ពេលក្បាលព្រលប់ចប់ប្លង់ថតក្រុមការងារក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួន YuYav ធានាខ្លួនជូននាងតូច Hachimitsu ព្រោះ Jin មានណាត់ជាមួយ RM គេថានឹងមកទទួលនៅកន្លែងថត តែនេះរង់ចាំជាងមួយម៉ោងហើយមិនឃើញសូម្បីតែស្រមោលឡាន ហើយក៏មិនទាក់ទងមក សារដែលផ្ញើទៅក៏មិនឃើញបើកអាន“ នេះណាត់យើងឱ្យមកចាំស្កកមែនទេ? ” កម្លោះចាស់ដែលជាអាយដលលំដាប់លេខមួយឈរលើតារាងប្រុសស្អាតកាន់ឆ្នាំមានមនុស្សស្រីជាច្រើនប្រាថ្នាចង់បាន ដែលត្រឹមតែបានបណ្តើរអួតពិភពលោកមួយយប់ឬក៏និយាយជាមួយពីរបីម៉ាត់ក៏ចាត់ទុកថាសំណាងទៅហើយនោះ បែរជាត្រូវមកអង្គុយចាំលោកប៉ូលិសផ្កាយក្រហមតាំងពីម៉ោង 7ជាង រហូតមកដល់ម៉ោងជិត 9 ទៅហើយមិនឃើញសូម្បីតែស្រមោលទូរស័ព្ទខលមករក
“ ខ្ញុំមកយឺតបន្តិចហើយ! ” ទីបំផុតមនុស្សដែលណាត់គេមកឱ្យរង់ចាំក៏បង្ហាញខ្លួនទាំងញញឹមស្រស់ធ្វើឱ្យអ្នកអង្គុយចាំក្តៅឆាវចង់តែរ៉េបជេរឱ្យណាណីទេ
“ បន្តិចរបស់លោក ជិត 2ម៉ោងហើយ ” Jin សម្លក់ RM ក៏សើចដឹងខុសហើយចូលមកគ្រាហ៍អាយដលសំណព្វចិត្តរុញចូលក្នុងឡានឱ្យអង្គុយកៅអីខាងមុខជិតកៅអីតៃកុង
“ កុំខឹងអី ខ្ញុំចង់នាំលោកទៅអង្គុយលេងនៅទន្លេហាន់ ទើបរវល់រៀបចំអាហារពេលល្ងាចភ្លេចមើលម៉ោង ” ម្ចាស់ឡានអង្វរកររអ៊ូៗពីម្ខាងបណ្តើរបើកឡានចេញទៅបណ្តើរ Jin ក៏នៅស្ងៀមព្រោះខ្ចិលខឹងនឹង RM គេតែងតែបែបនេះ ពេលមកយឺតក៏យកលេសបែបនេះលេសបែបនោះមកបាំងមុខគ្រប់ពេល
RM ឃើញ Jin មិនមាត់ទើបបើកចម្រៀងស្តាប់ហើយច្រៀងតាមបណ្តើររហូតដល់ទន្លេហាន់ទើបចូលសំចតហើយយកកម្រាលនិងអាហារទាំងនោះទៅរកកន្លែងអង្គុយដែលបានត្រៀមទុកដោយមាន Jin ជាអ្នកជួយរៀបចំ
..........
“ មិនសូវមានមនុស្សទេ! ” ក្រោយពីញ៉ាំអាហារពេលល្ងាចហើយទើប Jin នឹកឃើញចាប់អារម្មណ៍សម្លឹងមើលជុំវិញខ្លួន មនុស្សមានមិនច្រើនទេមិនសូវអ៊ូអរតែស្ងប់ស្ងាត់ល្អ
“ ខ្ញុំមិនហ៊ាននាំលោកទៅកន្លែងមានមនុស្សច្រើនទេ ខ្លាចថាពួកហ្វេនៗតាមធ្វើឱ្យលោកពិបាក ” RM លើកដបកូកាបួនប្រាំដបមកដាក់លើកម្រាលអង្គុយ គិតថាញ៉ាំអីលេងបន្តិចទៀតចាំត្រឡប់ទៅវិញ ទើប Jin លើកយកមួយដបទៅផឹក
ESTÁS LEYENDO
LOVE or ANGER [Completed]
Romanceក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទៅក្នុងតម្លៃខ្ពស់កប់ពពក គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់បុរសប្លែកមុខម្នាក់នេះតាំងពីពេលណានោះទេ ពេលដឹងខ្លួនគ...