Chapter 26 : ខ្ញុំគ្មានចេតនាទេ

2.5K 180 8
                                    


Jin បើកទ្វារចេញពីបន្ទប់ពិនិត្យជំងឺរបស់មន្ទីពេទ្យអន្តរជាតិធំបំផុតនៅសេអ៊ូល រាងខ្ពស់ស្រឡះពាក់ម៉ាស់និងមួកពណ៌ខ្មៅបិទបាំងមុខជិតឈឹងដើរសម្តៅមកកៅអីរង់ចាំដែលមានមនុស្សអង្គុយចាំគេស្រាប់

“ រួចរាល់ហើយ! ” Jin អោនប្រាប់លោកប៉ូលិសដែលអង្គុយចាំតែដៃលេងហ្គេមក្នុងទូរស័ព្ទញាប់ស្អេក

“ អ...តោះទៅវិញ! ” RM ក្រោកឡើងញាត់ទូរស័ព្ទទៅក្នុងហោប៉ៅហើយញញឹមបង្ហាញស្នាមខួចដាក់អាយដលសំណព្វចិត្ត

“ តាមពិតទៅលោកមិនចាំបាច់នឿយហត់មកបានជាគ្នាជាមួយខ្ញុំក៏មិនអីដែរ ” លោកអាយដលសង្ហារនិយាយទាំងក្រែងចិត្ត

“ បើ YuYav មិនមកជាមួយលោក ឱ្យលោកមកតែម្នាក់ឯង ខ្ញុំមិនទុកចិត្តទេ! ” គេដើរបណ្តើរនិយាយបណ្តើរ

“ ខ្ញុំមិនមែនក្មេងទេ លោកប៉ូលិសបារម្ភពេកហើយ ”

“ មិនបារម្ភមិនបានទេ គ្មានហ្វេនឯណាមិនបារម្ភពីអាយដលខ្លួនឯងទេ! ” RM សម្លឹងមុខ Jin ធ្វើឱ្យគេហាក់មានអារម្មណ៍ជ្រួតជ្រាបនឹងពាក្យសម្តីទាំងនេះ

“ សុំជៀសផ្លូវ! មានអ្នកជំងឺ! ” គ្រែអ្នកជំងឺចេញពីឡានសង្គ្រោះបន្ទាន់ត្រូវអូសចូលបន្ទប់សង្គ្រោះបន្ទាន់យ៉ាងរហ័ស ឈាមហូរតក់ៗពីលើគ្រែស្រក់ទៅលើឥដ្ឋការ៉ូក្នុងមន្ទីពេទ្យ

RM រុញខ្លួន Jin ឱ្យផ្អឹបទៅនឹងជញ្ជាំងគេចចេញពីផ្លូវធំដែលអ្នកជំងឺមានសភាពធ្ងន់ធ្ងរឆ្លងកាត់

“ Jimin តាំងអារម្មណ៍ឡើង! Jimin....Jimin.... ” សម្លេងមនុស្សប្រុសដែលរត់តាមអ្នកជំងឺអំបាញ់មិញបន្លឺឡើងរងំពេញត្រចៀករបស់ Jin ធ្វើឱ្យគេហាក់ជ្រួលច្របល់រត់ទៅតាមដែរ

“ Jin លោកចង់ទៅណា? ” RM ប្រញាប់រត់ទៅតាម Jin ដែលរត់តាមអ្នកជំងឺឈ្មោះ Jimin អំបាញ់មិញពីក្រោយកិតៗ

ទម្រាំតែ Jin និង RM រត់តាមទាន់គ្រែអ្នកជំងឺត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ទៅហើយ អ្នកកម្លោះ Jin ងាកមកមើលបុរសដែលរត់តាមគ្រែអ្នកជំងឺមុននេះ គេប្រហែលជាសាច់ញាតិអ្នកជំងឺហើយ ព្រោះមើលតាមទឹកមុខភិតភ័យនិងសម្លៀកបំពាក់ដិតដាមឈាមរបស់គេ

LOVE or ANGER  [Completed]Where stories live. Discover now