[ Episode 24 ]

689 53 6
                                    

     នៅពេលរសៀលត្រឡប់មកពីធ្វើការវិញ ជុងហ្គុកមិនបានមកផ្ទះតែម្ដងទេ នាយមានមនុស្សត្រូវទៅយកនៅឯប្រលានយន្តហោះ។ ដែលគេនឹងត្រូវធ្វើដំណើរមកដល់បន្តិចទៀតនេះពីជើងយន្តហោះរបស់ប្រទេសអ៉ីតាលី គឺ ITA Airways ។

    ការធ្វើដំណើរមកដល់ប្រលានយន្ត Incheonរបស់នាយកម្លោះចន ជុងហ្គុកមិនបានប្រើពេលយូរនោះទេ តែដែលយូរព្រោះជាប់រវល់ទិញនំ អោយក្មេងតូចថេហ្យុងនេះតើ គេរអ៊ូថាឃ្លានតាំងពីរសៀល តែកើតរឿងមុន ទើបបានញ៉ាំតែសូកូឡាបន្តិចទ្រាប់ពោះ។

តុតុ! សម្លេងគោះទ្វាកញ្ចក់ គ្រាន់តែនាយបររថយន្តមកដល់ភ្លាម

"Hello!"

"ណាំជូន?"

"អូ!សួស្តីបងថ្លៃ!"ណាំជូន និយាយជាភាសាអ៊ីតាលី ថេហ្យុងស្ដាប់បាន ថាសួរស្ដី តែពាក្យបងថ្លៃ?គេដូចជាធ្លាប់បានឮ?

"សួ...ស្តី!លោកពូ!"

"ចូលឡានមក"

"Okay ចូលបាន តែកុំហៅខ្ញុំពូ "ណាំជូន មិនបានភ្ញាក់ផ្អើលនិងការស្លៀកពាក់ សំដីសំដៅរបស់ថេហ្យុងទេ ព្រោះនាយតែងតែឃើញគេជារៀងរាល់ថ្ងៃ តាមកាំមេរ៉ាបង្កប់ទាំងនោះ

"ណែនាំខ្លួនជាថ្មីណា ខ្ញុំឈ្មោះណាំជូន ថេហ្យុងអាចហៅខ្ញុំថាបងណាំជូនក៏បាន ហៅបងប្រុសសង្ហាក៏បាន ខ្ញុំចូលចិត្ត"ណាំជូននិយាយទាក់ទាញ ញាក់ចិញ្ចើម ញាក់ស្មា ញញឹមស្ញេញ ដាក់ថេហ្យុងទ្រឺតៗ

"ហិហិ..នេះបងប្រុសហេស?ថេយ៍មិនដែលមានបងប្រុសផង"

"ពិតមែនហេស?អញ្ចឹងបងសុំធ្វើបងប្រុសក្នុងបេះដូចថេហ្យុងម្នាក់គត់បានអត់?"

"គឺ..បាន"

"ហ្អែមៗ!...ថេយ៍!..ពូប្រាប់ថាម៉េច?ពេលមនុស្សចាស់ណែនាំខ្លួន ត្រូវជម្រាបសួរថាម៉េច?"ជុងហ្គុកលូកមាត់ បន្ទាប់ពីគ្មាននរណានិយាយពីវត្តមាននាយ ទុកដូចនាយជាអ្នកបើកឡានអោយពួកគេយ៉ាងម៉េច

"អូ!មិនអីទេ ខ្ញុំមិនប្រកាន់ សម្រាប់អូនថេហ្យុងខ្ញុំស្គាល់ច្បាស់ហើយ"ណាំជូននិយាយទាំងលោទៅមុខបន្តិច ហាក់ដូចជាចង់កៀកកិតថេហ្យុង តែជុងហ្គុកឈោងដៃខណ្ឌបាំង

លោកពូ JK💚💜Where stories live. Discover now