ភាគទី 33 : ពួកគេធ្វើឱ្យខ្ញុំឈឺចាប់

2.2K 185 27
                                    


អណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅព្រមទាំងផ្ទុះសេខ្សែភ្លើងបាញ់ផ្កាភ្លើងព្រៀកៗគួរឱ្យខ្លាចចេញពីអគារចាស់របស់ Min Yoongi ទាំងដែលក្រុមអគ្គីភ័យកំពុងប្រើឡានទឹកពន្លត់និងព្យាយាមឱ្យប្រាកដចិត្តថាគ្មានមនុស្សនៅខាងក្នុង ភ្លើងឆេះកាន់តែខ្លាំងឡើងៗប្រៀបដូចជាមានមនុស្សមានចេតនាដុតបំផ្លាញមិនមែនឆេះដោយឧបទ្ទវហេតុ

“ Jimin នៅទីនេះមែនទេ? ហេតុអីមានភ្លើងឆេះ? ” Jin បើកទ្វាររត់ចុះពីឡានស្ព័រពណ៌ខ្មៅរលោងស្រិលរបស់ RM សម្តៅទៅអគារដែលកំពុងឆេះតែត្រូវក្រមការងារឃាត់មិនឱ្យចូលព្រោះវាអាចបង្ការគ្រោះថ្នាក់ជាយថាហេតុ

“ មកនេះសិនមក! ” RM រត់មកទាញដៃមិត្តប្រុសឱ្យថយចេញឆ្ងាយពីអគ្គីភ័យដោយមានបុរសវ័យក្មេងម្នាក់ដើរតាមពីក្រោយ

“ មានរឿងអី? ” លោកប៉ូលិសសម្លឹងមើលកញ្ចក់ Laptop ដែលនៅក្នុងដៃបុរសវ័យក្មេងម្នាក់នោះ

“ ពេលពួកយើងមកដល់ភ្លើងក៏ឆេះខ្លាំងទៅហើយ តែសេវារបស់មនុស្សដែលលោកឱ្យរកនៅខាងក្នុងនៅឡើយ មើលនេះទៅសញ្ញានៅលោតប្រាប់មិនទាន់ដាច់ទេ ”

“ ចុះហេតុអីពួកលោកមិនចូលទៅរកគេ? ” Jin និយាយកាត់ពេលកម្លោះ Hacker កូនចៅរបស់ RM កំពុងរៀបរាប់ពីស្ថានការណ៍

“ លោកកុំទាន់ស្លន់ស្លោរអី ពួកយើងក៏ខិតខំណាស់ដែរ ដោយសារពេលមកដល់មិនដឹងថាមានភ្លើងឆេះទើបត្រូវហៅខាងពន្លត់អគ្គីភ័យមកទៀត ត្រូវចំណាយពេលច្រើន ពេលនេះភ្លើងឆេះកាន់តែខ្លាំង ខាងជួយសង្គ្រោះចូលទៅក្នុងមិនទាន់បានទេ ”

“ ខ្ញុំយល់ហើយ! ” RM ងក់ក្បាលឱ្យកូនចៅចេញហើយស្រវាក្តាប់ដៃ Jin ជាប់ ម្រាមដៃទាំងដប់ក្រសោបចូលគ្នាយ៉ាងណែន ហាក់អង្វរសុំភាពជឿជាក់ពី Jin មុននឹងពាក្យលួងលោមបន្លឺចេញពីបបូរមាត់ក្រាស់របស់គេ

“ គ្រប់គ្នាកំពុងខិតខំហើយ! ”

“ បើគ្រប់គ្នាចូលទៅមិនបាន ខ្ញុំចូលទៅដោយខ្លួនឯង ” រាងក្រាស់រលាស់ដៃចេញពី RM មួយរំលេចមុននឹងដើរសម្តៅទៅអគារដែលកំពុងលេបត្របាក់ដោយអណ្តាតភ្លើងតែត្រូវគេរត់ទៅបាំងមុខ

LOVE or ANGER  [Completed]Opowieści tętniące życiem. Odkryj je teraz