ភាគទី 47 : ឆាកល្ខោនឈុតធំ

1.9K 152 7
                                    


Jimin ភ្ញាក់បើកភ្នែកឡើងបន្ទាប់ពីគេងលក់អស់ជាច្រើនម៉ោង គេងស្កប់ខ្លាំងណាស់ ពេលភ្ញាក់ឡើងក៏មានអារម្មណ៍ថាស្រួលខ្លួន មិនដឹងថាខ្លួនឯងគេងលក់យូរប៉ុណ្ណានោះទេ រាងតូចបង្វិលខ្លួនមកមើល Suga ចង់ដឹងថាគេនៅលុតជង្គង់ទៀតឬអត់ទេ តែក៏ស្រវាចាប់ប៉ះអាវធំរបស់ Suga ដែលគ្របដណ្តប់លើខ្លួនគេ

“ អូនចង់គេងបន្តិចទៀតទេ? ” Suga ញញឹមដាក់ទាំងកំពុងលុតជង្គង់ពេលឃើញ Jimin ក្រោកអង្គុយ

“ បងមានលួចក្រោកចេញពេលអូនគេងលក់ទេ? ” Jimin លើកចិញ្ចើមធ្វើមុខមិនចាប់អារម្មណ៍ មិនជឿជាក់ មនុស្សប្រុសចំពោះមុខ Suga ក៏គ្រវីក្បាលញាប់ស្អេក ស្លាប់ក៏គេមិនហ៊ានក្រោកចេញស្រាប់ហើយ

“ បងអត់មានទេ! ”

“ ពិតមែន? ” រាងតូចងាកមុខចេញលួចញញឹមតិចៗហើយក្តាប់អាវធំរបស់ Suga ដែលគ្របលើទ្រូងគេថ្នមៗ គេមិនធ្លាប់គិតថាខ្លួនឯងអាចទទួលក្តីស្រឡាញ់និងការថ្នាក់ថ្នមធំធេងបែបនេះពី Suga នោះទេ កាលពីមុនសូម្បីតែក្នុងយល់សប្តិក៏គេមិនហ៊ានស្រមៃផង តែពេលនេះទោះគេមានចេតនាធ្វើបាប Suga តែ Suga បែរជាមិនបានខឹង នៅយកអាវមកដណ្តប់ឱ្យគេ ខ្លាចគេរងាថែមទៀត

“ បងសុំទោសពិតមែន ឈប់ខឹងនឹងបងទៅ! ”

“ ក៏បាន អូនអត់ទោសឱ្យតែម្តងនេះទៀតប៉ុណ្ណោះ ” Jimin ដកដង្ហើមធំហើយក្រោកដើរចេញសម្តៅទៅទ្វារក្នុងកិរិយាធុញទ្រាន់

“ តែអូនថានឹងមិនចេញពីបងទេ! ” Suga ស្រែកទាមទារពាក្យសម្តីដែល Jimin និយាយកាលពីម្សិលមិញ គេនិយាយរួចហើយថានឹងមិនចាកចេញ គេមិនអាចចាកចេញដោយសារតែហេតុផលល្ងីល្ងើយល់ច្រឡំបែបនេះទេ

“ អូនទៅទិញកាហ្វេឱ្យបង! ” Jimin សើចពេលឃើញមុខស្លេកស្លាំងរបស់អ្នកម្ខាងទៀត គេមិនបានខឹងអ្វីណាស់ណាទេ គ្រាន់តែចង់ផ្តល់មេរៀនឱ្យស្រីម្នាក់នោះតិចតួចប៉ុណ្ណោះ តែចំពោះ Suga គេពិតជាមិនបានខឹងពិតមែន

“ មិនចាំបាច់បងមិនចង់ផឹក! ” មិនត្រូវទេ គេមិនចង់ឱ្យ Jimin ទៅឆ្ងាយពីភ្នែកពីច្រមុំគេទៅវិញទេ

“ ... ” Jimin ដើរចូលទៅទាញកអាវ Suga ឱ្យអោនថើបមាត់គេបន្តិចហើយទើបដាក់ដៃលើទ្រូងឱ្យគេស្ងប់ចិត្តព្រមទាំងខ្សឹបដាក់ត្រចៀកគេតិចៗ

LOVE or ANGER  [Completed]Tempat cerita menjadi hidup. Temukan sekarang