XianNu ដកដង្ហើមវែងៗទាំងធូរទ្រូង ហើយដកខ្លួនចេញពីត្រង់នោះ តែជើងចង្រៃក៏គ្រវាសទៅទាត់បំពង់ពន្លត់អគ្គីភ័យជិតនោះដួលរមៀលទីងណាត់ទីងណែង សំណាងហើយដែល Joo ដើរទៅបាត់ បើគេនៅជិតនេះច្បាស់ជាបានលឺមិនខាននាងក្រមុំរៀបចំបំពង់ពន្លត់អគ្គីភ័យទាំងនោះឱ្យឈរជាជួរមានសណ្តាប់ធ្នាប់វិញ តែពេលនាងដើរចេញពីសរសេរធំមួយនោះហើយក៏ត្រូវមកឈរគាំងលែងកម្រើកម្តងទៀត Joo... Joo កំពុងលុតជង្គង់នៅចំពោះមុខនាង
“ លោក... លោកមិនទាន់ទៅទេហ្អេស? ” XianNu និយាយអីមិនចេញក្រៅពីសំណួរមួយនេះ ពេលស្ងាត់បាត់សម្រឹបជើង នាងគិតថាគេដើរទៅបាត់ហើយ តែនាងយល់ខុស ការដែលបាត់សម្រឹបជើងគឺមកពីគេរវល់លុតជង្គង់ចងខ្សែស្បែកជើងនេះឯង នាងគួរធ្វើយ៉ាងម៉េច បើត្រូវគេចាប់បាននៅនឹងមុខបែបនេះទៅហើយ
“ ហេតុអីមិននៅក្នុងបន្ទប់? ចេញមកដើរឆ្វេចឆ្វាចធ្វើអី? ” Joo ងើយមុខមើលមនុស្សស្រីចំពោះមុនដែលឈានជើងថយក្រោយបន្តិចម្តងបន្តិចម្តង
“ មិននៅទេវ៉ឺយ! ” XianNu បែរខ្នងរត់យ៉ាងលឿនសម្តៅច្រកចេញ បើ Joo រត់តាមចាប់នាង នាងនឹងស្រែកខ្លាំងៗថាគេចង់រំលោភនាង
“ ឈប់ភ្លាម XianNu! ” មនុស្សជើងវែងរត់តែប៉ុន្មានជំហានក៏ទាន់ទៅហើយ ជើងតូចខ្លីៗរបស់នាងអាចរត់លឿនឈ្នះគេបានយ៉ាងម៉េច រាងក្រាស់ចាប់ដៃស្រីជើងល្អដោយដៃម្ខាងហើយអូសនាងច្រានទៅផ្អឹបខ្នងនឹងសរសរជ្រុងធំជិតនោះមុននឹងសង្កត់ដៃឃាំងជាប់មិនឱ្យគេចទៅណារួច
“ លែងខ្ញុំទៅវិញទៅ! ” នាងប្រឹងច្រានគេចេញព្រមទាំងស្រែកលឺឆ្វេចឆ្វាចធ្វើឱ្យគេស្រកៀរត្រចៀកទើបត្រូវគំហកមកវិញ
“ នរណាឱ្យនាងរត់? នាងមានដឹងខ្លួនថាស្ទើរតែបាត់បង់កូនទេ? ”
“ កុំគំហកដាក់ខ្ញុំ កូនជាកូនរបស់ខ្ញុំ លោកមកចេះដឹងស្អី? ” XianNu នៅស្ងៀមហើយយកដៃទប់ពោះទាំងមើលភ្នែកត្លែរសម្លឹងមុខគេវិញ បើគេបង្ខំនាង នាងស៊ូស្លាប់មិនខាន
“ នាងតែម្នាក់ឯងអាចធ្វើឱ្យខ្លួនឯងមានផ្ទៃពោះបានហ្អេស? ”
VOUS LISEZ
LOVE or ANGER [Completed]
Roman d'amourក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទៅក្នុងតម្លៃខ្ពស់កប់ពពក គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់បុរសប្លែកមុខម្នាក់នេះតាំងពីពេលណានោះទេ ពេលដឹងខ្លួនគ...