ថ្ងៃបន្ទាប់........
Jimin ភ្ញាក់ដឹងខ្លួនក្នុងសភាពធីងធោងទប់ខ្លួន ស្ទើរតែមិននឹងគ្មានកម្លាំងក្នុងខ្លួនត្រូវសំងំនៅតែក្នុងបន្ទប់មិនហ៊ានចេញទៅក្រៅព្រោះខ្លាចជួបនឹងចៅហ្វាយបេះដូងថ្មរបស់គេ
តែក៏គាប់ជួនដែល Suga មានកិច្ចការរបស់នៅ ក្រុមហ៊ុននិងរឿងសាងសង់អាគារថ្មីផងទើបគេទុកពេលឱ្យរាងតូចបានសម្រាកដោយស្រណុកចិត្តខ្លះ
មួយសប្តាហ៍កន្លងផុតទៅ.....
Suga ត្រឡប់មកពីក្រុមហ៊ុនវិញដូចសព្វដង គេមិនបានចាប់អារម្មណ៍ថា Jimin មកចាំគេ ឬអត់នោះទេខួរក្បាលគេពេលនេះគឺគិតតែទិដ្ឋភាពថ្ងៃស្អែកតែប៉ុណ្ណោះ
Suga : ស្អែកគឺជាថ្ងៃទី 17 ឯងគួរតែដឹងហើយ ថាត្រូវធ្វើអ្វីខ្លះ " គេងាកទៅប្រាប់ដៃស្តាំរបស់គេដែលដើរតាមពីក្រោយជាប់ព្រមទាំងឈានជើងឡើងកាំជណ្តើរយឺតៗទៅរកបន្ទប់ផ្ទាល់ខ្លួនដែលនៅជាន់ខាងលើ
Joo : បាទចៅហ្វាយ!! "
Suga : កុំភ្លេចទៅមើលទាសកររបស់យើងផង កុំឱ្យវាងាប់ឱ្យសោះ " គេសង្កត់សម្លេងនិយាយ មុននឹងចូលក្នុងបន្ទប់បាត់
Joo ដើរបកចុះទៅក្រោមបំណងទៅរករាងតូច ដែលសម្រាកនៅបន្ទប់ជាមួយបម្រើប្រុសៗជាន់ខាងក្រោម
Jimin : Joo!! ចៅហ្វាយមកវិញហើយមែន ទេ?? " គេចោទសំណួរពេលឃើញអ្នកកម្លោះ ដើរចូលមកដល់ក្នុងបន្ទប់ធ្វើឱ្យគេងក់ក្បាល តិចៗ
Joo : ឯងបានធូរខ្លះទេ?? "
Jimin : ធូរច្រើនណាស់ ខ្ញុំលែងអីហើយគ្រាន់ តែដៃនៅស្នាមបន្តិច មិនទាន់ជាស្រួលបួល!! " គេលើកដៃខ្លួនឯងមើលស្នាមរបួសទាំងនោះ
Joo : ស្អែកគឺដល់ថ្ងៃទី 17ហើយ ឯងកុំចេញ ពីបន្ទប់លឺទេ?? កុំធ្វើឱ្យចៅហ្វាយខឹងទៀត យល់ល្អកុំជួបមុខគាត់បើចៀសបានត្រូវតែ ចៀសឱ្យផុត "
Jimin : ហេតុអីគាត់ស្អប់ខ្ញុំដល់ថ្នាក់នេះ?? "
គេតែងតែឆ្ងល់បែបនេះគ្រប់ពេលតែទោះគិតយ៉ាងណាក៏នៅតែរកហេតុផលមិនឃើញក៏មិនដឹងថាខ្លួនធ្វើអ្វីខុសឱ្យប្រាកដJoo : គាត់តែងតែបែបនេះ មិនចូលចិត្តនរណា មិនចាំបាច់មានហេតុផលទេ "
CZYTASZ
LOVE or ANGER [Completed]
Romansក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទៅក្នុងតម្លៃខ្ពស់កប់ពពក គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់បុរសប្លែកមុខម្នាក់នេះតាំងពីពេលណានោះទេ ពេលដឹងខ្លួនគ...