[ Episode 23 ]

540 54 9
                                    

SKIP

        តាំងពីត្រឡប់មកដល់officeវិញ ជុងហ្គុកហាក់ដូចជាមិនស្ងប់ចិត្ត នាយចេះតែនឹកឃើញពីទម្រង់មុខរបស់តៃកុងឡានម្នាក់នោះ។ហើយ បើសិនជាពេលនោះនាយរត់ទៅទាញថេហ្យុងមិនទាន់ពេលទេ ម៉្លេះពេលនេះមិនដឹងជាមានរឿងអីកើតឡើងខ្លះ?គិតដល់រឿងនេះ នាយពិតជាចង់សសើរពួកគេ ពូកែប្រឌិតរឿងអោយដូចជាឧបហេតុពិតៗ ត្រូវចង្វាក់ ដូចគេរៀបចំទុកពិតមែន។

ក្រាក!

"ជុងហ្គុក! ឮថាថេហ្យុគ្រោះថ្នាក់?"ហ៊ូសុករត់ចូលមក នាយទើបតែដឹងរឿងពីបណ្ដាពួកបុគ្គលិកនៅជាន់ក្រោម ព្រោះនាយបានបំបែកបន្ទប់ពីជុងហ្គុកហើយ។

"មែនហើយ តែខ្ញុំទៅជួយគេទាន់ពេល"

"តើគេនៅឯណា មិនកើតអីធ្ងន់ធ្ងរទេមែនទេ?"

"បងមើលគេខ្លួនឯងទៅនោះ!"ជុងហ្គុកបូញមាត់ទៅក្រោយសាឡុង ថេហ្យុងចូលចិត្តពួនលេងទីនោះ កំបាំងពីមនុស្សចាស់ច្រើនដែលចូលចិត្តចេញចូលមកហៅគេឥតដាច់ ដាច់លេងគេអស់

"ពូហ៊ូសុក!ហិហិ.."ថេហ្យុងងើបចេញពីក្រោយសាឡុង ពេលឮមន្សុសចាស់និយាយពីឈ្មោះរបស់គេ តែមិនបាច់មើលមុខទេ ប្រឡាក់សូកូឡាឡើងក្រវាម

"ពុទ្ធោ...ថេហ្យុង!ឈឺដែរទេ មានភ័យខ្លាំងទេហ្នឹង?"ហ៊ូសុកចូលទៅជិត អោបដោយក្ដីអាណិត ឮថាគ្រោះថ្នាក់នាយពិតជាភ័យណាស់ខ្លាចគេមិនសំណាងល្អដូចលើកមុនទៀត។

"ហឹម?..ថេយ៍អត់កើតអីផងហ្នឹង?"ថេហ្យុងបានត្រឹមធ្វើមុខឆ្ងល់សុខៗចូលមកអោបគេ?ដូចពេលមុននេះអញ្ចឹង គេកំពុងឈរអោបយ័នថានសុខៗ ជុងហ្គុកក៏ចូលមកទាញគេដួល?

"គេរឹងមាំជាងខ្ញុំគិត"ជុងហ្គុកនិយាយទាំងសើចឡើងតិចៗ អាណិតខ្លួនឯង នឹកឃើញរឿងកើតឡើងមុននេះបន្តិច ថេហ្យុងក្រោកឡើងដើររ៉ុយ ចំណែកនាយភ័យឡើងប្រហោងពោះ ឈឺចុកចង្កេះមិនទាន់បាត់ ព្រោះដួលបោកខ្លួននឹងថ្មឃឿនទ្រូងផ្លូវ

"ចុះឯងមានឃើញតៃកុងឡានទេ? ជាចេតនាឬឧបហេតុ?"

"ម៉េចក៏បងសួរខ្ញុំបែបនេះ?"បើមនុស្សទូទាំងក្រុមហ៊ុនគិតថាឧបហេតុ ម៉េចក៏ហ៊ូសុខសួរបែបនេះ នាយទៅដឹងរឿងអីមកពីណាមែនទេ?ជុងហ្គុកគិតបែបនេះ

លោកពូ JK💚💜Where stories live. Discover now