Chapter 6 : ថ្ងៃក្រោយមិនមែនត្រឹមតែថើបនោះទេ

1.8K 177 1
                                    


Joo : ភ័យឡើងខះកហើយ!! ចាំបន្តិចណា៎ ខ្ញុំទៅទិញអីយកមកញ៉ាំ មើលទៅឯងក៏ឃ្លាន ណាស់ដែរ!! "

Jimin : បាទ!! " គេតាមមើល Joo ពីក្រោយ រហូតដល់គេដើរចេញទៅបាត់

« អាយយ!! ស្រីឆ្គួតតត!! »

« ចង់ទាក់ប្តីយើងផងហេស?? ទៅងាប់ទៅ!! »

សម្លេងនារីវ័យក្មេងពីរនាក់ឈ្លោះប្រវាយប្រតប់គ្នាលាន់លឺពេញផ្សារទំនើប Jimin ងាកមើល ទៅខាងក្រោយខ្នងព្រោះពួកនាងឈ្លោះគ្នានៅពីក្រោយខ្នងគេ!!!

ស្រីស្អាតពីរនាក់កំពុងទះតប់គ្នាគ្មានសំចៃដៃ ពួកនាងតែងខ្លួនស៊ិចស៊ីលេចលើលេចក្រោមទាក់ភ្នែកខ្លាំងណាស់

SiNu : យ៉ាងមិច?? ចូលចិត្តអារបស់គេណាស់ ហេស?? " នាងទាញកាបូបប្រេនតម្លៃរាប់លានរបស់នាងចេញមកហើយវាយទៅលើក្បាលនារីម្នាក់ទៀតឱ្យដួលទៅលើឥដ្ឋព្រោះកាបូបដាំត្បូងរឹងធ្វើឱ្យហូរឈាមចេញពីក្បាលមក

« នាងឯងវាយយើង?? » នាងជូតឈាមចេញ ពីក្បាលមើល ស្រីម្នាក់នេះហ៊ានវាយនាងនៅ កណ្តាលផ្សារទំនើបផងហេស??

XianNu : អើរ... វាគ្រាន់តែជាការចាប់ផ្តើម ប៉ុណ្ណោះ!! នៅមានទៀត " នាងញញឹមហើយឡើងអង្គុយពីលើស្រីម្នាក់នោះមុននឹងដោះស្បែកជើងកែងចោទប្រវែងជិតមួយចំអាមរបស់នាងចេញមក

XianNu : ស្បែកជើងមួយនេះស្អាតណាស់ត្រូវ ទេ?? យើងទិញវាមកចំណាយប្រាក់ច្រើនខ្លាំង ណាស់ ប្រេនថ្លៃៗបែបនេះ សម្បត្តិត្រឹមស្រីដើរ ទាក់ប្រុសល្ហល្ហាចតាមផ្លូវបែបនេះទោះខំលើកជើងឱ្យគេ** យកលុយក៏វាមិនគ្រប់សម្រាប់ ទិញដែរ!! " នាងក្តាប់ស្បែកជើងប្រើស្រទាប់ខាងមុខរបស់វាទៅទះមុខស្រីម្នាក់នោះម្តងឆ្វេងម្តងស្តាំធ្វើឱ្យអ្នកដែលឈរមើលនៅម្តុំនោះស្រៀវសាច់ជំនួស

« អូយយយ!! » នាងទប់ថ្ពាល់ហូរឈាមចេញ ពីមាត់ព្រោះផ្នែករឹងនៃស្បែកជើងធ្វើឱ្យកកិតធ្មេញបែកមាត់

Jimin សម្លឹងមើលទៅ XianNu នាងស្អាត ខ្លាំងណាស់ តែហេតុអីកាចសាហាវបែបនេះ??

SiNu : ថ្ងៃក្រោយឱ្យចេះប្រមាណខ្លួន មនុស្ស ប្រុសទាំងអស់ដែលយើងទាក់ទង.... នាងឯង ហាមប៉ះ!! លើកនេះត្រឹមកែងស្បែកជើង តែ លើកក្រោយវាអាចជាគ្រាប់សំណក៏ថាបាន!! " នាងក្រមុំចង្អុលក្បាលអ្នកដែលទើបនឹងត្រូវនាងវាយរហូតដល់បែកមាត់បែកក្បាលនិយាយព្រមទាំងញញឹមឌឺដងផ្លែផ្កា

LOVE or ANGER  [Completed]Where stories live. Discover now