ភាគទី 51 : ស្រីបីសាច កុំចោលខ្ញុំ

1.8K 151 3
                                    


ថ្ងៃបាក់រសៀល Suga នាំ Jimin ចេញទៅដើរលេងនៅខាងក្រៅបាត់ ចំណែក Joo ក៏មិនឃើញនៅផ្ទះ XianNu យកសៀវភៅមកអង្គុយអាននៅលើកៅអីក្នុងសួនច្បារតាមទម្លាប់ដូចធម្មតា តែអ្វីដែលមិនធម្មតានោះគឺនាងកំពុងអានសៀវភៅណែនាំពីរបៀបថែទាំគត៌ នាងចង់ដឹងថាអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើក្នុងអំឡុងពេលពពោះ កូនរបស់នាងត្រូវតែមានសុខភាពល្អនិងពេញបរិបូណ៌ ជាពិសេសគឺត្រូវតែឆ្លាតហើយគួរឱ្យស្រឡាញ់ គឺគួរឱ្យស្រឡាញ់ដូចជាប៉ារបស់គេ កូនមិនចាំបាច់កាន់មករកនាងទេ នាងមិនចង់ឱ្យកូនដើរចូលគន្លងដែលនាងធ្លាប់ដើរ នាងខ្លាចថាអំពើបាបដែលនាងធ្លាប់សាងនឹងធ្លាក់ទៅលើកូនរបស់នាង សូមឱ្យកូនជួបតែរឿងល្អៗដូចអំពើល្អដែលឪពុកគេខំសាង

“ ញ៉ាំបន្លែផ្លែឈើ... ហាមប្រើប្រាស់ជាតិគីមី... ស្លៀកពាក់ខោអាវក្នុងទន់ៗនិងរលុង... ធ្វើអនាម័យ... ព្យាយាមចេញមកទទួលយកកម្តៅព្រះអាទិត្យនៅពេលព្រឹកព្រលឹម... ” XianNu អានអ្វីដែលបានសរសេរក្នុងសៀវភៅតិចៗល្មមស្តាប់លឺបានតែម្នាក់ឯង នាងប្រុងប្រៀបហើយថានឹងធ្វើតាមការណែនាំឱ្យទាល់តែបាន ជាពិសេសកំពុងតែរកមើលថាប្រទេសណាដែលអំណោយផលបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះដូចនាង នាងនឹងគេចទៅទីនោះឱ្យបានឆាប់បំផុត

“ នាងអានសៀវភៅនេះធ្វើអី? ” សម្លេងស្អកៗរបស់ Joo បន្លឺឡើងពីមុខធ្វើឱ្យ XianNu ប្រញាប់ទម្លាក់សៀវភៅចុះភ្លាម

“ លោក...លោកមកដល់តាំងពីពេលណា? ” នាងក្រមុំបិទសៀវភៅបង្វិលខ្លួនទៅមករកកន្លែងលាក់ ចុងក្រោយក៏បម្រុងយកទៅលាក់ក្រោយខ្នង តែ Joo ឆក់យកទៅមើលបានមុន

“ អានសៀវភៅបែបនេះធ្វើអី? ” Joo និយាយតិចៗហាក់សួរខ្លួនឯងព្រមទាំងបើកសៀវភៅអានម្តងមួយសន្លឹកៗ គេឃើញនាងអង្គុយអានមួយសន្ទុះធំហើយ អានបណ្តើរញញឹមបណ្តើរចម្លែកពិតមែន

“ ខ្ញុំអានអ្វីជារឿងខ្ញុំទេ ឱ្យមកខ្ញុំវិញ ” XianNu ប្រទាញប្រទង់យកសៀវភៅមកវិញតែមនុស្សដែលខ្ពស់ជាងមិនព្រមឱ្យដោយងាយ

“ នាងចង់បានកូនហ្អេស?.... ឬក៏នាងកំពុងមានផ្ទៃពោះ? ”

អ្ហា៎! ត្រូវចំណុចហើយៗ តើគួរឆ្លើយយ៉ាងម៉េចទើបឱ្យគេព្រមជឿនាងដោយងាយ XianNu ខ្ចឹបមាត់ខាំអណ្តាតមិនហ៊ានឆ្លើយ ភ័យផង ខ្វល់ខ្វាយផង ធ្វើឱ្យបែកញើសតាមជើងសក់និងពេញលើថ្ងាស់ មុននេះនាងឃើញថាគេមិនបាននៅផ្ទះច្បាស់ណាស់ ហេតុអីពេលនេះលេចមុខមកក្រឡើមដូចខ្មោចបែបនេះ

LOVE or ANGER  [Completed]Where stories live. Discover now