[ Episode 32 ]

582 53 8
                                    

     ពេលវេលាចេះតែកន្លងផុតទៅជារឿយៗ រយៈពេល5ខែ ដែលរស់នៅជាមួយគ្នា ពេលវេលាល្អៗក៏មានច្រើនសន្ធឹក គិតមើល ពួកគេរស់នៅតាំងពីឈ្លោះគ្នា ជួបដំបូងក៏មានរឿង ម្នាក់ត្រូវចូលពេទ្យព្រោះតែម្នាក់ទៀតចេះតែស្រែគំហកហើយមិនចេះអធ្យាស្រ័យ ។ ពួកគេ ម្នាក់ជាក្មេងខូចខិចនិយាយមិនសូវស្ដាប់ ឯម្នាក់ទៀតជាមនុស្សមនុស្សចាស់ប្រកាន់ច្រើនមិនចូលចិត្តរំខាន។ បានរស់នៅជាមួយគ្នា កែប្រែចំណុចអាក្រក់ដើម្បីគ្នា រហូតក្លាយជាមិត្តល្អរួមដំបូលផ្ទះជាមួយគ្នា ចាប់ផ្តើមយល់ពីគ្នា រហូតបានក្លាយជាមនុស្សពីរនាក់ដែលត្រូវការពឹកពាក់គ្នាដើម្បីក្ដីសុខផ្លូវចិត្តរវាងគ្នា។
     
     ពួកគេបានបង្កើតមនោសញ្ចេតនាមួយដែលមានចំណងលើសពីពូក្មួយ មានការអោបថើប អោបរឹតគឺជារឿងធម្មតា ហើយពួកគេក៏បានសារភាពហើយថាបានស្រលាញ់គ្នា ប៉ុន្តែសុខៗស្រាប់តែបែកគ្នា សួរថាអ្នកណាទ្រាំបាន?ថេហ្យុងបាននិយាយហើយថាគេស្រលាញ់ជុងហ្គុក គេចង់រស់នៅជាមួយជុងហ្គុកជារៀងរហូតទៅ ហេតុអីក៏នៅតែមកយកគេទៅទៀត? ត្បិតតែគេជាក្មេងមែន និយាយអីមិនសូវដឹងខុសត្រូវតែគេក៏ជាមនុស្សមានចិត្តមានបេះដូងដែរ មិនមែនចង់ចោលក៏យកមក ចង់យកទៅវិញក៏យកទៅអញ្ចឹងដែរ ហេតុនេះហើយគេមិនព្រមទេ និយាយយ៉ាងណាក៏គេមិនព្រមទៅដែរ ដាច់ខាត គឺគេនៅជាមួយនាយ លុះត្រាតែនាយយល់ព្រមអោយគេទៅដែរ។

ក្រឹប!
តុតុ!

"ថេយ៍!បើកទ្វា!" ជុងហ្គុក រត់តាមថេហ្យុងយំរត់ចូលបន្ទប់ព្រោះតែខឹងអ្នកម៉ាក់ចាប់បង្ខំយកគេទៅវិញ តែគេមិនព្រមចង់នៅជាមួយជុងហ្គុកតែគាត់មិនព្រម ទើបគេរត់ចូលមកក្នុងបន្ទប់ឃុំខ្លួនឯងមិនចេញក្រៅ

"ថេហ្យុង!ម៉េចក៏ធ្វើអញ្ចឹង មិនល្អទេណា!"ជុងហ្គុក យកសោរបានក៏ចាក់ចូលមកស្ដីអោយគេតែមិនប្រើពាក្យធ្ងន់ទេ គ្រាន់តែបារម្ភ

"ហ៊ឹកៗ ពូដេញថេយ៍"ថេហ្យុងយំ ខឹងហូរទឹកភ្នែករហាម ខឹងទាំងជុងហ្គុកទៀតដែលចូលមកហៅគេ

"យំធ្វើអី?ថេយ៍មិនចង់ទៅផ្ទះវិញទេហ្អី?"

"អត់ទេ...ថេយ៍មិនចង់ទេ!"

លោកពូ JK💚💜Where stories live. Discover now