោះពួកគេអត់ចូលចិត្តថេហ្យុងឡើយ បើផ្ញើរនិងជុងហ្យុងកាន់តែពិបាកទៀត ព្រោះកាយសម្បទានាយមិនប្រក្រតីហើយ នៅមកជួយមើលការងារគាត់ទៀត បើផ្ញើរថេហ្យុងនឹងនាយមួយទៀត ក៏មិនបានដែរ អញ្ចឹងជម្រើសចុងក្រោយមានតែប្រថុយផ្ញើរនិងជុងហ្គុក គាត់ដឹងថានាយមិនចូលចិត្តក្មេង តែគាត់ពិតជាទាល់មែនទែនហើយ

"ជុងហ្គុកមីងផ្ញើរផងណា មានតែក្មួយមួយប៉ុណ្ណោះដែលមីងទុកចិត្ត" លោកស្រីគីម និយាយទាំងភ្នែកសម្លឹងមើលថេហ្យុងដែលកំពុងលេងបាយឡុកបាយឡយ៉ាងសប្បាយនោះ

"អ្នកមីង កុំព្រួយអីខ្ញុំនិងជួយមើលគេអោយ" ជុងហ្គុកឆ្លើយយល់ព្រមទាំងដកដង្ហើមធំ នាយមិនប្រាដកចិត្តថាអាចនៅជាមួយនាយបានឬអត់ដែរ មានតែសាកមើល ហើយនាយនឹងព្យាយាមអត់ធ្មត់ 

"អរគុណក្មួយហើយណា មីងមិនដឹងថាគួរនិយាយយ៉ាងម៉េចអោយសមទេ មីងពិតជាជំពាក់ពួកក្មួយច្រើនណាស់"

"មិនអីទេ អ្នកមីង លោកពូគីមក៏ជួយខ្ញុំច្រើនដែរ ខ្ញុំទៅវិញទេ ដែលគួរនិយាយពាក្យនោះ រឿងមើលថែថេហ្យុងគ្រាន់តែជារឿងបន្តិចបន្តួចប៉ុណ្ណោះ អ្នកមីង! និយាយអញ្ចឹង លោកពូយ៉ាងម៉េចហើយ?ខ្ញុំរវល់ពិតជាមិនបានទៅសួរសុខទុក្ខគាត់សោះ" ជុងហ្គុកប្រញាប់ប្ដូររឿងនិយាយមិនអញ្ចឹងនៅអរគុណគ្នាមិនឈប់នៅហ្នឹងហើយ

"ហឹម....នៅតែដដែល គ្រាន់តែមិនសូវយ៉ាប់ដូចមុន" គាត់ដកដង្ហើមធំបន្តិចមុននិយាយ

"អ្នកមីង មានសង្ស័យអ្នកណាទេ"

"អត់ទេ.សុងអ៊ុកមិនដែលមានសត្រូវនិងអ្នកណាទេ"

"ប៉ុន្តែថ្ងៃកើតហេតុនោះមានជនទីបី" ជុងហ្គុកនិយាយ បានបើកឯកសារវីដេអូកាមេរ៉ាសុវត្ថិភាពដែលណាមជូនផ្ញើរអោយនាយ វីដេអូនេះត្រូវបានគេលុបចេញហើយហើយ ប៉ុន្តែណាំជូនមានសម្ថភាពអាចយកមកវិញបាន

លោកពូ JK💚💜Where stories live. Discover now