chapter 9 : ឯងខុសដែលកើតមកលើផែនដីនេះ

2.1K 163 9
                                    


ថ្ងៃថ្មី...

Joo ឆ្លៀតពេល Suga សម្រាកគេក៏មកមើល ថែ Jimin បន្តិចព្រោះបម្រើទាំងអស់ក្នុងភូមិ គ្រឹះគឺត្រូវហាមឃាត់មិនឱ្យមើលថែឬខ្វល់ខ្វាយពី Jimin នោះទេ

រាងតូចដេកស្ទាកលើគ្រែដៃរបស់គេដែល Suga ប្រើបំណែកកញ្ចក់ឆូតឱ្យរបួសនោះត្រូវ Joo ដេរ 4ថ្នេរ ពេលនេះមិនអាចធ្វើការងារធ្ងន់ បានទេជៀសវាងដាច់ថ្នេរធ្វើឱ្យពិបាកជាងមុនទៀត

Joo ចូលមកក្នុងបន្ទប់វិញជាមួយបបរមួយ ចាន Jimin ក្តៅខ្លួនខ្លាំងណាស់ បើមិនបាន ញ៉ាំអីដើម្បីលេបថ្នាំទេច្បាស់ជាគ្រុនក្តៅធ្ងន់ធ្ងរមិនខាន

Joo : Jimin!! ក្រោកឡើងញ៉ាំបបរសិនទៅ! " អ្នកកម្លោះដាស់រាងតូចដែលកំពុងគេងស្ងៀមហាក់សន្លប់មិនដឹងខ្លួនរហូតដល់ភ្ញាក់

Jimin : ខ្ញុំលេបមិនរួចទេ!! " រាងតូចនិយាយ មួយៗទាំងបបូរមាត់សស្លេកគ្មានឈាមខ្លួនគេក្តៅដល់ស្ងួតបំពងកហើយលេបអីមិនរួចនោះទេ

Joo : មិនឃ្លានក៏ត្រូវតែញ៉ាំដែរ ញ៉ាំហើយ លេបថ្នាំ កុំឱ្យចៅហ្វាយដឹងពីរឿងនេះឱ្យសោះ បើមិនចឹងស្លាប់ទាំងពីរនាក់មិនខានទេ!! " គេបញ្ចុកបបរ Jimin យឺតៗបង្ខំឱ្យគេញ៉ាំរហូត ដល់អស់ពីចាន ឈឺប៉ុណ្ណាក៏ទ្រាំសិនទៅយ៉ាង ណាក៏មិនដល់ថ្នាក់ស្លាប់ដែរ

« .................... »

រាងតូចញ៉ាំបបរហើយលេបថ្នាំក៏ហើយដូចគ្នាទើបសំងំគេងម្តងទៀត

Joo : ខ្ញុំទៅវិញហើយ ខ្លាចចៅហ្វាយមក ឃើញ!! "

Jimin : អរគុណណាស់!! " គេនិយាយទាំង បើកភ្នែកមិនរួច

Joo : ឯងក៏ដូចគ្នា កុំទៅឱ្យចៅហ្វាយឃើញ មុខទៀតអី!! " គេដណ្តប់ភួយឱ្យរាងតូច

Jimin : បាទ...ដឹងហើយ!! "

អ្នកកម្លោះសម្លឹងមើលទៅរាងតូចដែលគេងអោបដៃលើគ្រែ របួស ច្រើនកន្លែងយ៉ាងនេះ គេច្បាស់ជាឈឺខ្លាំងណាស់ហើយ ចាប់ពីពេល នេះទៅជីវិតរបស់គេរកពន្លឺមិនឃើញនោះទេ សង្ឃឹមថាចៅហ្វាយឈាមរាវរបស់គេមានចិត្តមេត្តាឆាប់សម្លាប់គេចោលកុំឱ្យរស់នៅរងទុក្ខវេទនាបែបនេះទៀតទុកថាជាតិនេះឆាចោលទៅចុះ

Joo ចេញទៅក្រៅបិទទ្វារយឺតៗតែក៏បុកនឹង អ្នកដែលឈរនៅពីក្រោយ មិនដឹងថាមកឈរ តាំងពីពេលណានោះទេ

LOVE or ANGER  [Completed]Tempat cerita menjadi hidup. Temukan sekarang