នៅក្នុងមន្ទីរពេទ្យធំប្រចាំទីក្រុង ស្ថិតនៅមិនឆ្ងាយពីកន្លែងពួកគេរស់នៅ ជុងហ្គុកកំពុងតែដើរទៅដើរមកបារម្ភថេហ្យុងអង្គុយមិនសុខ រងចាំគ្រូពេទ្យចេញមកប្រាប់លិទ្ធផល តែរងចាំយូរទៅកាន់តែយូរ មិនឃើញចេញមកសោះ ហើយនាយមិនទាន់ហ៊ានខលប្រាប់អ្នកណាដូចគ្នា ព្រោះមិនដឹងថេហ្យុងកើតអី នាយមិនដឹងសូម្បីថេហ្យុងញ៉ាំអីខុសក៏មិនដឹងនឹកមិនឃើញ យប់មិញនៅញញឹមស្រស់សោះ ព្រឹកឡើងត្អូញឈឺក្បាល ចុកពោះតិចតួច ក៏ធ្លាក់ឈាមសន្លប់តែម្ដង និយាយតាមត្រង់នាយភ័យណាស់ ខ្លាចអ្នកស្រីគីមបន្ទោស ក៏ខ្លាចថេហ្យុងរងគ្រោះថ្នាក់ធ្ងន់ដូចគ្នា។
"ហ្យុង!ខ្ញុំដាក់ច្បាប់មួយថ្ងៃ...ថេហ្យុងឈឺ ខ្ញុំយកគេមកពេទ្យហើយ នៅមិនទាន់ដឹងលទ្ធផលទេ តែយ៉ាងណាហ្យុង ខ្ញុំផ្ញើក្រុមហ៊ុនផង ប្រហែលជាឈប់ច្រើនថ្ងៃ"ជុងហ្គុកនិយាយព្រោះហ៊ូសុកខលមកសួរនាយបាត់ទៅណាមិនឃើញមកធ្វើការ
"តើថេហ្យុងគេកើតអី ម្សិលមិញនៅល្អសោះ"
"ខ្ញុំមិនដឹងដែរ សុខៗក៏ធ្លាក់ឈាម់ គ្រូពេទ្យនៅមិនទាន់..នោះ!គាត់ចេញមកហើយអញ្ចឹងប៉ុណ្ណឹងចុះ ហ្យុង ចាំផ្ញើរឯកសារអោយខ្ញុំផង"
"ឈប់សិនជុងហ្គុក បងចង់ស្ដាប់ដែរកុំអាលបិទ"
"មិនអីទេ ចាំខ្ញុំខលប្រាប់ហ្យុងវិញ ប៉ុណ្ណឹងចុះ" ជុងហ្គុកដាក់ទូរសព្ទ័ចុះព្រោះគ្រូពេទ្យស៊ីញ៉ូហៅនាយទៅបន្ទប់ពិគ្រោះ
"លោកគ្រូពេទ្យ ក្មួយខ្ញុំកើតអី?"ជុងហ្គុកគ្រាន់តែមកការិយាល័យរបស់លោកគ្រូពេទ្យក៏សួរតែម្ដងព្រោះនាយបារម្ភណាស់
"ខ្ញុំបានថត X-ray មើលគ្រប់កន្លែងនៃរាងកាយគេអស់ហើយ អ្នកជំងឺមិនបានកើតអីធ្ងន់ធ្ងរទេ គ្រាន់តែគេមានរដូវតាមវដ្តធម្មតារបស់មនុស្សពេញវ័យប៉ុណ្ណោះ"
"លោកថាម៉េច?"ជុងហ្គុកស្រែកសួរទាំងស្លន់ស្លោរបើកភ្នែកធំៗព្រោះនាយមិនជឿនឹងត្រចៀកដែលនាយស្ដាប់ឮ ថេហ្យុងជាប្រុសម៉េចនឹងអាចមានរដូវដូចមនុស្សស្រី...យ៉ាងម៉េចកើតទៅ?
"តាមមើលលោកប្រហែលជាមិនដឹងទេ មែនហើយ ក្មួយរបស់លោកមានរាងកាយជាមនុស្សប្រុស ដែលដូចមនុស្សស្រី ខ្ញុំចង់មានន័យថាក្មួយលោកជាមនុស្សប្រុសដែលអាចមានកូនបាន"