និយាយអំពីការដោះស្រាយវិបត្តិមុខជំនួញឯណោះវិញ ជុងហ្គុកក្រោយពេលទៅដល់ផ្ទះយ៉ុនជីនាយបានធ្វើរឿងជាច្រើន។
ជីមីនបានផ្ដល់ការពិភាក្សានិងផ្ដល់ជាយោបល់ខ្លះៗក្នុងនាមជាអ្នកគ្រប់គ្រងជំនួញដ៏ល្បីឈ្មោះម្នាក់ក្នុងពេលកន្លងមក។ ជុងហ្គុកក៏បានទទួលយកសំណើររបស់បងប្រុសរបស់នាយដោយបានរៀបចំការសន្និសិទ្ធកាសែតដ៏ធំមួយដើម្បីដោះស្រាយការយល់ច្រឡំរបស់បុគ្គលិកក៏ដូចជាសាងទំនុកចិត្តដល់អតិថិជនឡើងវិញផងដែរ ប៉ុន្តែនាយនៅមានវិបតិ្តមួយមិនទាន់ដោះស្រាយទោះជាជីមីនជាអ្នកដំណាងឡើងតស៊ូមតិជាមួយមហាជន តែនាយនៅខ្វះខាតការគាំទ្រ ដោយសារក្នុងពេលកើតរឿងឡើងនោះម្ចាស់ភាគហ៊ុនបន្ទាប់បន្សំនិងធំៗមួយចំនួនសុទ្ធតែនាំគ្នាដកទុនចេញប្រៀបដូចជាការរៀបចំគម្រោងទុកមុនត្រៀមអោយក្រុមហ៊ុននេះដួលរលំដូច្នេះហើយនាយនៅខ្វះទន់ជាច្រើនដើម្បី Support គម្រោងវាយលុកទីផ្សារនាយទុនថ្មីរបស់នាយឡើងវិញ និយាយរួមនាយនៅខ្វះលុយជាច្រើនដើម្បីឈរជើងក្រុមហ៊ុននេះបន្តទៀត។"អ្វីដែលយើងត្រូវធ្វើដំបូងគេនោះគឺបើកអង្គប្រជុំជាមុន ខ្ញុំនឹងឡើងធ្វើជាអ្នកដំណាង present ការងាររបស់អ្នកទាំងពីរ ក្នុងនាមជាអ្នកមានកេរ្តិ៍ឈ្មោះកន្លងមក ខ្ញុំថាខ្ញុំប្រាដកជាអាចទាញយកទំនុកចិត្តពីពួកគេឡើងវិញ"ជីមីន និយាយរៀបរាប់អំពីអ្វីដែលគេបានគិត
"ប៉ុន្តែបើសិនជាមិនអាច ឯងដឹងហើយថានេះជារឿងរៀបចំគម្រោងជាមុន...."ជុងហ្គុកចង់និយាយថាច្បាស់ជាមានមនុស្សចង់វាយបំបាក់នាយជាច្រើន
"អញ្ចឹងអោយវាដឹងទៅ អ្នកណាបដិសេធអ្នកនោះជាជនក្បត់ហើយ"យ៉ុនជី លុកមាត់រឿងជំនួញនាយមិនដឹងតែបើរឿងចាប់ចោរវិញគ្មាននរណាហក់ជាមួយនាយរួចទេ
"គ្មាននរណាគេធ្វើជំនួញដូចបងឯងនេះទេ អញ្ចឹងអោយតែអ្នកលើកឡើងបដិសេធក្នុងអង្គប្រជុំសុទ្ធតែជាជនក្បត់ក្នុងក្រុមហ៊ុនទាំងអស់ឬ? លុយគេរាប់លានគេម៉េចនឹងអាចអោយយើងមកយកប្រើការដោយគ្មានក្បាលកន្ទុយអញ្ចឹងកើត?"ជីមីនហួសចិត្តពេកក៏ដាក់មួយឃ្លាអោយនាយកល់កររកខ្យល់ដកលែងកើត រឿងរៀបចំក្រុមហ៊ុនបើនាយទុកអោយយ៉ុនជីនិងជុងហ្គុករៀបចំតែពីរនាក់ច្បាស់ជារលាយមុនពេលចាប់ផ្ដើមមិនខានទេ បើប្ដីគេរកតែចាប់ជនក្បត់ចង់តែបាញ់សម្លាប់ចោលអញ្ចឹងនោះ។