ភាគទី 35 : ចាំជួបគ្នាក្នុងសុបិន្តណា៎

2K 170 5
                                    

" Jimin.... " ជីវិតប្រៀបបីដូចបានរស់រានម្តងទៀត បន្ទាប់ពីបើកភ្នែកឃើញមនុស្សដែលគេស្រឡាញ់ អង្គុយនៅចំពោះមុខ Jimin អង្គុយលុតជង្គង់ជិតដៃ Suga អាវដៃវែងពណ៌សជាមួយខោខ្លីត្រឹមជង្គង់តាម ការនិយមរបស់ក្មេងប្រុសសម័យបច្ចុប្បន្ន សក់មុខ ពណ៌ខ្មៅរលោងវែងគ្របថ្ងាស់បាំងភ្នែកតិចៗ រួមជា មួយទឹកមុខល្ងង់ខ្លៅមិនដឹងអីរបស់គេធ្វើឱ្យបេះដូងនាយយើងកម្រើកមួយរំពេច

" ចៅហ្វាយ ហេតុអីគេងនៅទីនេះ? " សម្លេងស្រទន់ របស់គេបន្លឺឡើងម្តងទៀតដាស់ Suga ឱ្យភ្ញាក់ពីការ គិត

" Jimin មកជិតយើងមក! " នាយស្រវាចាប់ដៃរាង តូចដែលគិតថានៅជិតឈោងចាប់ដល់ តែកាន់តែ ចាប់គឺកាន់តែឃ្លាតឆ្ងាយ ប្រៀបបីដូចខ្លួនប្រាណគេ ផ្លាស់ទីដោយមិនបានកម្រើក

" អត់ទេ ចៅហ្វាយច្បាស់ជាវាយខ្ញុំទៀតមិនខាន ខ្ញុំខ្លាច! " ពាក្យថាខ្លាចបន្លឺឡើងជាមួយទឹកថ្លាៗដែល ស្រក់ចុះយឺតៗពីកែវភ្នែកពណ៌ត្នោតចាស់មួយគូរនោះមុននឹងម្ចាស់ខ្លួនក្រោករត់ចេញទៅ

" អត់ទេ...! " Suga ក្រោកឡើងប្រញាប់រត់ទៅតាម រាងតូចដែលរត់មិនងាកក្រោយ គេមិនខ្វល់អ្វីទៀតទេ គេចង់បានមនុស្សរបស់គេមកវិញ

" កុំមកតាមខ្ញុំ... ខ្ញុំស្អប់ចៅហ្វាយជាទីបំផុត! "

" Jimin.. កុំទៅ Jimin..! " រាងក្រាស់រត់ឡើងតាម ថ្មភ្នំតូចធំដោយបាតជើងទទេរតែមិនថាគេរត់តាមលឿនយ៉ាងណាទេ ខ្លួនប្រាណរបស់ Jimin នៅតែ រសាត់ចេញពីគេឆ្ងាយទៅៗ

" Jimin... អ្ហឹកក៎! " ដោយសាររត់លឿនពេកមិន បានមើលក្រោមធ្វើឱ្យគេភ្លាត់ជើងដួលទាំងជំហររមៀលចុះទៅក្រោមបោកក្បាលនឹងថ្មភ្នំស្រួចៗនៅម្តុំនោះបែកក្បាលចេញឈាមក្រហមច្រាលភ្លាម Suga លើកដៃស្រវារក Jimin ពីចម្ងាយតែគេបែរជារលាយ បន្តិចម្តងៗរហូតដល់បាត់ឈឹងមើលលែងឃើញហើយក៏គ្មានសម្លេងសម្រឹបជើងលាន់លឺនៅម្តុំនេះមានតែសម្លេងសត្វនិងសម្លេងស្លឹកឈើបក់ប៉ះគ្នារកឹក

" Jimin កុំទៅចោលយើងទៀតអី....! " ឈាមហូរ តក់ៗស្រក់តាមកន្លាក់ថ្មភ្នំដែលមានដាមទឹកសន្សើមនាពេលព្រឹកព្រលឹម អាកាសធាតុក៏ត្រជាក់ដល់ញ័រ មាត់ ខណៈ Min Yoongi មានតែអាវសឺមីស្តើង ពណ៌សមួយជាប់ខ្លួន រាងកាយរឹងមាំក៏ប្រែជាទន់ ខ្សោយរហូតដល់បិទភ្នែកសន្លប់ដោយមិនដឹងខ្លួន

LOVE or ANGER  [Completed]Where stories live. Discover now