[ Episode 17 ]

707 47 16
                                    

    ពេលសម្រាកថ្ងៃត្រង់!ជុងហ្គុកត្រូវបានហៅទៅកន្លែងស្ងាត់មួយដែលនាយតែងតែណាត់ជួបជាមួយអាន់ណារាល់ដង តែមុននឹងទៅនាយឆ្លៀតផ្ដាំហ៊ូសុកអោយជូនថេហ្យុងទៅញ៉ាំអាហារផង តាមមើលថ្ងៃនេះនាយប្រហែលត្រូវផ្ញើរគេនិងនាយមួយថៃ្ងហើយ។

ក្រិប!

"ជេឃេ..."

"អាន់!..អូនមានការអីហេស?"ជុងហ្គុក គ្រាន់តែឃើញនាយចូលមកភ្លាមអាន់ណាក៏ស្ទុះទៅអោបនាយភ្លាម ធ្វើអោយរាងក្រាស់ចម្លែកចិត្តតែមិនរុញចេញទេ

"អូននឹកបងណាស់"

"អូ..!មែនហើយបងក៏នឹកអូនដែរ"

"នឹកហេស?ប៉ុន្តែបងមិនទាក់ទងមកអូនសោះ"

"ព្រោះតែបងនៅលើយន្តហោះណាអូនសម្លាញ់ មើល!បងខំប្រញាប់មកមិនហ៊ានសម្រាកយូរឯណាអូនមើលចុះ?"

"ហ៉ឹក!ប៉ុន្តែបងមិនដឹងថានៅខាងក្រៅគេនិយាយអីពីអូនខ្លះទេ.."ពេលដែលនាយក្រាស់ចាប់ផ្ដើមលួងលោមនាង នាងក៏ចាប់ផ្តើមយំយ៉ែងទូពិតនាយភ្លាម ទំនងគុំទុកតាំងពីព្រឹកមិញ

"គេថាអូនទៅអណ្ដើមរបស់គេ ទាំងដែលបងជាសង្សារអូនសោះ"

"អូនណា៎..យើងមិនអាចបិទមាត់ពួកគេបានទេ គេនិយាយអីក៏និយាយទៅកុំតែវាជាការពិតទៅបានហើយ ក្រែងអូនក៏ដឹងខ្លួនឯងហើយថាបងជារបស់អ្នកណាមិនអញ្ចឹង?"

"ហ៊ឹក!មកពីបងមិនខ្វល់បែបនេះ បានជាពួកគេមកថាអូន"

"តើនរណាមកថាអោយអូន?"

"គឺ ពួកកាន់ជើងក្មួយបងហ្នឹងហើយ មកថាអោយអូនដណ្ដើមសង្សារគេទាំងដែលអូននិយាយការពិតសោះ"

"អរ..មកពីពួកគេមិនដឹងរឿង អូនកុំខឹងអី"

"កុំខឹង?ហេតុអីក៏បងនិយាយមកស្រួលៗបែបហ្នឹងជេឃេ..?"

"ចុះអូនចង់អោយបងធ្វើយ៉ាងម៉េច អោយបងទៅឈ្លោះជាមួយគេហេស?បងមានការងារច្រើនណាស់ត្រូវធ្វើណាអូនដឹងទេ?"

"អូនមិនចង់អោយបងទៅឈ្លោះ តែជួយសម្រួលអោយអូនផងមិនបានទេឬ?"

"អូនចង់និយាយពីអី?"

"គឺ..បើកបង្ហាញទំនាក់ទំនងយើងទៅណាជេឃេ..អូនមិនយល់ថាហេតុអីយើងត្រូវលាក់បាំងគេ"

លោកពូ JK💚💜Where stories live. Discover now