ភាគទី 42 : ម្នាក់ណាដែលមានចង្កូមមុតជាង?

2.1K 164 5
                                    


“ ខ្ញុំគ្រាន់តែចង់ដឹងថា នាង.... ” Jimin លើកម្រាមដៃចង្អុលមុខ XianNu សារជាថ្មីមុននឹងបន្ត

“ ... ព្រមលែងលះប្តីរបស់ខ្ញុំទេ? ”

“ លែងលះប្តីឯង? គេក្លាយជាប្តីឯងតាំងពីពេលណា? ឬក៏ឯងគិតតែម្នាក់ឯងទេ? យើងជាប្រពន្ធស្របច្បាប់នរណាៗក៏ដឹង ក្មេងម្សិលម្ង៉ៃដូចឯងកុំតម្តើងឫកពេក ” XianNu ក្តៅឆួលស្ទើរដាច់សរសៃឈាមខួរក្បាល ក្តៅឡើងបែកញើសសស្រាក់ នាងរៀបការស្របច្បាប់សូម្បីសារពត៌មានក៏ចុះផ្សាយព្រោតព្រាង នាងសុខចិត្តនៅស្ងៀមមិនមាត់ជាងពីរឆ្នាំមកនេះនាងអំណត់ខ្លាំងប៉ុណ្ណា រឿងរ៉ាវរញ៉េរញ៉ៃជំពាក់ជំពិនគ្នាច្រើនរាប់មិនអស់ ប្តីចែកបន្ទប់គេងផ្សេងគ្នា ប្តីមានប្រុស ប្តីធ្វើអ្វីក៏មិនដែលប្រាប់ឱ្យបានដឹង សូម្បីតែពេលរត់មកលាក់ខ្លួននៅចម្ការលើភ្នំនេះ នាងមិនទាំងបានដឹងផងថាគ្រួសារខាងប្តីរបស់នាងមានចម្ការដើមតែនៅលើភ្នំ នេះទុកនាងជាតុក្តាលម្អឬយ៉ាងម៉េចឱ្យប្រាកដ?

“ នាងសួរ Yoongi ទៅថាគាត់ស្រឡាញ់នាងឬខ្ញុំ? ”

“ ស្រឡាញ់នរណាមិនទាក់ទងនឹងប្តីរបស់នរណាទេ ប្រពន្ធគឺប្រពន្ធ ចំណែកឯងគ្រាន់តែជាប្រុសកំណាន់ ” សម្តីចេញពីបបូរមាត់ពណ៌ក្រហមឆេះដោយសារក្រែមរបស់នាង សង្ឃឹមថានឹងអាចធ្វើឱ្យអ្នកម្ខាងទៀតអាចឈឺចាប់ចេះភ្ញាក់រលឹកបានបន្តិច តែមិនដូចអ្វីដែលនាងគិត ចង់បំបាក់ Park Jimin ម្នាក់នេះមិនងាយស្រួលដល់ម្លឹងនោះទេ គេហ៊ានយកប្តីនាងដោយឈាមត្រជាក់បំផុត ដូច្នេះគេក៏មិនអាចលែងដៃដោយសារពាក្យពីរបីម៉ាត់នេះដែរ

“ XianNu..! ” Suga គំហកហៅឈ្មោះគ្រហឹមជាប់ដើមក ចង់និយាយអ្វីក៏ឱ្យមានព្រំដែនកំណត់បន្តិចទៅ

“ ម៉េចមិននិយាយ? នឹកឃើញហើយហ្អេស៎ថាគេត្រូវការឯងតែលើគ្រែ? ប្រុសលក់ខ្លួនដូចឯងវាសមតែអាម៉ាស់មុខបែបនេះ នេះយើងគួរតែថតវីដេអូផ្ញើឱ្យអ្នកសារព័ត៌មានទេ? ” នាងនិយាយ នាងនឹងនិយាយគ្រប់យ៉ាងដែលអាចបញ្ឈឺគេ នាងមិនជឿថាគេមុខក្រាស់ដល់ថ្នាក់មិនចេះឈឺនោះទេ

“ Hwang XianNu បិទមាត់ភ្លាមទៅ! ”

“ អូនមិនឈប់ វាលក់ខ្លួន វាពង្វក់បង អាប្រុសកំណាន់ អាប្រុសកំដរលើគ្រែ ”

LOVE or ANGER  [Completed]حيث تعيش القصص. اكتشف الآن