និយាយពីកម្លោះតូចរបស់យើងវិញ តាំងពីចាកចេញទៅនៅអ៊ីតាលី មួយថ្ងៃណាក៏នៅមិនសុខដែរ រអ៊ូរកជុងហ្គុក រំអុកម៉ាក់គេអោយខលទៅនាយឆាប់ៗអោយតែបានឃើញគាត់ ។ តែគាត់ប្រាប់អោយតែនិយាយជាមួយណាំជូនប៉ុណ្ណោះព្រោះជុងហ្គុករវល់ណាស់ គាត់មិនចង់ខលទៅរំខាននាយទេ បើនាយមិនខលមកវិញក៏អត់នឹងឯង ថេហ្យុងតែងតែខឹងរាល់លើកពេលដែលខលទៅនាយលែងចូល។
បើជុងហ្គុកវិញ ថ្ងៃនេះឡើងមកអី៊តាលីមានការងារពីរសំខាន់ដែលនាយត្រូវធ្វើ។ ការងារទីមួយគ្រាន់តែចុះពីយន្តហោះភ្លាមក៏តម្រង់មករកថេហ្យុងទាំងព្រឹកព្រលឹមតែម្ដង នឹកណាស់ បែកគ្នាមួយខែជាង មិនជួបមុខសូម្បីតែឮសម្លេង កាលបើបានមកជិតគៀកបង្កើយគ្នាប៉ុណ្ណេះហើយមិនចូលមកទៀតនាយច្បាស់ជាប្រេះទ្រូងស្លាប់មិនខានឡើយ អញ្ចឹងហើយនាយគឺមកដើម្បីយកកម្លាំងចិត្តបន្តិចសិន។
"អ្នកមីង!"ជុងហ្គុកចូលមកបន្ទប់ពីអ្នកបម្រើបើកទ្វាអោយ
"អូ!ជុងហ្គុក!! ក្រែងមិនមែនថ្ងៃនេះហេស?"អ្នកស្រីគីមភ្ញាក់ផ្អើលបន្តិច លេងមកស្ងាត់ៗចឹងគាត់ក៏ភ័យដែរ ឬក៏ការងារទាំងនោះបានបញ្ចប់ហើយ?
"ខ្ញុំមានធុរៈផ្ទាល់ខ្លួនបន្តិចត្រូវឡើងមកអ៊ីតាលី ក៏ឈាងចូលមកលេងលោកពូ ឮថាគាត់បានចេញពីពេទ្យហើយ"
"អឹម!មែនហើយ គាត់បានប្រសើរឡើងហើយ ចាំមីងឡើងទៅមើលគាត់បន្តិច អាចអោយក្មួយចូលមើលបានឬអត់?"
"បាទ! ចុះ...?"ជុងហ្គុកនិយាយទាក់ទើរងាកចុះឡើងបំណងរកនរណាម្នាក់
"ថេហ្យុងហេស?"អ្នកស្រីសួរទាំងញញឹមតិចៗ
"ស្មើរនេះគេមិនទាន់ភ្ញាក់ទេដឹង ម៉ែដោះហ្អា៎..ឡើងទៅមើលកូនថេយ៍បន្តិច!"
"ចាស់!លោកស្រី!"
"ស្មើរនេះក្មួយញ៉ាំអីឬនៅ?ចាំមីងអោយគេរៀបចំអាហារអោយ"
"បាទ មិនអីទេ! មិនហ៊ានរំខានអ្នកមីងទេ"ជុងហ្គុកឆ្លើយបដិសេធដោយឬកពាគួរសម ទោះជាកំពុងឃ្លានក៏ដោយ
"មិនអីទេ មេផ្ទះ!កុំភ្លេចរៀបចំអាហារមួយឈុតសម្រាប់ជុងហ្គុកផង...មីងឡើងមើលទៅលើបន្តិច" គាត់និយាយហើយក៏ចាកចេញ ឯ ជុងហ្គុកក៏ត្រូវអ្នកបម្រើអញ្ជើញទៅអង្គុយរងចាំសិន
![](https://img.wattpad.com/cover/353446066-288-k848547.jpg)