[ Episode 20 ]

762 53 3
                                    

     
       ចេញពីផ្សារទំនើប អាន់ណាមិនបានត្រឡប់ទៅផ្ទះតែម្ដងទេ នាងទៅបាព្រោះតែខឹងនឹងថេហ្យុងពេក នាងចង់ទៅបញ្ចេញអារម្មណ៍នៅកន្លែងដែលនាងចូលចិត្តជាមួយនឹងមិត្តៗនាងរាល់ដង តែលើកនេះមកម្នាក់ឯងព្រោះពួកគេទៅដើរលេងជាមួយសង្សារអស់ហើយ នៅឡើយតែនាងបើគេដឹងថានាងនៅម្នាក់ឯងនោះច្បាស់ជាសើចចម្អកនាងមិនខានឡើយ ។

      ស្ដ្រីវ័យកណ្តាលអាយុ32ឆ្នាំត្រូវបានកែសម្ផស្សប្ដូររូបរាងកាយ មកជាមនុស្សស្រីវ័យ25ឆ្នាំវិញតើនាងនៅក្មេងនឹងស្រស់ស្អាតប៉ុណ្ណា?(Admin ធ្លាប់និយាយថានាងស្អាតជាងថេហ្យុងទៀត) អង្គុយក្រលែងស្រាក្រហម សម្លឹងប្រទាក់ភ្នែកទៅលើបុរសវ័យក្មេងម្នាក់ ដែលសម្លឹងមកនាងវិញដូចគ្នា បានចូលបា នាងក៏ផ្លាស់ប្ដូរសម្លៀកបំពាក់របៀបជារម្យទមជាមួយជុងហ្គុក មកជាស្រស់ឆើតឆាយតាមរបៀបជានាងចូលចិត្តវិញ

"សួស្តី!ស្រីស្អាត"មើលឃើញយូរពេកនាយក៏លើកកែវស្រាមករាក់ទាក់នាងតែម្ដង

"ហឹស!"នាងគ្រាន់តែគ្រហឹមដើមករ មនុស្សប្រុសក្នុងលោកនេះម្នាក់ណាមិនប្រាថា្នស្រីស្អាតគ្រាន់តែនាងអោយភ្នែកបន្តិចក៏ចូលមកទៅហើយ

"សួរស្តី!សុំស្គាល់ផងបានទេ? អ្នកនាងគឺ.."

"ឆ័យ អាន់ណា"

"អូ!អ្នកនាងគឺកូនស្រីលោកនាយកឆ័យ? ពិតជាមានកិតិ្តយសណាស់ដែលបានជួបអ្នកនាងក្នុងថ្ងៃនេះ ខ្ញុំគឺ ផាក ប៊ូមរ៉េ ជាប្រធានវិស្វករក្នុងក្រុមហ៊ុនមួយ"

"អូ!"នាងគ្រាន់តែញាក់ស្មារ បញ្ចេញអាការ:ឆ្មើងឆ្មៃតាមនិស្ស័យរបស់នាង

"បើបានជាស្គាល់គ្នាហើយ ខ្ញុំសូមជូនអ្នកនាងមួយកែវចុះ ចាត់ថាជាការចាប់ផ្ដើមមិត្តភាពរបស់យើង"នាយលើកកែវស្រាឡើង បំណងចង់ជុលកែវជាមួយនាង ហើយនាងក៏មិនប្រកែក លើកកែវជល់ជាមួយនាយព្រមទាំងផ្ដល់ស្នាថើបទុកមួយលើកែវមុនជល់កែវជាមួយនាយទៀតផង នាយកម្លោះក៏មិនណយ នាយថើបមាត់មួយកែវកន្លែងដែលនាងជុលហើយចាប់ផ្ដើមប្រយោគបន្ទាប់ទៀត

"ហឹស..អ្នកនាង...ម៉េចក៏មកទីនេះម្នាក់ឯង?"នាយនិយាយស្របពេលដាក់កែស្រាចុះ

លោកពូ JK💚💜Where stories live. Discover now