Chapter 5 : យើងនឹងព្យាយាមលាក់ចង្កូមរបស់យើងពេលនៅក្បែរឯង

2.2K 188 1
                                    


Jimin : ខ្ញុំខ្លាចងងឹតណាស់ចៅហ្វាយកុំទុកខ្ញុំ ចោលអីទីនេះងងឹត មើលអ្វីមិនឃើញទេ "  រាងតូចក្រោកមិនរួចបានត្រឹមតែនិយាយរង៉ូវៗអង្វរអ្នកម្ខាងទៀតដែលដើរចេញធ្វើព្រងើយហាក់គ្មានរឿងអ្វីកើតឡើង

Sugaងាកក្រោយមើលទៅ Jimin មែនហើយ គេខ្លាចងងឹតណាស់ គេច្បាស់ជាយំខ្លាំងណាស់ ហើយបើត្រូវនៅទីនេះពេញមួយយប់ ឃើញគេ បែបនេះក៏មានអារម្មណ៍ថាមិនដាច់ចិត្តធ្វើបាបដែរ

រាងក្រាស់ដើរបកក្រោយលើកបីរាងតូចឡើងហើយនៅគេចូលឡានវិញ គេមិនគួរខឹងដល់ថ្នាក់ នេះនោះទេ

Jimin : ចៅហ្វាយ!! " គេសម្លឹងមុខរាងក្រាស់ ដោយកែវភ្នែកអង្វរក មុននេះគេខឹងខ្លាំងណាស់ តែបែរជាដើរបកក្រោយបីគេឡើងឡានធ្វើដូចគ្មានអ្វីកើតឡើងទៅវិញ ឬក៏គេរកនឹកឃើញវិធី ដាក់ទោសថ្មីហើយ!?

Suga : ឈឺខ្លាំងទេ?? " គេអង្គុយនៅកៅអីតៃ កុងឈោងដៃជូតឈាមចេញពីមាត់ Jimin ថ្នមៗជៀសវាងគេឈឺជាងនេះ

Jimin : អត់ទេ!! អត់មានឈឺទេ!! " គេគ្រវី ក្បាលហើយស្ទាបដៃរាងក្រាស់ដែលកំពុងជូតឈាមឱ្យគេ ចៅហ្វាយរបស់គេឈប់ខឹងហើយ មែនទេ!? ល្អខ្លាំងណាស់

Suga ទាញមុខរាងតូចមកជិតហើយថើបមាត់ គេ ធ្វើឱ្យទឹកភ្នែកក្តៅអ៊ុនៗរបស់រាងតូចហូរផ្តិត មកលើថ្ពាល់គេ

Suga : យើងឆេវឆាវដល់ថ្នាក់ប្រើកម្លាំងបាយ ឯងបន្ទោសយើងទេ?? " គេវែកសក់រាងតូច ចេញពីថ្ងាស់ចោទសំណួរក្នុងសម្លេងធម្មតាលែងស្តីលែងកំហុកដូចមុននេះទៀត

Jimin : អត់ទេ!! ចៅហ្វាយអត់មានខុសទេ ហេតុអីត្រូវបន្ទោស!? " គេឆ្លើយទាំងប្រាកដចិត្ត ក្នុងភ្នែកគេ ចៅហ្វាយឈាមត្រជាក់ម្នាក់នេះ តែងតែត្រូវជានិច្ច គេខុសខ្លួនឯងដែលនិយាយ ស្តីមាត់រអិលមិនចេះប្រយ័ត្ន

Suga : យើងនឹងព្យាយាមលាក់ចង្កូមរបស់ យើងពេលនៅក្បែរឯង  ថ្ងៃក្រោយឯងមិនចាំ បាច់ខ្លាចយើងទៀតនោះទេ " គេថើបថ្ងាស់រាង តូចទុកជាការសន្យា គ្រប់យ៉ាងនឹងល្អប្រសើរ គេច្បាស់ជាលែងឈឺសាច់ដូចថ្ងៃនេះទៀតហើយ

ព្រឹកព្រលឹមស្រាងៗព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញពន្លឺពណ៌ក្រហមស្រាលៗចាំងចូលក្នុងបន្ទប់តាមកញ្ចក់ពណ៌សថ្លាដូចទឹក

LOVE or ANGER  [Completed]Where stories live. Discover now