Jimin ភ្ញាក់ពីព្រលឹមដើរចេញទៅរានហាលជាន់ខាងលើនៃផ្ទះដែលជាប់នឹងបន្ទប់គេងស្រូបយកខ្យល់ត្រជាក់នៅពេលព្រឹកព្រលឹមដើម្បីឱ្យអារម្មណ៍ស្រស់បស់ជាងមុនបន្តិច ដូចដែលគិត អាកាសធាតុត្រជាក់ស្រស់ស្រាយខ្លាំងមែនទែន រាងតូចយកដៃអោបខ្លួនហើយដកដង្ហើមចេញចូលវែងៗបន្ទូរអារម្មណ៍ ស្នាមញញឹមក៏លេចឡើងលើមុខស្រងូតស្រងាត់របស់គេ
“ Min ” Suga លូកដៃអោបចង្កេះរាងតូចពីក្រោយទាំងដែលមានតែខោជាប់ខ្លួនព្រលែងល្វែងលើពេញទំហឹងធ្វើឱ្យសាច់ដុំទ្រូងរបស់គេផ្អឹបប៉ះទៅនឹងខ្នងរបស់ Jimin មានអារម្មណ៍ថាកក់ក្តៅ
“ បងចង់តាមអូនគ្រប់ដង្ហើមហ្អេស? ” Jimin ងាកមើលមុខ Suga ដែលទើបនឹងភ្ញាក់ពីគេងក៏មករកអោបគេទាំងសក់នៅស៊ឺងមម៉ើងនៅឡើយមិនគិតរៀបចំខ្លួនឱ្យបានត្រឹមត្រូវជាមុន ពេលថ្ងៃដើរតាមគ្រប់ជំហានចំណែកពេលយប់គេងអោបជាប់រហូតនេះចង់លេបត្របាក់យកភាពផ្ទាល់ខ្លួនរបស់គេមែនទេ?
“ មកពីបងខ្លាចបាត់អូននឹងណា៎ ” Suga ជ្រប់មុខពីក្រោយហើយថើបស្មារាងតូចថើរៗ
“ បានហើយ ងូតទឹកទៅអូនទៅចាំនៅខាងក្រោមមុន! ” Jimin បង្វិលខ្លួនបែរមុខមករក Suga ហើយអង្អែលមុខគេថ្នមៗ
“ ថើបបងសិន! ” លឺគេនិយាយថាពេលព្រឹកបែបនេះបើបានថើបមនុស្សដែលខ្លួនស្រឡាញ់នឹងជួយឱ្យស្រឡាញ់គ្នាខ្លាំងឡើងហើយកាន់តែយូរអង្វែងទើបគេទទូចចង់បានបែបនេះ Jimin អស់សំណើចនឹងទឹកមុខដូចក្មេងទារបៅរបស់ Suga ទើបព្រមថើបមាត់គេមួយដង្ហើមហើយដេញឱ្យចូលបន្ទប់ទឹកបាត់
Jimin ចុះពីជាន់ខាងលើតាមជណ្តើរយឺតៗព្រមទាំងច្រៀងតិចៗនៅដើម ក តាមទម្លាប់មនុស្សអារម្មណ៍ល្អ តែចុះបានពាក់បណ្តាលសុខៗក៏ឈប់ង៉ក់ហើយឈរស្ងៀមពេលលឺអ្នកបម្រើនិយាយខ្សឹបខ្សៀវគ្នា
“ មនុស្សប្រុសដែលចៅហ្វាយនាំមកថ្ងៃមុននោះ យើងស្មានថាធម្មតាឃើញមុខមាត់ស្អាតបាតគួរសមដែរ តែមានឯណា វាយឫកជាងស្តេចទៅទៀត មិនថាទឹកមុខកាយវិការគ្មានចេះគោរពនរណាសោះតែម្តង ”
“ មែន! ហើយចៅហ្វាយក៏ចឹងដែរ តាំងពីនាំគេមកមិនដែលឃើញឃ្លាតឆ្ងាយពីគ្នាមួយជំហានណាឡើយ! ”
أنت تقرأ
LOVE or ANGER [Completed]
عاطفيةក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទៅក្នុងតម្លៃខ្ពស់កប់ពពក គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់បុរសប្លែកមុខម្នាក់នេះតាំងពីពេលណានោះទេ ពេលដឹងខ្លួនគ...