[ Episode 18 ]

796 50 14
                                    

      ត្រឡប់មកដល់ពេលថ្ងៃមិញវិញ ជុងហ្គុកមុនទៅជួបអាន់ណា នាយមានការហៅសំខាន់មួយមកពីមិត្តរបស់នាយ។

"ហេឡូ!យ៉ុនជី?"

"ឯងទំនេរ?ឆាប់មករកយើងមក"

"ឯងមានរឿងអី?"

"គ្រាន់តែមក"នាយនិយាយប៉ុណ្ណឹងក៏បញ្ចាក់បានហើយថាជាការសំខាន់មិនអាចនិយាយតាមទូរសព្ទ័បានឡើយ

"Ok..យើងទៅ!"

"ហ្យុង!"

"ទៅចុះ"ហ៊ូសុកបក់ដៃអោយនាយចេញ ជុងហ្គុក មិនសូវនៅកន្លែងទេ ព្រោះនាយមិនមែនមកទីនេះដើម្បីឈ្មោះជាប្រធានសាខាទេ ចំណែកហ៊ូសុកនាយជាអ្នកទទួលរាប់រងការងារទាំងអស់របស់ជុងហ្គុកព្រោះនាយមានឈ្មោះជាប្រធានសាខាពិតប្រាដក។

     ត្រឡប់មកមើលជុងហ្គុកវិញ មកដល់ផ្ទះយ៉ុនជីក៏ជិះឡានចូលមកភ្លាម ទីនេះគឺសុវត្ថិភាព គ្មាននរណាអាចចូលបវិវេណនេះក្រៅពីកូនចៅជីមីនបាន នឹងអ្នកដែលគេអនុញ្ញាតនោះទេ បែបនេះទើបជុងហ្គុកចូលចិត្តមកនិយាយការងារនៅផ្ទះរបស់គេ។

"ឯងមានការអី?"

"លោកជុងហ្គុកអង្គុយសិនទៅ"ជីមីន

"អរគុណ!ឆាប់និយាយមក"

"កាលពីម្សិលមិញយើងបានចូលក្នុងព្រៃ ឯងដឹងថាយើងបានជួបអីទេ" យ៉ុនជីនិយាយព្រមទាំងហុចក្រដាស់មួយសន្លឹកមកបង្ហាញគេ

"បើយើងមិនវង្វេងទេ យើងក៏មិនដឹងដែរថាមានផ្ទះវីឡាធំយ៉ាងនេះនៅក្នុងព្រៃដែរ"

"មិនមែនផ្ទះវីឡាទេ"ជុងហ្គុកនិយាយ នាយមិនជឿថាផ្ទះវីឡាមានការយាមកាមតឹងរឹងយ៉ាងហ្នឹងទេ

"យើងបានទៅស៊ើបមើលហើយ ដីនៅម្ដុំនោះត្រូវបានសម្បទានទៅអោយគ្រួសារឆ័យ"ឆ័យទៀតហើយ ជុងហ្គុកគ្រាន់តែឮឈ្មោះញីសក់ក្បាលតែម្ដង

"ឯងចង់ធ្វើយ៉ាងម៉េចទៀត?"

"ទុកមួយដុំសិន ដរាបណាវាមិនទាន់បញ្ចេញសកម្មភាពយើងនៅតែមិនអាចធ្វើអីវាបាន រយៈពេលនេះចាប់ផ្ដើមកាត់ដៃជើងវាសិនទៅ"

"ឯងចង់ធ្វើអី?"

"ជីមីន!គៀបណាមឆុលអោយគេប្រគល់ទ្រព្យសម្បិត្តចុងក្រោយអោយបាន"

លោកពូ JK💚💜Where stories live. Discover now