2 ឆ្នាំកន្លងផុតទៅ....Ring Ring.....! សម្លេងទូរស័ព្ទរោទ៍ដាស់អារម្មណ៍អ្នកដែលកំពុងអង្គុយស៊ីញ៉េឯកសារដែលលេខាជញ្ជូនយកមកដាក់តម្រួតគ្នាលើតុឡើងហូរហៀរទាំងដែលនេះជាម៉ោងបាយថ្ងៃត្រង់ទៅហើយតែម្នាក់ៗរវល់ដកដៃមិនរួចនោះត្រូវប្រញាប់ងាកស្រវាយកទូរស័ព្ទជិតដៃមកចុចទទួលដោយមិនខ្វល់មើលលេខជាមុន
“ Hallo!! ”
( Hallo JHope! ) សម្លេងស្រស់ស្រាយរបស់អ្នកម្ខាងទៀតធ្វើឱ្យម្ចាស់ទូរស័ព្ទផ្តោតអារម្មណ៍យកចិត្តទុកដាក់ភ្លាមព្រោះដឹងថាច្បាស់ជាមានរឿងល្អកើតឡើងមិនខាន
“ Jin hyung មានអ្វីហ្អេស? ”
( មានបំណងទៅលេង Jimin នៅបារាំងទេ? ខ្ញុំនឹងបានកុម្ម៉ង់សំបុត្រឱ្យលោកដែរ ព្រោះ RM និងខ្ញុំសម្រេចថាទៅលេងក្មួយដោយជើងយន្តហោះយប់នេះ )
“ ជើងយន្តហោះម៉ោងប៉ុន្មាន? ” អ្នកកម្លោះបង្វិលប៊ិចក្នុងដៃបណ្តើរសម្លឹងមុខលេខាបណ្តើរ មិនដឹងថាគេអាចទៅទាន់ជើងយន្តហោះឬអត់ទេបើការហាររវល់ម្លឹងៗ
( 12យប់នេះ! )
“ អូខេ! ទិញឱ្យខ្ញុំផង! ”
( អ្ហឹម! ជួបគ្នានៅព្រលានយន្តហោះយប់នេះ! ) Jin បញ្ជាក់មុននឹងចុចផ្តាច់ពីខ្សែម្ខាងទើប JHope ទម្លាក់ទូរស័ព្ទចុះហើយលើកដៃឆ្វេងមើលនាឡិកាដៃ នេះម៉ោងជិត 1ហើយគេត្រូវប្រញាប់ចាត់ចែងគ្រប់យ៉ាងឱ្យរួចរាល់ហើយទើបអាចទៅលេង Jimin ដោយស្ងប់ចិត្ត
“ រៀបចំកិច្ចប្រជុំម៉ោង 1 ”
“ Boss.. តែនេះម៉ោង 12:50 នាទីហើយ! ” លេខាក្រមុំសម្លឹងមើលនាឡិកាធំជាប់ជញ្ជាំងទាំងប្រកែកតវ៉ា រយៈពេល 10នាទី កិច្ចប្រជុំមិនអាចរៀបចំដោយរបៀបរៀបរយទេ គ្រប់ផ្នែកមិនទាន់មាននរណាបានដឹងហើយត្រៀមខ្លួនទុកមុនទេ
“ មិនទាន់ឬ? ”
“ ចា៎ស! ” នាងតូចងក់ក្បាលតិចៗហើយទើបប្រមូលឯកសារពីលើតុម្ចាស់ក្រុមហ៊ុនដែលកំពុងរិះគិតអ្វីម្យ៉ាងរហូតដល់ភ្លេចខ្លួន
“ Boss..! មានមនុស្សបញ្ជូនប្រអប់អាហារមក! ” កម្លោះតូចនៅផ្នែកផ្តល់ព័ត៌មានប្រញាប់លើកប្រអប់អាហារដែលមានមនុស្សយកមកផ្ញើមុននេះដាក់លើតុបង្ហាញចៅហ្វាយនាយ ធ្វើឱ្យនាយឆ្ងល់ជ្រួញចិញ្ចើមមួយរំពេច ថ្ងៃនេះមេឃរកភ្លៀងទេដឹង ទើបមានមនុស្សធ្វើអាហារឱ្យគេទាំងដែលគេមានតែខ្លួនមួយរហូតមក អាចជានរណា? អ៊ំស្រីមេផ្ទះឬ?
BẠN ĐANG ĐỌC
LOVE or ANGER [Completed]
Lãng mạnក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទៅក្នុងតម្លៃខ្ពស់កប់ពពក គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់បុរសប្លែកមុខម្នាក់នេះតាំងពីពេលណានោះទេ ពេលដឹងខ្លួនគ...