ម៉ោងប្រហែលជា 3 រំលងអាធ្រាត្រ ឡានស្ព័រពណ៌ខ្មៅរបស់ Suga បើកឡានមកដល់ចម្ការតែដ៏ធំរបស់គេដែលដាំជាថ្នាក់ៗនៅលើភ្នំបន្ទាប់ពីគេបើកឡានចេញមកដោយខ្លួនឯងពេញមួយយប់មិនបានសម្រាកបិទភ្នែកសូម្បីបន្តិច គេនឹកកន្លែងនេះ វាជាកន្លែងដែលគេនាំ Jimin មកលេងដំបូងបង្អស់ហើយក៏ជាពេលដែលគេមានចិត្តស្រឡាញ់ក្មេងម្នាក់នេះដែរ
មាឌធំរឹងមាំបោះជំហានចេញពីឡានទាំងដំណើរមិនសូវមានលំនឹង ដៃខ្ទប់ស្មាដែលត្រូវគ្រាប់ជាប់ ស្រក់ឈាមតក់ៗហូរចេញមកក្រៅរហាមតាំងពីយប់មកទល់ពេលនេះ Suga ដើរសម្តៅទៅក្នុងចម្ការ ថ្មើរនេះកម្មករនាំគ្នាទៅសម្រាកអស់ហើយនៅសល់តែប្រុសៗប៉ុន្មាននាក់ដែលនៅយាមប៉ុណ្ណោះ
“ ចៅហ្វាយ... ចៅហ្វាយមែនទេ? ” បុរសបីបួននាក់ដែលកំពុងអង្គុយនិយាយគ្នាយាមនៅពេលយប់មុខរបងផ្លូវចូលទៅចម្ការរហ័សរហួនរត់មករកចៅហ្វាយព្រោះឃើញសភាពមិនសូវល្អ
“ យើងមកមើលថ្ងៃរះ មិនបាច់ខ្វល់ពីយើងទេ ” ម្ចាស់ចម្ការលើកដៃហាមមុននឹងដើរចូលទៅក្នុងចម្ការតែក៏ទច់ង៉ក់ពេលនឹកឃើញដល់អ្វីម្យ៉ាង
“ យកកូនកាំបិតនិងដុតចន្លុះឱ្យយើងមួយ ហើយយកទឹកអាល់កុលនិងបង់រុំមួយដុំផង ”
“ បាទ ចាំបន្តិចចៅហ្វាយ! ”
មិនយូរប៉ុន្មានរបស់ដែលត្រូវការក៏បានមកដល់ដៃ Suga ទទួលយកគ្រប់យ៉ាងហើយកាន់ដងចន្លុះបំភ្លឺដើរសម្តៅទៅទួលដែលគេធ្លាប់នាំ Jimin ទៅអង្គុយមើលថ្ងៃរះជាមួយគ្នាកាលពីមុនក្រោមការតាមមើលទាំងចម្ងល់របស់ពួកកម្មករ នេះយប់រំលងអាធ្រាត្រទៅហើយ មេឃក៏មិនទាន់ភ្លឺ ចៅហ្វាយពួកគេមកមើលព្រះអាទិត្យរះអីថ្មើរនេះ ថែមទាំងជាប់មានរបួសមកជាមួយទៀត
រាងក្រាស់ទម្លាក់ខ្លួនអង្គុយនៅលើទួលកន្លែងដែលគេធ្លាប់អៀវ Jimin មកមើលព្រះអាទិត្យជាមួយគ្នាកាលដែលគេប្រច័ណ្ឌដល់ថ្នាក់ច្រានក្មេងខ្លួនតូចម្នាក់នោះឱ្យដួលថ្លោះជើងហើយនៅទះគេបែកមាត់ទៀត
ទីនេះងងឹតណាស់ បើមិនបានចន្លុះដុតបំភ្លឺច្បាស់ជាដើរធ្លាក់ពីលើភ្នំស្លាប់មិនខាន រាងក្រាស់ដោតចន្លុះទៅលើដីឱ្យបញ្ឈរហើយដោះអាវពណ៌សរបស់គេចេញសម្លឹងមើលរបួសលើស្មាឆ្វេង
YOU ARE READING
LOVE or ANGER [Completed]
Romanceក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទៅក្នុងតម្លៃខ្ពស់កប់ពពក គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់បុរសប្លែកមុខម្នាក់នេះតាំងពីពេលណានោះទេ ពេលដឹងខ្លួនគ...