Chapter 17 : បងស្រី! ខ្ញុំត្រឡប់មកវិញហើយ

1.8K 163 4
                                    

“ ចៅហ្វាយ- ”

“ ផាំង!!! ” គ្រាប់សំណលឿនស្លេវហោះចេញពី កាំភ្លើងខ្លីសម្តៅទៅ Jimin គ្រាន់តែបាញ់ចូល ដល់ក្នុងសាច់ភ្លាមធ្វើឱ្យ Jimin ដួលទៅលើ ឥដ្ឋការ៉ូយ៉ាងរហ័ស

“ អឹកក៎!! ចៅហ្វាយ...!! ”

“ វាជាលទ្ធផលដែលឯងហ៊ានធ្វើឱ្យស្រីរបស់ យើងឈឺចាប់!!! ”

រាងតូចទប់ស្មាដែលហូរឈាមចេញមកប្រឡាក់ពេញអាវនិងស្រក់ទៅលើឥដ្ឋក្រហមច្រាល របួសចាប់ផ្តើមឈឺកាន់តែខ្លាំងទៅៗហើយ ពិបាកទ្រាំណាស់ គេដឹងថាគាត់មិនបានចង់ បាញ់សម្លាប់គេនោះទេ គ្រាន់តែគំរាមប៉ុណ្ណោះ ព្រោះរបួសដៃមិនអាចធ្វើឱ្យគេស្លាប់បានទេ ចៅហ្វាយគេគ្រាន់តែប្តូរវិធីពីការអារដៃមកបាញ់បំបាក់ដៃប៉ុណ្ណោះ

“ ពួកឯងមើលវាឱ្យបានល្អទៅ!! បើវាងាប់ យើង ឱ្យពួកឯងងាប់កំដរមិនខាន!! ” Suga និយាយ ខ្លាំងៗល្មមឱ្យអ្នកបម្រើទាំងអស់លឺមុននឹងដើរចេញទៅក្រៅដើម្បីទៅមើលគូដណ្ដឹងរបស់គេនៅមន្ទីរពេទ្យ របួសលើដៃបន្តិចបែបនេះបើថា ឈឺដល់ស្លាប់ក៏ឱ្យដឹងគ្នាម្តងទៅ

រាងតូចសម្លឹងមើលចៅហ្វាយដែលដើរចេញទៅរហូតដល់មើលលែងឃើញ តាមពិតបេះដូង គាត់សាងពីអ្វីឱ្យប្រាកដ!?

“ .......................................... ”

ដំណឹង XianNu រលាកទឹកក្តៅលេចលឺទៅ ដល់គ្រួសារទាំងពីរធ្វើឱ្យជ្រួលច្របល់រត់មកមើលនាងដល់មន្ទីពេទ្យ

“ កូនយ៉ាងមិចហើយ!? ” អ្នកដែលជាប៉ាតែក៏ជា ដៃគូលើគ្រែប្រញាប់ចូលទៅសួរនាំកូនស្រីព្រោះទឹកមុខនាងមិនសូវល្អនោះទេ

“ ឈឺណាស់!! ” នាងក្រមុំយំខ្សឹកខ្សួលអោបប៉ា របស់នាងយ៉ាងណែន

“ ជើងរបស់នាងយ៉ាងមិចហើយ!? ” គាត់សួរគ្រូ ពេទ្យដែលឈរជិតនោះ

“ ទឹកមិនសូវក្តៅទេ គ្រាន់តែធ្វើឱ្យក្រហាយនិង ឡើងក្រហមរោលស្បែកបន្តិចប៉ុណ្ណោះមិនបានបង្កស្នាមរបួសទេ រុំបង់បែបនេះពីរបីថ្ងៃលែងអី ហើយ!! ” គ្រូពេទ្យមានប្រសាសន៍ហើយក៏ ចេញទៅក្រៅដើម្បីរៀបចំថ្នាំនិងធ្វើក្រដាសបែបបទឱ្យនាង

“ ឯងមើលកូនប្រសារប៉ាយ៉ាងមិច Yoongi?  ” លោកMin ឈរសម្លឹងកូនប្រុសទាំងកំហឹង

LOVE or ANGER  [Completed]Tempat cerita menjadi hidup. Temukan sekarang