រថយន្តពណ៌ខ្មៅមានរចនាបថសាមញ្ញតែតម្លៃខ្ទង់លានដុល្លារបើកមកចតនៅមុខភូមិគ្រឹះធំមួយ វាជាភូមិគ្រឹះរបស់ Suga ផ្ទាល់ មិនមែនជារបស់គ្រួសារ Min នោះទេ មើលពីក្រៅវាប្រៀបដូចជាភូមិគ្រឹះដ៏រឹងមាំតែពេលចូលទៅខាងក្នុងទើបដឹងថាវាមានការរៀបចំដូចជាវិមានធំស្គឹមស្កៃដែលមានបម្រើរាប់រយនាក់រួមទាំងអ្នកការពារយាមទាំងនៅខាងក្នុងវិមាន ខាងក្រៅវិមាន និងក្រៅរបងJoo បើកទ្វារឡានឱ្យចៅហ្វាយហើយចូលទៅបី Jimin ដែលសន្លប់មិនដឹងខ្លួនចេញមកក្រៅ
“ យកគេទៅឱ្យបម្រើលាបថ្នាំឱ្យទៅ!! ដឹងខ្លួនពេលណាចាំឱ្យទៅរកយើង!! ” អ្នកជាចៅហ្វាយផ្តែផ្តាំបណ្តើរដើរសម្តៅទៅជណ្តើរបណ្តើរ
“ បាទ!! ចៅហ្វាយ!! ” Joo បី Jimin ចូលទៅបន្ទប់របស់ពួកបម្រើដើម្បីលាងរបួសនិងឱ្យគេសម្រាកបានស្រួលបន្តិច
Suga ដើរឡើងទៅបន្ទប់ផ្ទាល់ខ្លួនដែលនៅខាងលើ រាងក្រាស់អង្គុយលើសាឡុងចុងគ្រែហើយដោះអាវក្រៅចេញសម្លឹងទៅកញ្ចក់ ល្អហើយដែលស្នាមរបួសទាំងនោះរលាយបាត់អស់ព្រោះប៉ុន្មានថ្ងៃទៀតរបួសទាំងនោះច្បាស់ជាមានលើខ្លួនគេទៀតមិនខាននោះទេ
ព្រឹកនៃថ្ងៃថ្មីឈានចូលមកដល់ Jimin បើកភ្នែកឡើងសម្លឹងទៅពិដានខាងលើមិនដឹងថាខ្លួនឯងនៅទីណានោះទេ ឈឺពេញខ្លួនអស់ហើយ រាងតូចបើកទ្វារចេញទៅខាងក្រៅឃើញមានបម្រើជាច្រើននាក់ដើរឆ្វេចឆ្វាចច្រវាត់ពេញវិមាន
“ អាល្អិតដឹងខ្លួនហើយហេស?? ” ស្រ្តីវ័យចំណាស់ម្នាក់ដើរមកសួរគេ
“ បាទ!! នេះជាកន្លែងណា?? ”
“ មកតាមអ៊ំមក!! ”
រាងតូចដើរតាមស្ត្រីវ័យចំណាស់នោះរហូតមកដល់ផ្ទះបាយ!!
“ ដឹងខ្លួនហើយហេស?? ” គ្រប់គ្នាសួរ
“ អាល្អិតឯងគ្រាន់បើ ត្រូវរបួសបែកឈាមពេញខ្លួនធ្ងន់ធ្ងរយ៉ាងនេះហើយព្រឹកឡើងនៅអាចក្រោកដើរធ្វើហីបែបនេះទៀត ”
“ មិនអីទេ ខ្ញុំត្រូវបែបនេះឡើងស៊ាំទៅហើយ!! " រាងតូចញញឹមទាំងបង្ខំចិត្ត គេមិនទាន់ដឹងនៅឡើយទេថាជម្រកថ្មីមានភាពពិតបែបណា ល្អឬអាក្រក់ អាចរស់នៅបានទេ?
YOU ARE READING
LOVE or ANGER [Completed]
Romanceក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទៅក្នុងតម្លៃខ្ពស់កប់ពពក គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់បុរសប្លែកមុខម្នាក់នេះតាំងពីពេលណានោះទេ ពេលដឹងខ្លួនគ...