ខ្ញុំមិនព្រម!
____ពេលសម្រាកថ្ងៃត្រង់ ជុងហ្គុកបាននាំថេហ្យុងទៅញ៉ាំអាហារនៅអាហាររដ្ឋាន សម្រាប់បុគ្គលិកទូទៅ ធម្មតានាយមិនមកញ៉ាំនៅទីនេះទេ ព្រោះមនុស្សច្រើនណាស់ ប៉ុន្តែមកថ្ងៃនេះព្រោះនាយចង់អោយថេហ្យុងស៉ាំលែងសូវខ្លាចមនុស្សទើបនាយនាំគេមកញ៉ាំបាយនៅទីនេះ។
តុអាហារមួយដែលជាចំណុចកណ្ដាលនៃមនុស្សគ្រប់គ្នា មានមនុស្សមើលមកគេច្រើនណាស់ ប៉ុន្តែជុងហ្គុកបានមិនខ្វល់ នាយបែរទៅបន្លប់ថេហ្យុងកុំអោយខ្លាចដោយសារតែឃើញគេស្អាតទើបមានមនុស្សមើលច្រើន។
"ឆាប់ញ៉ាំទៅក្រែងថាឃ្លានមិនអញ្ចឹង?"ដោយសារតែឃើញគេងាកឆ្វេងស្ដាំមិនឈប់ទើបនាយនិយាយបង្ខំបន្ថែម
"ពូៗមីងៗនោះមើលអូនខ្លាំងម៉េស?"ថេហ្យុងនិយាយធ្វើមុខចង់យំគ្រប់គ្នាមើលមកគេដូចជាសត្វចម្លែកយ៉ាងអញ្ចឹង សម្លឹងមិនដាក់ភ្នែកសោះ
"មកពីអូនថេយ៍ស្អាតទើបគេមើលនោះអី"
"ហិហិ!ពូជេ..សសើរអូន?"
"ពូជេ?"ជុងហ្គុកលើកចិញ្ចើមសួរ នេះឈ្មោះនាយប្ដូរទៀតហើយឬ
"ញ៉ាំទៅ"នាយមិនខ្វល់ គេហៅអីក៏ហៅទៅ អាហារថ្ងៃត្រង់នេះជាប្រភេទអាហារបែបសសៃមីដូចព្រឹកមិញដែរ ប៉ុន្តែជារបៀបញ៉ាំមានបន្លែច្រើន
"ញ៉ាំស្រួលបួលមួយៗប្រយត្ន័កំពប់អស់"
"អូនឃ្លានណាស់"
"ពូដឹងហើយ តែញ៉ាំស្រួលបួលទៅ"ជុងហ្គុកនិយាយទាំងក្រវីក្បាល យកក្រដាស់មកជូតមាត់អោយគេ
"ត្រូវកាអីបន្ថែមទេ?"ពេលញ៉ាំរួចនាយហុចទឹកក្រូចអោយគេហើយសួររកអីញ៉ាំបន្ថែមក្រែងគេញ៉ាំមិនទាន់ឆ្អែត
"អូនអាចញ៉ាំការ៉េមបានទេពូជេយ៍..?"
"មិនបានទេ"
"ហេតុអី?អូន...នៅទះអូនម៉ាក់អូនអោយញ៉ាំរហូតហ្នឹង"
"កុហកទេដឹង?"
"ហ្អឹម...ពូជេយ៍...ឃេហ៎ក!"ថេហ្យុងពេបមាត់ ធ្វើភ្នែកចង់យំដាក់នាយ
"នៅទីនេះគ្មានការ៉េមទេ....តែចាំពូអោយពូហ៊ូសុកជូនអូនទៅទិញក៏បានដែរ"