តើខ្ញុំគួរធ្វើអីបន្ត?
________នៅតាមផ្លូវទៅក្រុមហ៊ុនជុងហ្គុកធ្វើដំណើរដោយជិះតាក់ស៊ីទៅ តាមផ្លូវនាយក៏បានខលបញ្ជាក់ហ៊ូសុកដែរ អំពីការងារមួយចំនួនដែលនាយត្រូវធ្វើ
"ហ្យុង!ចាំដល់ក្រុមហ៊ុនចាំនិយាយគ្នាបន្ត ខ្ញុំជិតទៅដល់ហើយ ប៉ុណ្ណឹងចុះបាទ!"ជុងហ្គុកដាក់ទូរសព្ទ៍ចុះស្រាប់តែក្រឡេកមើលថេហ្យុង គេអង្គុយស្ងៀមស្ងាត់សម្លឹងទៅខាងក្រៅមើលអគារធំៗតាមកញ្ចក់ទ្វាបង្អួចឡាន នឹកដល់ពេលដែលនាយបាននិយាយទូរសព្ទ័ជាមួយបងប្រុសរបស់នាយកាលពីយប់មិញ
"ថេហ្យុងមិនមែនជាក្មេងមិនល្អទេ គ្រាន់តែគេរឹងរុសបន្តិចប៉ុណ្ណោះ"
"ហ្យុង!ចេះតែនិយាយស្រួលបាន ហ្យុងមិនមែននៅជាមួយគេដូចខ្ញុំ គ្រាន់តែមួយថ្ងៃសោះសម្លេងចេចចាករបស់គេរំខានសឹងផ្ទុះខួរក្បាលខ្ញុំទៅហើយ"
"នោះមកពីបញ្ហារបស់ឯងទេ! ជុងហ្គុកហ៎ា យើងជំពាក់គុណគេច្រើនណាស់ណា រឿងណាជួយបានក៏ចេះតែជួយៗគ្នាទៅ"
"រឿងនេះខ្ញុំដឹងហើយតែ..."
"ជុងហ្គុកហា៎បងសួរឯងមួយ បើសិនជាថេហ្យុងស្រួល មិនពិបាកនិយាយ មិនរឹងរុសចេះស្ដាប់បង្គាប់ ហើយប្រក្រតីដូចមនុស្សដទៃនោះតើអ្នកមីងគីមនឹងយកគេអោយឯងជួយមើលថែទេ? នោះមកពីគេពិបាកខ្លាំងហើយ ឯងក៏ដឹងថាខាងនេះពិបាកប៉ុណ្ណាដែរ បើឯងសម្រេចថាទទួលគេមកចិញ្ចឹមជួយមើលថែទៅហើយ ឯងត្រូវតែរៀនអត់ធ្មត់មើលថែគេអោយបានល្អ ឯងចាស់ហើយណាមិនមែនចេះតែខឹងក្មេងៗឡិឡក់មិនដឹងអីទៀតបានទេ ថេហ្យុងបើគេនៅល្អសតិធម្មតាដូចមនុស្សដទៃនោះគេក៏មិនយកខ្លួនអោយឯងមើលថែដែរ គ្មាននរណាចង់នៅធ្វើជាបន្ទុករបស់អ្នកណាទេឯងក៏ដឹងដែរ"
"ហ៊ើយ...ខ្ញុំក៏ចង់ជួយគេ តែខ្ញុំពិតជារំខានណាស់បងក៏ដឹង ខ្ញុំមិនចូលចិត្តមនុស្សចរិកដូចគេទេ"
" បើពិបាកខ្លាំងបញ្ជូនគេអោយបងមក បងជួយមើលគេក៏បាន ក៏ស្រួលដែរ ទុកគេនៅជាមួយឯង បងខ្លាចតែឯងធ្វើបាបគេទេ"
"ខ្ញុំមិនធ្វើអីគេទេ"
"មិនធ្វើអី! នៅជាមួយគ្នាមួយថ្ងៃគេរត់ចេញពីផ្ទះទៅហើយ ទៅហៅគេមកវិញមក ម៉ាក់គេខំទុកចិត្តអោយឯងជួយមើលកូនគេណា ទុកគេនៅខាងក្រៅយ៉ាងម៉េច?"
![](https://img.wattpad.com/cover/353446066-288-k848547.jpg)