ភាគទី 44 : គេងឱ្យស្កប់ណា៎

1.6K 143 10
                                    

តឹក... តឹក... តឹក...

សម្លេងទ្រនិចនាឡិកាធំជាប់ជញ្ជាំងបន្លឺឡើងក្នុងសភាពស្ងប់ស្ងាត់នាវេលាយប់ពាក់កណ្តាលមនុស្សម្នាក្នុងផ្ទះកំពុងលង់លក់តាមកន្លែងរៀងៗខ្លួន សូម្បីតែម្ចាស់បន្ទប់ក៏អស់កម្លាំងសម្រាកលែងដឹងខ្លួនបន្ទាប់ពីសង្គ្រាមលើគ្រែបានបញ្ចប់មុននេះដែរ

Jimin ដែលមិនទាន់គេងលក់នៅឡើយ មើលភ្នែកសម្លឹងនាឡិកាមួយសន្ទុះទើបសម្រេចចិត្តក្រោកចេញពីទ្រូងរឹងមាំមនុស្សមាឌធំដែលលង់លក់តាំងពីពេលណាក៏មិនដឹង ហើយរើសយកខោអាវដែលធ្លាក់រប៉ាត់រប៉ាយលើឥដ្ឋការ៉ូមកស្លៀកពាក់រៀបចំខ្លួនដូចពីល្ងាច មុននឹងអោនទៅថើបមាត់អ្នកដែលគេងលើគ្រែមួយដង្ហើមទើបលែង

“ JHope អូនទៅហើយណា? ” គេខ្សឹបតិចៗធ្វើឱ្យម្ចាស់ឈ្មោះបើកភ្នែកព្រឹមៗមើលមុខគេវិញហើយសម្លឹងទៅបង្អួចកញ្ចក់ខាងក្រៅ

“ មេឃមិនទាន់ភ្លឺទេ! ” JHope ប្រាប់ទាំងមមីមមើធ្វើឱ្យអ្នកម្ខាងទៀតសើច

“ គេងទៅ អូននឹងឧស្សាហ៍មកជួបបង! ” Jimin ថើបមាត់ JHope ម្តងទៀតដើម្បីបង្ខំឱ្យគេដេកហើយទើបប្រញាប់ដើរចេញទៅបាត់ ខណៈអ្នកម្ខាងទៀតងងុយបើកភ្នែកមិនរួចនឹកស្មានថាខ្លួនកំពុងយល់សប្តិ

......

យប់រំលងអាធ្រាត្រទៅហើយ អាកាសធាតុក៏កាន់តែត្រជាក់ខ្លាំងឡើង ស្ទើរតែរឹងដៃរឹងជើងកកឈាមក្នុងខ្លួន តែ Suga នៅមិនទាន់បានសម្រាកសូម្បីមួយដង្ហើមតាំងពីពេល Jimin បាត់ខ្លួន ទាំងកូនចៅទាំងចៅហ្វាយរត់តាមរកគ្រប់ទីកន្លែង តែគ្មានឃើញសូម្បីស្រមោល

Suga បើកឡានទៅគ្រប់កន្លែងចំណតសាធារណៈ ទាំងកន្លែងលេង ទាំងសួនច្បារ ផ្លូវតូចធំ ទីណាក៏មិនឃើញ កន្លែងណាក៏គ្មានដាន កាន់តែរកកាន់តែគ្មានសង្ឃឹមថានឹងរកឃើញ

Jimin ចេញពីផ្ទះ JHope ជិះតាក់ស៊ីមកទន្លេ ហាន់ ទាំងអាធ្រាត្រម៉ោង 2 ជាង មនុស្សមិនស្ងាត់ពេកនោះទេ នៅមានមួយៗតាមកន្លែង ហាងមួយចំនួនដែលបើក 24 ម៉ោង ក៏នៅបើកភ្លឺចិញ្ចាច

រាងតូចសម្លឹងមើលទឹកទន្លេដែលមានរលកឃ្លីងឃ្លោងតាមកម្លាំងខ្យល់ចាំងពន្លឺព្រះច័ន្ទភ្លឺព្រាកៗ ខ្យល់ត្រជាក់បក់ផាត់ប៉ះផ្ទៃមុខសរលោងរបស់គេស្រាលៗ អាកាសធាតុដ៏ត្រជាក់បូករួមនឹងទឹកទន្លេលាងភាពឈឺចាប់ក្នុងទ្រូងខាងឆ្វេងធ្វើឱ្យខួរក្បាលប្រែទៅជាទទេរស្អាត ការចងចាំចាស់ៗក៏ត្រឡប់ចូលក្នុងខួរក្បាល ធ្វើឱ្យទឹកភ្នែកស្រក់ចុះដោយមិនបានព្រៀងទុក

LOVE or ANGER  [Completed]Donde viven las historias. Descúbrelo ahora