ជឿទេ ថាតាំងពីចាកចេញពីប្រទេសកូរ៉េ ថេហ្យុងមិនដែរបានខលមកលេងជុងហ្គុកទេ ឯនាយក៏ដូចគ្នា ព្រោះជារៀងរាល់ថ្ងៃនាយរវល់ខ្លាំងជាមួយការងារស៊ើបអង្កេតរកទីតាំងលាក់ខ្លួនរបស់ជនល្មើស ពេលខ្លះក៏ភ្លេចខ្លួនមិនបានកាន់ទូរសព្ទ័ពេញមួយថ្ងៃ ថ្ងៃខ្លះនាយត្រូវចូលព្រៃមួយសប្តាហ៍មិនអាច យកទូរស័ព្ទចូលទៅជាមួយបាន ព្រោះខ្លាចគេតាមដានជាប់សេវាតាមទូរសព្ទ័របស់នាយ ជាហេតុធ្វើអោយនាយមិនបានតេឬក៏ call video ជាមួយថេហ្យុងទេ ជាងមួយខែដែលបែកពីគ្នា ពួកគេបានត្រឹមតែនឹកគ្នារាងៗខ្លួន។
ថ្ងៃនេះដោយសាតែមានអង្គប្រជុំបូកសរុបលិទ្ធផលជាងមួយខែមកនេះ ជុងហ្គុកក៏ចេញពីព្រៃមកវិញ ចូលរួមប្រជុំក្នុងនាមនាយជាអ្នកដឹកនាំប្រតិបត្តិការ មានលោកអធិការមីនយ៉ុនជីចូលរួមជាភ្ញៀវកិតិ្តយសក្នុងនាមនាយជាសមត្ថកិច្ចម្ចាស់តំបន់ជាពិសេស។"ការប្រជុំថ្ងៃនេះគ្មានអ្វីច្រើនទេ គ្រាន់តែខ្ញុំមាន special guest មកចូលរួមក្នុងនាមជាសាក្សីតំណាងជាពិសេស"ជុងហ្គុកនិយាយធ្វើអោយគ្រប់គ្នាក្នុងអង្គប្រជុំនាំគ្នាជ្រួញចិញ្ចើមឆ្ងល់ ជាពិសេសគឺសុខជីន ដែលមិនយល់អំពីរបៀបធ្វើការរបស់នាយ
"តើលោកអញ្ចើញអ្នកណាផ្សេងទៀតមកចូលរួមក្នុងភារកិច្ចរបស់យើងមែនទេ?"
"មិនមែនទេ! គ្រាន់តែថ្ងៃមុនខ្ញុំបានប្រាប់លោកថា ខ្ញុំនឹងរកភស្តុតាងមកបង្ហាញអោយលោកអោយឃើញថាខ្ញុំនឹងធ្វើការដោយភាពយុតិ្តធម៍បែបណា?តើលោកមិនចង់ឃើញទេហេស?"
"តើវាជាអីគេ?"
"គឺជាមនុស្ស គឺសាក្សីរស់ សុំអញ្ជើញ!"ជុងហ្គុកកោះហៅ ណាំជូនក៏ទៅបើកទ្វាអោយភ្ញៀវម្នាក់នោះដើរចូលមកធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើល
"ជុងហ្គុក តើមានរឿងអីកើតឡើង?" យ៉ុនគី ប្រតិកម្មមុនគេ បន្ទាប់ពីនាយត្រូវបានទទួលទណ្ឌកម្មសម្រាកនៅផ្ទះជាងមួយខែដូច្នេះហើយរឿងទាំងនេះនាយមិនសូវដឹងទេ តែនាយនៅចាំបាន នាងម្នាក់នេះលោកឆ័យប្រកាសដោយផ្ទាល់ថាទៅរស់នៅក្រៅប្រទេសទាំងពីរនាក់ប្ដីប្រពន្ធបន្ទាប់ពីគេចុះអេតាស៊ីវិលជាប្ដីប្រពន្ធបានមួយខែ។