[ Episode 22 ]

806 66 12
                                    

      ថ្ងៃបន្ទាប់ពេលព្រឹកព្រលឹម ជុងហ្គុកបានទៅធ្វើការ ដោយសារថ្ងៃនេះមានអង្គប្រជុំធំ សុទ្ធតែកំពូលភាគហ៊ុនមកចូលរួម ក៏មានអ្នកសួរនាំរឿងនាយឈប់ច្រើន ខ្លាចថានាយគ្មានពេលគ្រប់គ្រាន់សម្រាប់ដឹងនាំក្រុមហ៊ុនអីបែបហ្នឹង។ ជុងហ្គុកក៏ដឹងថាគេកំពុងប្រមាននាយ ប៉ុន្តែធ្វើម៉េចបើនាយមិនមែនមកដើម្បីគ្រប់គ្រង់ក្រុមហ៊ុនផងហ្នឹង។ អញ្ចឹងពេលចេញមកវិញនាយក៏បាននិយាយជាហ៊ូសុក ។

"ជុងហ្គុក ឯងបកស្រាយមករឿងនេះយ៉ាងម៉េច?"

"គ្រាន់តែជាពាក្យចចាមអារ៉ាម បងក៏ដឹងថាថេហ្យុងឈឺហើយខ្ញុំក៏យកគេទៅពេទ្យ ប៉ុណ្ណឹង!"ជុងហ្គុកឆ្លើយទាំងញាក់ស្មាហួសចិត្តគ្រាន់តែនាយយកថេហ្យុងទៅពេទ្យក៏មានអ្នកថតបានយកមកប្រឌិតរឿងក្លាយជាស្នេហាដែរ អត់យល់

"ចុះគ្រាន់តែយកទៅពេទ្យធម្មតា ហេតុអីចាំបាច់ថើបដែរ? ឯងដឹងថាធ្វើអញ្ចឹងថេហ្យុងអាចខូចខាតបានណា"

"ហ្យុង! ថេហ្យុងជាក្មួយខ្ញុំ គ្រាន់តែថើបក្បាលខ្ញុំគិតថាមិនហួសហេតុទេ ម្យ៉ាងទៀតគេកំពុងតែឈឺ ខ្ញុំបារម្ភ ខ្ញុំចង់អោយគេឆាប់ជា វាគ្មានអីខុសឆ្គងទេ"ជុងហ្គុក បើរាប់ពីទំហំខូចខាត នាយក៏ខូចខាតដែរ មកចោទថានាយស្រលាញ់ប្រុស ថែមទាំងជាក្មួយបានយ៉ាងម៉េច?មិនអាចទៅរួចទេ

"ប៉ុន្តែឯងមិនមែនជាពូគេ"

"តើនរណាដឹងខ្លះ?"

"ឯងដឹងពេញទ្រូង"

"ហឹសៗ នេះបងស្រលាញ់ថេហ្យុងហេស?"ជុងហ្គុកស្រាប់តែសើចឡើង នាយមិនបានខឹងនឹងហ៊ូសុកដែលមកស្រែកអោយនាយឡែតៗបែបហ្នឹងទេ នាយគ្រាន់តែហួសចិត្តពេលគាត់ចំរឹតសួរនាយ

"និយាយស្អី?...គ្មានទេ បងគ្រាន់តែតវ៉ាជំនួសគេ ខ្លាចឯងបំពានគេប៉ុណ្ណោះ"

"ហឹស.អញ្ចឹងខ្ញុំក៏គ្មានពាក្យអីនិយាយទៀតដែរ ថេហ្យុងជាក្មួយខ្ញុំទោះមិនមែនជាក្មួយបង្កើត ប៉ុន្តែខ្ញុំបានយល់ព្រមថានឹងស្រលាញ់ និងមើលថែគេដូចជាក្មួយតាមដែលអ្នកស្រីគីមស្នើរសុំ ហើយខ្ញុំសុំបញ្ជាក់បងត្រង់នេះថា ខ្ញុំមិនដែលមិនមានចិត្តចង់លូកលាន់ឬបំពាន់គេសូម្បីបន្តិច"ជុងហ្គុកនិយាយម៉ាត់ៗ នាយមិនបានខឹងគ្រាន់តែបញ្ជាក់ រាល់ថ្ងៃនាយពិតជាបានធ្វើតាមដូចសម្ដីពិតមែន នាយធ្លាប់ប៉ះពាល់ និងបានមើលឃើញរាងកាយគេទាំងស្រុងតែនោះជាការស្នើរសុំរបស់ថេហ្យុងតើល៍ ហើយវាសុទ្ធតែជារឿងចាំបាច់ ចំណែករឿងថើបនឹងដេកអោបរាល់ថ្ងៃ សុទ្ធតែថេហ្យុងជាអ្នកផ្ដើមដំបូង នាយមិនបានបង្ខំឬលូកលាន់គេអីបន្តិចផង ។

លោកពូ JK💚💜Where stories live. Discover now