ភាគទី 50 : ព្រមចាញ់.. ព្រមចាញ់គ្រប់យ៉ាង...

1.8K 155 2
                                    


វាជាព្រឹកថ្ងៃថ្មីដែល Suga ត្រូវដាក់ច្បាប់ដកខ្លួនមកនៅមើលថែ Jimin មិនបានទៅធ្វើការនៅក្រុមហ៊ុនដោយបញ្ជូន Joo ឱ្យទៅជំនួសទាំងខ្លួនឯងអស់កម្លាំងស្ទើរអង្គុយលែងនឹង តែគេម៉េចនឹងអាចគេងលក់បើ Jimin នៅមិនទាន់ដឹងខ្លួននៅឡើយ

Suga តេហៅគ្រូពេទ្យប្រចាំការមកដេររបួសឱ្យហើយ អង្គុយលើគ្រែជិតរាងតូចដែលដេកស្តូកស្តឹងតាំងពីយប់ គេហូរឈាមច្រើនណាស់ហើយក៏ងងុយណាស់ដែរតែនៅខំប្រឹងបើកភ្នែកសម្លឹង Jimin ដដែល គេខ្លាចថាពេលគេគេងលក់បាត់ Jimin នឹងក្រោកមកធ្វើបាបខ្លួនឯងទៀត គេខ្លាចគ្រប់យ៉ាងដែលជាហានិភ័យធ្វើឱ្យគេបាត់បង់ Jimin គេសុខចិត្តវេទនាកាយ ជាជាងស្លាប់បេះដូង

តុក..តុក..តុក

“ ចូលមក! ” រាងក្រាស់ងាកមើលទ្វារដែល Joo បើកចូលមកយឺតៗ ម្សិលមិញអាល្អិតនេះបាត់ទៅពេញមួយថ្ងៃពេលនេះទើបនឹងបង្ហាញខ្លួន មិនដឹងថាទៅធ្វើស្អីមកពីណាខ្លះនោះទេ

“ ចៅហ្វាយ! ” អ្នកកម្លោះហុចក្រដាសនិងកាមេរ៉ាមួយឱ្យចៅហ្វាយហើយញញឹមស្ងួតៗប្រៀបដូចត្រូវគេបង្ខំ តែមិនមែនបែបនោះទេ គេស្ម័គ្រចិត្តធ្វើវាដោយខ្លួនឯង អ្នកផ្សេងមិនពាក់ព័ន្ធឡើយ

“ នេះជាស្អី Joo? ” Suga លើកក្រដាសសួរពេលឃើញថាវាជាពាក្យលាឈប់ Joo ជាមនុស្សដែលជំនួសដៃជំនួសជើងគេរហូតមក បើ Joo ឈប់មាននរណាមើលថែក្រុមហ៊ុនជំនួសគេ

“ ខ្ញុំសម្រេចចិត្តច្បាស់ហើយ ចៅហ្វាយកុំភ្លេចមើលវីដេអូក្នុងកាមេរ៉ាផង ឱ្យខ្ញុំសុំទោស ” Joo អោនក្បាលដឹងខុស ស្រប់ពេលអ្នកម្ខាងទៀតបង្ហាញកែវភ្នែកមិនពេញចិត្តចេញមក

“ យើងគិតថាអ្នកណាៗក៏អាចលាឈប់ តែមិនមែនជាឯង ទោះជាបុគ្គលិកទាំងអស់ចាកចេញតែយើងនៅតែសង្ឃឹមថាក្នុងចំណោមនោះមិនមានឯងរួមចំណែក តែនេះជាអ្វី? ឯងកំពុងតែប្រាប់ថាយើងគិតខុសហ្អេស? ” មិនបានលេងសើចឬនិយាយឱ្យតែមានល្អ និយាយយកគួរ តែគេពិតជាគិតបែបនេះមែន ហេតុអីមនុស្សដែលគេទុកចិត្តបំផុតក៏មានបំណងចង់ចាកចេញពីគេដែរ?

“ ចៅហ្វាយសូមមេត្តាយល់ព្រមទៅ ”

“ ឯងមានហេតុផលបញ្ជាក់ឱ្យយើងទេ? ” គេបោះក្រដាសទៅលើតុជិតគ្រែវិញទាំងមិនខ្ចីមើលកាមេរ៉ាតូចមួយនោះ

LOVE or ANGER  [Completed]Where stories live. Discover now