[ Episode 33 ]

781 53 4
                                    

      ថ្ងៃដំបូងដែលគ្មានថេហ្យុង ជុងហ្គុកយល់ថាធម្មតា ព្រោះកាលពីយប់មិញនាយទៅក្រៅ ធ្វើការដល់យប់ជ្រៅម៉ោងមួយជាងឯណោះទើបត្រឡប់មកដល់ផ្ទះវិញ ចូលបន្ទប់គេងលក់ភ្លឹងតែម្ដងរហូតដល់ព្រឹកស្មើរនេះម៉ោង8-9ថ្ងៃហើយនាយនៅមិនទាន់ភ្ញាក់។ ចំណែកណាំជូនទៅក្រៅដែរ តាំងពីព្រឹក ស្ពាយកាបូបកំព្យូទ័រមួយ មិនដឹងទៅណា។

      ស្មើរនេះម៉ោងប្រហែលជា10ព្រឹកជុងហ្គុកទើបតែភ្ញាក់ ម្សិលមិញប្រើកម្លាំងច្រើនបន្តិចទើបថ្ងៃនេះងើបឡើងរាងឈឺខ្លួន ម្យ៉ាងដោយសារនាយភ្ញាក់យឺតពេកព្រោះបាត់ក្មេងតូចដែលតែងតែបម្រះប៉ះនាយ ធាក់នាយរាល់ព្រឹកធ្វើអោយនាយភ្ញាក់ ទើបនាយក្រោកពីគេងយឺតបែបនេះ សំណាងហើយ ពេលវេលាបង្ហាញខ្លួនរបស់នាយគឺម៉ោង2រសៀល បើមិនអញ្ចឹងច្បាស់ជាខកការងារធំដោយសារតែការគេងត្រមួករបស់នាយនេះហើយ ។

"ហ៊ឹម...!🥱"ជុងហ្គុកក្រោកពីគេងស្ងាប មានអារម្មណ៍អស់កម្លាំងព្រោះយប់មិញគេងមិនសូវស្គប់ នាយគេងភ្ញាក់ៗ គ្រែគេងប្រែជាក្ដៅដូចរងើកភ្លើងទោះជានាយខំក្រោកទៅងូតទឹក ឬបន្ថយម៉ាស៊ីនត្រជាក់យ៉ាងណាក៏មិនបាត់ដែរ

"ហ៊ើយ..ម៉េចក៏ផ្ទះស្ងាត់យ៉ាងនេះ"ជុងហ្គុកដើរចុះមកក្រោយ រាល់ដងក៏មានណាំជូនអង្គុយលេងហ្គេមឬថេហ្យុងបើកទូរទស្សន៍តម្លង់នាយដែរ តែនេះគ្មានសោះ ពួកគេមិននៅធ្វើអោយផ្ទះប្រែជាស្ងាត់ជ្រាប ដូចគ្មានអ្នកនៅ។

     ជុងហ្គុកដើរទៅផ្ទះបាយ កាយរករបស់ញ៉ាំ នាយចង់ធ្វើមី ញ៉ាំជាមួយសាច់ជ្រូកបីជាន់ចៀនបន្ថែមគ្រឿងខ្លះ គ្រាន់តែនាយកាន់កញ្ចប់មីក៏នឹកដល់ថេហ្យុងគេចូលចិត្តញ៉ាំមីអ៊ីតាលីណាស់ ពិសេសស្ប៉ាកាទីជាមួយទឹកស្រោចប៉េងប៉ោះ។

"ស្មើរនេះប្រហែលជាគេងលក់បាត់ហើយទេដឹង"ព្រោះបើជាពេលព្រឹកនៅកូរ៉េ ឯអ៊ីតាលីច្បាស់ជាពេលយប់ អញ្ចឹងថេហ្យុងច្បាស់ជាគេងលក់បាត់ហើយ យប់មិញពេលដែលនាយកំពុងទៅក្រៅ ថេហ្យុងក៏បានខលមកនាយដែរ គ្រាន់តែពេលនោះនាយកំពុងរវល់ទើបបិទទូរសព្ទ័ចោល គេប្រហែលជាខលមកប្រាប់ថាទៅដល់ផ្ទះហើយ ឬក៏ចង់និយាយថារាត្រីសួស្ដី តែនាយទើបតែបើកទូរសព្ទ័ស្មើរនេះ ចង់ខលទៅគេក៏ពិបាកដែរព្រោះពេលវេលាខុសគ្នា។

លោកពូ JK💚💜Where stories live. Discover now