[ Episode 15 ]

773 48 6
                                    

     
      ជាប់លើជាបន្ទប់គេងដែលកាលពីមុនធ្លាប់តែជាបន្ទប់គេងធម្មតា ពេលនេះបានប្រែជាបន្ទប់តូចមួយនៃមន្ទីរពេទ្យ មានឧបករណ៍បច្ចេកទេសវេជ្ជសាស្រ្តទំនើបៗជាច្រើនសម្រាប់ជួយសង្រ្គោះជីវិតមនុស្ស។
     លោកស្រីគីម ដោយសារតែបានមើលVideoឃ្លីបនោះទើបគាត់ខ្លាចមាននរណាមានបំណងអាក្រក់ចំពោះប្ដីគាត់ ទើបគាត់នាំលោកគីមមកគេងសម្រាកព្យាបាលនៅផ្ទះខ្លួនឯងបែបនេះ ដោយមានគ្រូពេទ្យពិសេសៗមកជួយមើលជំងឺគាត់រៀងរាល់ថ្ងៃ។

"តើគាត់យ៉ាងម៉េចហើយអ្នកមីង?"ជុងហ្គុកចូលមកឃើញនាយពិតជាតក់ស្លុតយ៉ាងខ្លាំង លោកគីមគេងស្ដូកស្ដឹងលើគ្រែពេទ្យ ថែមទាំងមានអុកស៉ីសែន នឹងឧបករណ៍វាស់ចង្វាក់បេះដូងគ្រប់ពេលវេលា ហើយតាំងពីចេញពីពេទ្យគាត់មិនដែរដឹងខ្លួនម្ដងសោះឡើយ

"មីងខ្លាចតែថាក្មួយត្រូវមើលថែថេហ្យុងយូរខែទៀត"លោកស្រី មិនបាននិយាយចំពីស្ថានភាពជំងឺរបស់លោកគីម តែក៏អាចអោយជុងហ្គុកទាយដឹងបានខ្លះដែរ

"រឿងថេហ្យុងសូមមីងកុំព្រួយអី ត្រឹមតែខ្លួនគេមួយខ្ញុំអាចមើលថែបាន អញ្ចេះចុះខ្ញុំមកថ្ងៃនេះមានរឿងពីរចង់ជម្រាបអ្នកមីង"

"តើជារឿងអ្វី?បើជារឿងភាគហ៊ុននោះមីងបានដឹងហើយ ពីជុងហ្យុងមុននេះ"

"មែនហើយ ប៉ុន្តែពេលនេះ ខ្ញុំបានទិញវាមកហើយ សូមអ្នកមីងពិនិត្យមើល ខ្ញុំទិញវាអោយឈ្មោះគ្រួសារគីមវិញ"ជុងហ្គុកនិយាយព្រមទាំងហុចក្រដាស់ផ្ទេរកម្មសិទ្ធភាគហ៊ុនអោយគាត់មើល តាមពិតគាត់មិនសូវចង់បានដែរ ទ្រព្យសម្បិត្តរបស់គេគាត់មិនចង់បានទេ

"ប៉ុន្តែខ្ញុំសុំដាក់ឈ្មោះខ្ញុំសិន ចាំពេលចប់រឿងខ្ញុំនឹងផ្ទេរឈ្មោះអោយអ្នកមីងវិញ ធ្វើអញ្ចឹងដើម្បីកុំអោយខាងណោះសង្ស័យ ក៏កុំអោយពាក់ពន្ធ័ដល់អ្នកមីងដូចគ្នា"

"ចុះធ្វើអញ្ចឹងមិនពាក់ព័ន្ធដល់ក្មួយទេឬជុងហ្គុក"គាត់មិនចង់អោយអ្នកណារងគ្រោះថ្នាក់ទៀតទេ មើលតែលោកគីមទៅ នៅមិនទាន់ដឹងខ្លួនផង

"ចំពោះរឿងនេះអ្នកមីងកុំគិតអី ទោះខ្ញុំមិនទៅប៉ះពាល់គេ ក៏គេនៅតែមករកខ្ញុំឃើញដដែល អញ្ចឹងហើយខ្ញុំមានតែចូលទៅរកគេមុន ស្ទាបស្ទង់ពីសមត្ថភាពរបស់គេដល់ពេលខ្ញុំនឹងប្រកាសសង្រ្គាមជាមួយគេតែម្ដង"នាយជាជំនាន់ក្រោយរបស់គ្រួសារចន ដែលលោកឆ័យជឿថានៅមានជីវិតរស់អាចបកត្រឡប់ទៅសងសឹងគាត់បាន ដូច្នេះហើយគាត់នឹងមិនអោយនាយបានសុខទេថ្ងៃណាមួយគាត់នៅតែអាចរកនាយឃើញទោះនាយខំលាក់ខ្លួនយ៉ាងណាក៏ដោយ ចុងក្រោយនាយនៅតែរើសយកផ្លូវស៊ូ ប្រយុទ្ធដើម្បីការពារជីវិតសមាជិកគ្រួសាររបស់នាយដែលនៅសល់បាន

លោកពូ JK💚💜Where stories live. Discover now