ភាគបញ្ចប់ ( Happy Ending )

5.1K 373 35
                                    


បរិយាកាសក្នុងបន្ទប់មានសភាពស្ងប់ស្ងាត់ដូចធម្មតា ព្រោះវាជាបន្ទប់សង្គ្រោះបន្ទាន់ពិសេស សម្រាប់អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ដោយបិទទ្វារកញ្ចក់ជិតមិនឱ្យអ្នកក្រៅចូលក្រៅពីគ្រូពេទ្យដែលឈរជើងចាំត្រួតពិនិត្យនិងផ្តល់ព័ត៌មាន

អ្នកកម្លោះឈរខាងក្រៅបន្ទប់សម្លឹងមើលមនុស្សស្រីដែលដេកលើគ្រែអ្នកជំងឺ បំពង់អុកស៊ីសែននៅមិនទាន់ដកចេញនៅឡើយ ម្រាមដៃកៀបជាប់ដោយឧបករណ៍ឆក់និងវាស់ចង្វាក់បេះដូង

នាងមានអាការៈធ្ងន់ធ្ងរបន្ទាប់ពីគ្រាប់កាំភ្លើងបាញ់ទម្លុះជើងប៉ះចំណុចសំខាន់ ឈាមក៏ហូរច្រើនដោយសារមិនបានហៅឡានពេទ្យឱ្យទាន់ពេល បូករួមនិងសុខភាពមិនសូវអំណោយទានរបស់នាង ធ្វើឱ្យអាការៈកាន់តែគួរឱ្យបារម្ភឡើងថែមទៀត

“ នាងត្រូវតែដឹងខ្លួនណា៎ ដើម្បីកូន ហើយក៏.... ដើម្បីខ្ញុំ! ” Joo ស្ទាបកញ្ចក់ថ្លាដូចទឹកដែលបាំងឃាំងបានយ៉ាងល្អមិនអនុញ្ញាតឱ្យចូលសូម្បីតែខ្យល់ធម្មតាពីខាងក្រៅ

កម្លោះរាងខ្ពស់ឈរដកដង្ហើមធំនៅត្រង់នោះមួយសន្ទុះទើបដាច់ចិត្តបែរខ្នងដើរចេញ XianNu គ្មានសាច់ញាតិទេ មានតែគេម្នាក់ប៉ុណ្ណោះដែលមកចាំមើលថែ តែថ្ងៃនេះជាថ្ងៃដែល Suga ត្រូវឡើងតុលាការលើកចុងក្រោយ Joo ត្រូវអញ្ជើញឱ្យចូលរួមក្នុងនាមជាសាក្សីដែលបានឃើញហេតុការណ៍តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ ហើយគេក៏បានត្រៀមពាក្យសម្តីដែលត្រូវបកស្រាយមុខតុលាការទាំងមូលរួចរាល់ហើយដូចគ្នា

សាលតុលាការបានរៀបចំឡើងអាលក្ខណៈផ្ទាល់ខ្លួនដោយពង្រាយកងការពារយាមកាមតាំងពីផ្លូវចូលរហូតដល់សាលកាត់ក្តី អ្នកកាសែតនិងជនមិនពាក់ព័ន្ធត្រូវបានហាមឃាត់មិនឱ្យចូល គ្រួសារ Min ប្រកាសបិទរឿងនេះទុកជារឿងផ្ទាល់ខ្លួន ព្រោះ Suga ជាអ្នកជំនួញសាមញ្ញមិនមែនជាតារាឬជាមនុស្សរបស់មហាជន ដូច្នេះបើមាននរណាហ៊ានផ្សព្វផ្សាយព័ត៌មានទាំងនេះទោះបីជាការពិតឬមិនពិត ពួកគេនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ក្រោមពាក្យបណ្តឹងរំលោភសិទ្ធិផ្ទាល់ខ្លួនរបស់អ្នកដទៃ សំអាងដោយសម្តីប៉ុន្មានម៉ាត់នេះ ទើបលោកMin អាចទប់ស្កាត់អ្នកកាសែតទាំងនោះមិនឱ្យមករញ៉េរញ៉ៃជាមួយ Suga ដោយមិនចាំបាច់ប្រើកម្លាំង

LOVE or ANGER  [Completed]Opowieści tętniące życiem. Odkryj je teraz