[ Episode 10 ]

799 55 6
                                    

អ្នកណាព្រមចាញ់!
______

        តាំងពីត្រឡប់មកពីអ៉ីតាលីវិញ ជុងហ្គុកបានចាប់ផ្ដើមចាត់ការរឿងផ្ទាល់ខ្លួនជាច្រើន ពិសេសរឿងផែនការសងសឹកទៅលើគ្រួសារឆ័យ នាយចាប់ផ្តើមទិញយកភាគហ៊ុនគ្រួសារនោះមកម្ដងបន្តិច ហើយក៏ព្យាយាមចូលទៅក្បែរខ្លួនកូនស្រីពៅគ្រួសារឆ័យនោះផងដែរ។

       ដំបូងឡើងនាយគ្រាន់តែចង់ស្គាល់នឹងបានចូលទៅកាន់តែជិតស្និតនឹងគ្រួសារនោះ តែមើលទៅនាងដូចជាមានចិត្តលើនាយ មានច្រើនដងដែលនាងតែងតែបបួលនាយទៅក្រៅ យូរៗទៅជុងហ្គុកក៏ចាប់ផ្ដើមយកចិត្តនាង មកដល់ឥឡូវនេះទំនាក់ទំនងពួកគេអាចឈានដល់ដំណាក់កាលស្នេហាហើយ ដោយការចាប់ផ្តើមឡើងពីជុងហ្គុកព្រោះនាយជាអ្នកសារភាពប្រាប់នាងមុន ។

"សំណាងហើយដែលនាងមិនចំណាំឯងបាននោះ"

"យើងនឹងធ្វើអោយនាងដឹងថារសជាតិត្រូវគេបោកប្រាស់នោះវាយ៉ាងម៉េចខ្លះ"

"ឯងត្រូវប្រុងប្រយ័ត្នខ្លួនផងជុងហ្គុក ចូលកាន់តែជិតគេ ឯងក៏អាចកាន់តែគ្រោះថ្នាក់"

"យើងមិនអីទេ គ្រាន់តែយកចិត្តថ្លើមនាងប៉ុណ្ណឹងយើងធ្វើបាន"

"ប្រយ័ត្នតែលង់ស្រលាញ់គេមែនទែនទៅ"

"ហឹស!មិនអាចទេ"ជុងហ្គុកសើចមួយហឹសដើមករហួសចិត្តនឹងសម្ដីយ៉ុនជី លើកពែងតែមកផឹកមួយក្អឹកដើម្បីផ្សើមបំពង់ករ. បើសិនជានាយកាលពីមុនមិនស្គាល់នាងច្បាស់នោះ ប្រហែលជាអាចលង់ស្រលាញ់នាងមែនក៏ថាបានតែជុងហ្គុកពេលនេះស្គាល់នាងច្បាស់ណាស់ បើសិនជាវាមិនមែនជាផែនការសងសឹងទេ កុំសង្ឃឹមថានាយយកភ្នែកមើលនាងនោះ សឹងតែឃើញស្រមោលដើរចៀសផងក៏ថាបាន។

"ជុងហ្គុក លោកចាំញ៉ាំបាយសិនទៅចាំទៅវិញ"ជីមីន

"អឺមិនអីទេ.ជីមីន.ថ្ងៃនេះខ្ញុំប្រញាប់ ព្រោះមានភ្ញៀវ"

"អ្នកណាមកឬ?"

"គឺ អ្នកមីងនៅអ៉ីតាលី ប្រហែលជាមកដល់ហើយ យើងទៅហើយ"

"អឺម!បើសិនជាមានអីទាក់ទងនឹងគ្រួសារនោះ យើងខលទៅឯងភ្លាម"

"អឹម!លាហើយ ជីមីន!លាហើយ"ជុងហ្គុកញញឹម រួចក៏ចាកចេញទៅ ថ្ងៃនេះនាយមកនិយាយផែនការងារនៅផ្ទះយ៉ុនជី ពេលរសៀលនៅកំដរថេហ្យុងកន្លះថ្ងៃ។

លោកពូ JK💚💜Where stories live. Discover now