[ Episode 26 ]

710 63 0
                                    

     ព្រះអាទិត្យកំពុងរះជាះពន្លឺព្រាកៗនៅពេលព្រឹកព្រលឹម ម៉ោងប្រហែលជា5កន្លះព្រឹក នាងក្រមុំទើបតែដើរចូលផ្ទះ ជាមួយការស្លៀកពាក់សំពតឆែកខើតខ្លីកប់ក្រលានជាមួយអាវសឺមីសរមួយរបស់អ្នកណាមិនដឹងដើរមកក្នុងចូលផ្ទះ ។

ផាច់!

"លោកប៉ា!"ដើរចូលមិនទាន់ទាំងបានដឹងអីផង ស្រាប់តែត្រូវមួយកំប្លៀងវាត់នៅលើផ្ទៃថ្ពាល់របស់នាងពីឈ្មោះអ្នកជាប៉ា

"យើងប្រាប់ឯងថាកុំអោយធ្វើខ្លួនថោកទាបបែបនេះ!"លោកឆ័យ និយាយច្រឡោតទាំងខឹងសម្បារ ក្នុងដៃគាត់មានកាន់ក្រដាស់កាសែតមួយច្បាប់ តែគាត់មិនទាន់និយាយដល់រឿងនោះ គ្រាន់តែបើកភ្នែកភ្លាមក៏មានរឿងក្ដៅក្រហាយមកភ្លាម

"លោកប៉ា..និយាយពីអី?ខ្ញុំមិនយល់ទេ"អាន់ណា ងើបមុខខ្ទប់ថ្ពាល់របស់ខ្លួនឯងដោយដោលឡើងក្រហម សួរគាត់ទាំងចំងល់ គាត់ខឹងនាងព្រោះតែដើរលេងដាច់យប់?តែគាត់ជាអ្នកអនុញ្ញាតអោយនាងខ្លួនឯងទេតើ

"ហឹស!នាងមើលទៅ មើលអ្វីដែលនាងបានធ្វើទៅ!"គាត់មិនមាត់ក៏បោះកាសែតនោះអោយនាងយកទៅអាន

"លោកប៉ា..នេះ!"

"យ៉ាងម៉េច?មើលមិនយល់ឬធ្វើមិនយល់? យើងធ្លាប់ប្រាប់នាងហើយថា ធ្វើអីធ្វើទៅ ស្រេចតែចិត្តនាងទោះមួយយប់នាងមានប្រុសដល់ដប់ម្ភៃនាក់ទៀតក៏យើងមិនខ្វល់ តែនាងហាមយករឿងចូលផ្ទះ ហាមនាំភាពអាម៉ាសអោយយើងតែនេះជាស្អី...ហាស!យើងខំទាញនាងចេញពីកន្លែងថោកទាប យកមកចិញ្ចឹមប្រោះឈ្មោះអោយក្លាយជាអ្នកនាងនៅកន្លែងថ្លៃៗខ្ពស់ៗ តែនេះជាស្អីដែលនាងសងគុណយើងវិញមែនទេ កាងមេរ៉ា!!"

"លោកប៉ា..!ខ្ញុំ!"

"កុំចង់សុំទោស.យើងមិនត្រូវការ! រកដំណោះស្រាយអោយយើង បើមិនចង់ស្លាប់ឆាប់ទៅរកអាម្នាក់ក្នុងរូបនេះមកដោះស្រាយជាមួយយើងភ្លាម!"គាត់និយាយសង្កត់សម្លេងចំពោះនាង គិតថាចង់សុំទោសហើយយកជិវីតដប់មកសងគាត់ អាចបង្កើនកេរ្តិ៍ឈ្មោះដែលនាងបំផ្លាញរួចហេសមិនអាចទេ

"ហឹកៗ លោកប៉ា!ខ្ញុំ..ខ្ញុំមិនដឹងទេ"នាងមិនចាំ បុរសក្នុងរូបមិនបង្ហាញមុខទើបនាងមិនដឹងមិនស្គាល់ថាជាអ្នកណានោះទេ

លោកពូ JK💚💜Where stories live. Discover now