[ Episode 38 ]

1.5K 74 7
                                    

       ពេលវេលាដែលពួកគេនៅជាមួយគ្នាគឺមិនយូរទេ បន្ទាប់ពីជុងហ្គុកដាក់ថេហ្យុងនៅប្រលានយន្តហោះរួចរាល់នាយក៏បន្តដំណើរទៅស្នាក់ការប៉ូលីសបន្តទៀត ដើម្បីយកសំណាករបាយការណ៍អោយខាងថ្នាក់លើនឹងរងចាំការស៊ីញ៉េអនុម័តដើម្បីយកកងទ័ពជំនួយត្រឡប់មកប្រទេសកូរ៉េវិញជាមួយគ្នា។

តុតុ!

"ឧត្តមសេនីយ៍ឯកចន ជុងហ្គុក!សុំអនុញ្ញាតចូលជួបទាន" ជុងហ្គុកនិយាយរួច ទ្វាក៏បើឡើងដោយឯកឯង

"មកហើយហ្អេសជុងហ្គុក "

"បាទ!សូមគោរពលោកនាយឧត្តមសេនីយ៍ ខ្ញុំបាទយករបាយការណ៍មកជម្រាបជូនទាន"

"ល្អ!ការងារហត់ទេ ប្រាំមួយខែនេះ?"

"គឺសប្បាយណាស់ទាន"

"ពួកលោកច្បាស់ជាសប្បាយណាស់ហើយព្រោះនោះស្រុកកំណើតរបស់លោក"

"តែខ្ញុំក៏មិនចង់អោយមានបទល្មើសខុសច្បាប់អញ្ចឹងដែរទាន ខ្ញុំជាមួយនឹងមន្រ្តីប៉ូលីសនៅទីនោះគឺសហការណ៍គ្នាបានល្អណាស់ ជឿថានឹងសម្រេចលទ្ធផលក្នុងពេលឆាប់ៗ"

"ល្អ!តើនេះចង់បានកងទ័ពជំនួយចំនួនប៉ុន្មាន...?"

"បើអញ្ចឹងសម្រេចតាមហ្នឹងចុះ ខ្ញុំអនុម័តអោយ លទ្ធផលយ៉ាងណាខ្ញុំជឿជាក់លើលោកហើយណា"

"បាទ!គោរពបញ្ជារទាន ខ្ញុំនឹងនាំនាយទាហានទាំងនោះត្រឡប់មកវិញដោយមានសុវត្ថភាព"

"អឹម!"

"គោរព!"ជុងហ្គុក លើកដៃគោរពបញ្ជាររួចទើបដើរចេញមកក្រៅ វាក៏ជាការល្អដែរ ដែលនាយអាចធ្វើការងារអោយបានឆាប់រួចរាល់ក្នុងពេលឆាប់ៗ

"ជុងហ្គុក!Brother,..មកវិញហើយទៅញ៉ាំអាហារជុំគ្នាហ្អី?"ជុងហ្គុកដើរចេញមកក្រៅក៏មានអ្នកហៅកាក់ ជាអ្នកធ្វើការជាមួយក៏ស្និតស្នាលគ្នាខ្លាំងដែរ

"ថ្ងៃនេះមិនទំនេរទេ មានណាត់ហើយ"

"មានណាត់?ហៃយ៉ា...នេះចេះណាត់ជាមួយអ្នកណា ជាមិត្តស្រីមែនទេ?"

"ឥឡូវចេះមានស្នេហាទៀត?"

"អត់ទេ ថ្ងៃនេះមានណាត់ជូនបងថ្លៃទៅពិនិត្យសុខភាព ឆ្លុះមើល ការលុតលាស់របស់គភ៌ក្នុងផ្ទៃ ទៅមុនហើយ"ជុងហ្គុកនិយាយហើយក៏ដើរចេញទៅ នាយដោះឯសណ្ឋានទុកមួយឡែកសិន ឆ្លៀតចូលញ៉ាំអីតាមផ្លូវសិនដែរមុននឹងទៅយកបងថ្លៃទៅមន្ទីរពេទ្យ។ នាយក៏បត់ចូលក្នុងហាងបាយមួយកន្លែង ចាំបានព្រឹកមិញនាយនាំថេហ្យុងនឹងមិត្តមកទីនេះ។ មិនមែននាយរំពឹងថាបានជួបគេទេ ប៉ុន្តែបាយហាងនេះគឺវាឆ្ងាញ់។

You've reached the end of published parts.

⏰ Last updated: Aug 28, 2024 ⏰

Add this story to your Library to get notified about new parts!

លោកពូ JK💚💜Where stories live. Discover now