[Episode 34]

517 50 1
                                    

     ក្រោយចេញពីអង្គប្រជុំ ជុងហ្គុកបាននាំជីនទៅហាងកាហ្វេមួយជុំគ្នាដើម្បីនិយាយគ្នារំលឹកពីររឿងរា៉វចាស់ៗ ម្យ៉ាងនាយក៏បានរឿងចង់និយាយអរគុណដល់ជីនដោយផ្ទាល់ផងដែរ ។

     ឆ្ងល់ទេ ហេតុអី្វពួកគេស្គាល់គ្នា? មិនមែនដោយសារពួកគេជាប៉ូលីសដូចគ្នាទេ តែដោយសារតែរឿងចាស់កាលពីមុន។
     ចាំបានកាលពីភាគដំបូងជុងហ្គកបាននិយាយថានាយធ្លាប់ជាប់ពន្ធធនាគារក៏ធ្លាប់មានបំណងចង់ធ្វើអត្តឃាតផងដែរ ប៉ុន្តែមិនបានសម្រេច នោះក៏ព្រោះតែមានជីននេះហើយដែលចូលទៅជួយនាយបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា កាលណោះជីនត្រឹមជាស៊ែប មុខងារយាមអ្នកទោសធម្មតាទេ។ ដូច្នេះហើយទើបពួកគេជួបគ្នា ហើយក៏បានស្គាល់ ក៏និយាយគ្នាដឹងពីរឿងរា៉វគ្នាទៅវិញទៅមកយ៉ាងច្រើនដែរ។ កាលណោះជីនជាអ្នកលើកទឹកចិត្តនាយអោយនាយខំប្រឹងឡើងវិញ នាយនិយាយពាក្យទូន្មានយ៉ាងច្រើន ចុងក្រោយក៏សន្យាថាពេលជួបគ្នាម្ដងទៀត សូមអោយពួកគេមានឋាន:ស្មើរគ្នា ឬក៏នាយអាចឃើញជុងហ្គុកក្នុងនាមជាប្រធានក្រហ៊ុនល្អម្នាក់។ ហើយជុងហ្គុកពិតជាធ្វើបានពិតមែន នាយឥឡូវនេះជាប្រធានក្រុមហ៊ុនក៏ជាឧត្តមសេនីយ៍មានឋាន:ស្មើរជីនផងដែរ។

" លោកពិតជាពូកែណាស់ ត្រឹមតែ7ឆ្នាំធ្វើរឿងអោយខ្ញុំនឹកស្មានមិនដល់ច្រើនយ៉ាងនេះ"ជីន លើកកែវកាហ្វេឡើងនិយាយនឹកឃើញរឿងពីមុន ជុងហ្គុកត្រឹមជាអ្នកទោសសម្លាប់មនុស្សម្នាក់សោះ។

"ហឹស! បែបនេះហើយទើបខ្ញុំប៉ាវលោកផឹកកាហ្វេ ព្រោះខ្ញុំមិនដែរធ្វើខុសពាក្យសម្ដីទេ"

"ខ្ញុំជឿហើយ រឿងរបស់លោកនិយាយកាលនោះជារឿងពិត...ហៃយ៉ា ខ្ញុំគួរតែដាក់ភ្នាល់អោយបានច្រើនជាងនេះ ហេតុអីត្រឹមតែកាហ្វេ?" ជីន និយាយរបៀបលេងសើចបន្តិច នឹកស្ដាយរឿងកាលពីមុន នាយគួរតែដាក់ភ្នាល់អោយបានច្រើនជាងនេះ គួរតែឡានឬគ្រឿងពេជ្យ មិនគួរណានិយាយត្រឹមកាហ្វេមួយកែវសោះ។

"តើពេលនេះលោកស្ដាយក្រោយហើយមែនទេ? ពេលនោះលោកគួរតែជឿខ្ញុំ"កាលណោះនាយប្រាប់ថាគេចាប់នាយខុសទេ មានគេសម្លាប់មនុស្សហើយទម្លាក់កំហុសអោយនាយតែជីនមិនជឿ ទើបនាយធ្វើបង្ហាញគេ។

លោកពូ JK💚💜Where stories live. Discover now