Jimin បើកភ្នែកឡើងសម្លឹងមើលពិដានដែលនៅខាងលើមុននឹងរេភ្នែកសម្លឹងជុំវិញខ្លួន គេកំពុងនៅក្នុងបន្ទប់អ្នកបម្រើមិនមែនក្នុងគុកងងឹតទៀតនោះទេ រាងតូចសម្លឹងមើលកជើងដែលជាប់ច្រវ៉ាក់នៅឡើយ ទោះធ្ងន់បន្តិចតែមិនអីទេគេអាចទ្រាំបានឱ្យតែបានទទួលពន្លឺខ្លះគ្រប់គ្រាន់ហើយ គេមិនចង់នៅក្នុងភាពងងឹតទេ អរគុណខ្លាំងណាស់ដែលចៅហ្វាយគេព្រមធ្វើតាមសន្យា
“ តុក តុក តុក!! ” សម្លេងគោះទ្វារបន្លឺឡើងផ្តល់ដំណឹងមុននឹងម្ចាស់វត្តមានបើកទ្វារចូលមក គាត់គឺអ្នកចាត់ការក្នុងភូមិគ្រឹះនេះ
“ អ៊ំស្រី!! ”
“ Jimin ឃ្លានខ្លាំងទេ!? អ៊ំបានធ្វើអាហារខ្លះមិនដឹងថាឯងចូលចិត្តឬអត់ទេ!! ” ស្រ្តីចំណាស់លើកថាសអាហារចូលមកដាក់លើតុជិតគ្រែហើយយកថ្នាំលាបលើកជើងរាងតូចដែលឡើងក្រហមជាំដោយសារទម្ងន់ច្រវ៉ាក់ដែលគេអូស
“ ខ្ញុំច្បាស់ជាចូលចិត្ត អរគុណអ៊ំណាស់!! ” Jimin ញញឹមហើយចាប់ផ្តើមញ៉ាំអាហារទាំងនោះតាមការឃ្លានដែលទ្រាំអត់យូរមកហើយ តាំងពីម្សិលមិញគេនៅមិនទាន់បានអ្វីចូលពោះបន្តិចនៅឡើយទេ បានម្ហូបឆ្ងាញ់ៗបែបនេះញ៉ាំពិតជាមានក្តីសុខណាស់
“ ញ៉ាំតាមសម្រួលទៅ បើមិនឆ្អែតអ៊ំទៅយកមកថែមទៀត!! ” គាត់អង្គុយចុះលើគ្រែសម្លឹងមើលគេញ៉ាំប្រៀបដូចជាក្មេងដែលអត់អាហារមកជាច្រើនថ្ងៃពិបាកភ្នែកណាស់
“ មិនអីទេ នេះគឺច្រើនល្មមហើយ!! ”
“ ល្អហើយ!! ”
JHope អង្គុយស្ទីមខ្លួនក្នុងអាងទឹកក្តៅដែលពោរពេញទៅដោយស្រទាប់ផ្កានិងមានបន្ថែមទឹកប្រេងក្រអូបរបស់ផ្កាកូឡាបដើម្បីឱ្យមានក្លិនស្រស់ស្រាយរបស់ផ្កាភាយចេញមកហើយអប់ជាប់នឹងសាច់របស់អ្នកស្ទីមធ្វើឱ្យកាន់តែមានអារម្មណ៍ល្អនិងស្ងប់ចិត្តព្រោះប៉ុន្មានថ្ងៃនេះគេមិនសូវមានពេលសម្រាកច្រើនទេ ហើយថែមទាំងនៅបារម្ភពី Jimin ទៀត ខួរក្បាលស្ទើរតែស្អឹកលែងដំណើរការទៅហើយ
រាងក្រាស់អង្គុយច្រត់ដៃទៅសងខាងមាត់អាងហើយងើយមុខឱ្យខ្ពស់ផ្អែកក្បាលទៅក្រោយព្រមទាំងចូកសក់ឡើងបន្តិចបង្ហាញថ្ងាស់ធំទូលាយរួមជាមួយកែវស្រាក្រហមក្នុងដៃ ខ្លួនប្រាណបិទបាំងដោយខោខ្លីតូចមួយនិងទឹកដែលរសាត់ត្រឹមចុងដង្ហើមចំហល្វែងលើព្រមទាំងមានដំណក់ទឹកតូចៗជាប់នៅលើទ្រូងសខ្ចីដែលពោរពេញទៅដោយសាច់ដុំណែនណាន់តាន់តាប់គ្រាន់តែបានឃើញក៏ធ្វើឱ្យឈ្លក់វង្វេងក្តៅខ្លួនស្ទើរតែឈាមច្រមុះត្រូវបង្ហាញឡើងយ៉ាងព្រហើនគ្មានកោតក្រែង
BẠN ĐANG ĐỌC
LOVE or ANGER [Completed]
Lãng mạnក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទៅក្នុងតម្លៃខ្ពស់កប់ពពក គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់បុរសប្លែកមុខម្នាក់នេះតាំងពីពេលណានោះទេ ពេលដឹងខ្លួនគ...