« តុក តុក តុក »Joo ឈរគោះទ្វារបន្ទប់ចៅហ្វាយរបស់គេ បន្ទាប់ពីប្រញាប់ប្រញាល់ត្រឡប់មកពីក្រុមហ៊ុនទាំងទាន់ហន់ចង់ស្លរឈាមស្លាប់
Joo : ចៅហ្វាយ!! " គេហៅដើម្បីផ្តល់ដំណឹង មុននឹងបើកទ្វារចូលទៅខាងក្នុង
Joo : ចៅហ្វាយបានទទួលប្រអប់ដែលខាង សាលាផ្ញើមកទេ?? ខ្ញុំទៅរកនៅសាលាពួកគេថា ផ្ញើរមកភូមិគ្រឹះមុនរួចហើយ!! "
Suga : ឃើញហើយ!! "
Joo : គេពិតជា......? " គេនិយាយបង្អូសៗ មិនដឹងថាគួរសួរឬអត់ទេ តែគេពិតជាចង់ដឹង ស្ទើរស្លរឈាមទៅហើយ
Suga : មែនហើយ!! ថ្ងៃនេះប្រាប់គេថាមិនចាំ បាច់មករកយើងទេ យើងរៀបចំអ្វីៗសម្រាប់គេ រួចហើយ មិនចាំបាច់ប្រញាប់ពេកក៏មិនអីដែរ " គេនិយាយក្នុងសម្លេងរាបស្មើព្រមជាមួយស្នាមញញឹមតែអាចឱ្យចំណិតរបស់គេដឹងពីភាពសាហាវឃោរឃៅដែលនៅក្នុងនោះ គេរកនឹកឃើញ វិធីដង្កើតនរកថ្មីឱ្យអាល្អិតនោះរួចហើយ
Joo : ចៅហ្វាយរៀបចំអ្វីខ្លះទៅ?? "
Suga : ប្រាប់មុនមិនសប្បាយទេ!! " គេញញឹមចុងមាត់គិតដល់រឿងសប្បាយៗដែលកំពុងតែជិតចាប់ផ្តើមឡើង គេជិតបានសម្រេច បំណងសងសឹកត្រកូលផាកហើយ គេនឹងបាន ឃើញភាពវេទនារបស់ជំនាន់ក្រោយត្រកូលផាកពេញៗភ្នែក ពេលនេះជីវិតរបស់ Jimin នៅ ក្នុងកណ្តាប់ដៃគេ គេឱ្យស្លាប់ត្រូវតែស្លាប់ តែបើ គេឱ្យរស់ទោះសម្លាប់ខ្លួនក៏មិនអាចស្លាប់ដែរ
« ........................... »
Jimin : ចៅហ្វាយយ៉ាងមិចហើយ?? " រាងតូចឈរនៅជិតកាំជណ្តើរចាំសួរដំណឹងពី Joo ដែលទើបតែដើរចេញមកជាមួយទឹកមុខ មិនសូវល្អប៉ុន្មាននោះទេ គេពិតជាបារម្ភពីSuga ណាស់ មិនដឹងថាគេយ៉ាងមិចទៅហើយទេ គេ អាចខឹងដល់ធ្វើអ្វីផ្តេសផ្តាសឱ្យខ្លួនឯងមានរបួសឬអត់?
Joo : ចៅហ្វាយមិនសូវសប្បាយចិត្ត ឯងកុំទៅ រញ៉េរញ៉ៃជាមួយគាត់ លឺទេ?? "
Jimin : ហេតុអី?? " គេសួរបកទៅវិញទាំង មិនយល់សាច់ការ គាត់មិនសប្បាយចិត្តគេក៏ អាចធ្វើឱ្យគាត់សប្បាយចិត្តវិញបានដែរ
Joo : កុំចង់ដឹង លើកក្រោយជួបគាត់ បើសិន ជាអាច ឯងគេចមុខខ្លះទៅ!! ចាំសម្តីខ្ញុំ កុំព្យាយាមចូលទៅជិតគាត់ទៀត!! " គេនិយាយម៉ាត់ៗយ៉ាងប្រាកដប្រជា គេមិនអាច និយាយបង្ហើបអ្វីច្រើនទេ តែសង្ឃឹមថា Jimin នឹងព្យាយាមយល់ នៅឆ្ងាយពីចៅហ្វាយរបស់ គេគឺល្អណាស់ហើយ
YOU ARE READING
LOVE or ANGER [Completed]
Romanceក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទៅក្នុងតម្លៃខ្ពស់កប់ពពក គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់បុរសប្លែកមុខម្នាក់នេះតាំងពីពេលណានោះទេ ពេលដឹងខ្លួនគ...