YuYav ដេកផ្កាប់មុខលើគ្រែទន់ៗរបស់ Hachimitsu ដោយដាក់តុក្កតាធំមួយកល់ទ្រូងកុំឱ្យឈឺ ងើយមុខមើល KDrama ក្នុង Laptop ជាមួយនាងក្រមុំម្ចាស់ផ្ទះរហូតដល់ដាច់យប់ មួយភាគហើយមួយភាគទៀតរកភាគបញ្ចប់មិនឃើញ នេះបន្ទោសពួកនាងមិនបានទេ ព្រោះសាច់រឿងវាល្អមើល គ្រប់តួ ទាំងតួឯក តួរង តួឈ្នានីសសុទ្ធតែជាស្រី ស្អាតប្រុសស្អាត មើលយូរ ពេកភ្នែកក៏ឡើងខ្មៅបន្តិចម្តងៗ ដូច Panda ខ្លាឃ្មុំទឹកកកនៅតំបន់ប៉ូល ហើយចាប់ផ្តើម ក្រហាយតិចៗរកហូរទឹកភ្នែក តែក្រមុំទាំងពីរមិនព្រមឈប់ មើល គិតថានឹងស្រូតឱ្យចប់មួយរឿងក្នុងយប់នេះតែម្តង
“ អ្ហា៎យ...ថើបហើយៗ! ” Hachimitsu ស្រែកហើយយកដៃខ្ទប់ភ្នែកពេលតួឯកប្រុសស្រីថើបមាត់គ្នា ថតពិតៗក្តៅរោលរាលតែម្តង
“ ចង់ថើបដូចគេទេ? ” សំណួរ YuYav ធ្វើឱ្យនាងក្រមុំតូចងាកមុខមើលភ្លាម
“ ឆ្គួត! ខ្ញុំមិនទាន់មានមិត្តប្រុសនៅឡើយទេ! ”
“ ... ” YuYav មិនតប
“ ចុះបងមានមិត្តប្រុសឬនៅ? ស្អាតដូចបងមិនសមអត់ទេ ” នាងជឿថាទាំងស្អាត ទាំងរឹងមាំដូច YuYav នេះ មិនខ្វះទេមនុស្សសុំស្នេហ៍ កុំថាតែមនុស្សប្រុស នាងក៏ប្រហែលធ្លាក់ក្នុងអន្លង់ស្នេហ៍បងស្រីម្នាក់នេះហើយក៏មិនដឹង
“ វាជាហេតុផលដែលបងមិនចង់ធ្វើជាតារា ជាតារាល្បីមិនអាចមានគូរស្នេហ៍សមតាមបំណងទេ ”
“ ហេតុអី? រាមច្បង Jin បែបនេះដែរមែនទេ ទើបគាត់នៅទំនេរដល់ពេលនេះ? តែមានសង្សារមិបឃើញថាខុសអ្វីទេ ថាមិនត្រូវហ្វេនទាំងអស់អាចនឹងសប្បាយចិត្តដែលអាយដលមិនបាននៅកម្លោះក្រមុំចាស់ ” Hachimitsu ពិតជាគិតបែបនេះ នាងនៅក្មេងមិនដែលទាំងស្គាល់ស្អីជាស្នេហាផងព្រោះតាំងពីក្មេងនាងស្រមៃចង់ធ្វើជាតារា ដូច្នេះនាងត្រូវទុកខ្លួនឱ្យនៅទំនេរគ្រប់ពេល
“ វាបែបនោះហើយ តែអ្វីជាបញ្ហានោះគឺបងមិនបានស្រឡាញ់មនុស្សប្រុស! ” YuYav ឆ្លើយយ៉ាងសាមញ្ញហាក់មិនមែនជារឿងអ្វីសំខាន់ដែលអាចឱ្យនាងខ្វល់ខ្វាយបន្តិចសោះ ហើយលើកកេវទឹកដោះគោមកផឹកបន្តិចព្រមទាំងមើលមុខ Hachimitsu ដែលគាំងនឹងសម្តីនាងមិនទាន់បាត់
YOU ARE READING
LOVE or ANGER [Completed]
Romanceក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទៅក្នុងតម្លៃខ្ពស់កប់ពពក គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់បុរសប្លែកមុខម្នាក់នេះតាំងពីពេលណានោះទេ ពេលដឹងខ្លួនគ...