លោក Min ដើរចុះពីបន្ទប់ខាងលើត្រឡប់មកបន្ទប់ទទួលភ្ញៀវវិញ បុរសចំណាស់បម្រុងដាក់បង្គុយលើសាឡុងតែក៏ក្រឡេកឃើញរូបថតភរិយាព្យួរនៅជញ្ជាំងក្រោយសាឡុង ចម្លែកណាស់ ក្រែងកូនប្រុសរបស់គាត់បញ្ជាឱ្យយកទៅដុតចោលអស់តាំងពីថ្ងៃកើតហេតុហើយមិនចឹងហេស? ហេតុអីនៅមានព្យួរនៅទីនេះទៀត?“ យកមកព្យួរបែបនេះមិនខ្លាចអា Yoon ដុតផ្ទះចោលទេឬ? ” គាត់សួរចំអកមុននឹងទម្លាក់ខ្លួនអង្គុយចុះលើសាឡុងចាំកូនប្រុស
“ គឺអ្នកប្រុសប្រាប់ឱ្យយកមកព្យួរដោយខ្លួនឯង! ” អ៊ំស្រីមេផ្ទះលើកទឹកមកដាក់លើតុឱ្យចៅហ្វាយធំតាមមារយាទ
“ វាកើតឆ្គួតមែនទេ? ” លោក Min អស់សំណើចតិចៗទាំងបង្ខំ គាត់ជាអ្នករួមចំណែកផ្តល់កំណើតឱ្យគេតែគាត់បែរជាមិនអាចមើលធ្លុះចិត្តគេសូម្បីតែម្តង ការគិតរបស់គេមិនដែលបង្ហាញតាមកែវភ្នែកឬកាយវិការសូម្បីតែម្តង
“ ខ្ញុំមិនត្រឡប់ទៅវិញទេ! ” សម្លេងលាន់លឺចូលមកមុនទើបគ្រប់គ្នាងាកទៅមើលម្ចាស់សម្លេងដែលដើរចូលមកបណ្តើរមូរដៃអាវឡើងបណ្តើរព្រមទាំងបោះប្រយោគអត់ក្បាលអត់កន្ទុយមួយនេះមកជាមួយទឹកមុខរាបស្មើរហាក់ដឹងពីបំណងឪពុកជាមុន
“ ក្រុមហ៊ុនឯងនរណាមើល? ”
“ ក្រែងលោកប៉ាជានាយករងមែនទេ? បើប៉ាមិនចង់មើលប្រគល់ឱ្យ Joo ទៅ... Joo រឿងតូចតាចបែបនេះឯងអាចធ្វើបាន ត្រូវទេ? ” នាយនិយាយតែមាត់ចំណែកភ្នែកងាកទៅសម្លឹងសង្កត់ Joo ដែលឈរក្បែរសាឡុងជិតឪពុក បើហ៊ានឆ្លើយថាធ្វើមិនកើតគេនឹងអាលបានហក់ធាក់អាល្អិតនេះឱ្យផ្ទប់ជញ្ជាំងតែម្តង
“ ខ្ញុំ..... ចៅហ្វាយ!!! ” កម្លោះតូចធ្វើមុខចង់យំអង្វរករ គេម៉េចនឹងអាចគ្រប់គ្រងក្រុមហ៊ុនទាំងមូលដោយខ្លួនឯងបានទៅ តែអ្នកដែលជាចៅហ្វាយបែរជាធ្វើមិនដឹងមិនលឺ
“ ឯងចង់គេចពីការងារមកសំងំនៅទីនេះយូរប៉ុណ្ណា? ”
“ រហូតដល់ខ្ញុំស្ងប់ចិត្តជាងនេះ! ”
“ ប៉ាចង់ដឹងពេលវេលាច្បាស់លាស់ មួយខែ ពីរខែ ឬ 6ខែ? ”
“ លោកប៉ាគួរតែសួរថា មួយឆ្នាំ ពីរឆ្នាំ ឬមួយជីវិតទើបត្រូវ ព្រោះខ្ញុំអាចនឹង... មិនត្រឡប់ទៅវិញ! ” Suga ទម្លាក់ទឹកមុខនិយាយក្នុងសម្លេងធម្មតា គេកំណត់រយៈពេលពិតប្រាកដមិនបានទេ គេមិនដឹងថាខ្លួនឯងអាចត្រឡប់មកធម្មតាវិញពេលណា រឹតតែមិនដឹងថាអាចទ្រាំរស់នៅទាំងល្ងីល្ងើបែបនេះបានយូរប៉ុណ្ណា មនុស្សដែលធ្លាប់តែជឿជាក់លើខ្លួនឯងជាទីបំផុត បែរជាបាត់បង់ជំនឿលែងត្រូវការអ្វីគ្រប់យ៉ាងបន្ទាប់ពីបាត់បង់របស់សំខាន់បំផុតក្នុងជីវិតសូម្បីតែក្តីស្រឡាញ់ពីលោកប៉ាដែលគេធ្លាប់ស្រមៃចង់បានគ្រប់ពេលវេលាក៏ប្រែជាលែងសំខាន់
KAMU SEDANG MEMBACA
LOVE or ANGER [Completed]
Romansaក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទៅក្នុងតម្លៃខ្ពស់កប់ពពក គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់បុរសប្លែកមុខម្នាក់នេះតាំងពីពេលណានោះទេ ពេលដឹងខ្លួនគ...